ក្នុងកិច្ចប្រជុំUN តំណាងកម្ពុជាទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកល ចំពោះកិច្ចការរំសាយសព្វាវុធ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិនៃអង្កការសហប្រជាជាតិ(UN) តំណាងកម្ពុជាទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកល ចំពោះកិច្ចការរំសាយសព្វាវុធ ។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្កកាសហប្រជាជាតិ (អ.ស.ប. ) នាទីក្រុងញូវយ៉ក ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍នៃស្ថានបេសកកម្មកម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តឡើងវិញជាអអន្តរជាតិ ក្នុងការពង្រឹងកិច្ចការរំសាយសព្វាវុធ ដោយបានកត់សម្គាល់ថា ការកើនឡើងភាពតានតឹងនៃភូមិ សាស្ត្រនយោបាយ និងបច្ចេកវិទ្យាកកើតថ្មី កំពុងបង្កើនភាពអសន្តិសុខសកល ។
ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) សន្ធិសញ្ញាស្តីពីការហាម ឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ (TPNW) និងជំរុញឱ្យមានការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ (CTBT) ។
ឯកឧត្តមក៏បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងររបស់កម្ពុជាក្នុងសកម្មភាពមីនតាមរយៈការកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិល និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕

ចែករំលែកព័តមាននេះ