ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ដែល​ជាប់​លំដាប់ថ្នាក់​ទំនើបនៅចិនគឺ​ក្រុង​សៀង​ហៃ

15 ឆ្នាំ មុន

តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន«អេ អេហ្វ ភី រីលេក​ញូវ» បាន​ផ្សាយ​កាលពីថ្ងៃអង្គារកន្លង​មក​ឱ្យ​ដឹងថា លទ្ធ​ផល​នៃ​ការ​ធ្វើ​អង្កេត​ពីវ៉េប​សាយ​ ifeng.com ​របស់​ហុង​កុង​បង្ហាញ​ថា ក្រុង​
សៀង​ហៃ​ជា​កំពូល​ទី​ក្រុង​ដ៏ទំនើប​បំផុត​នៅ​ក្នុង​ប្រទេសចិន គឺ​ជា​ទី​ក្រុង​មាន​ការ​អភិវឌ្ឍន៍​ដ៏​ទំនើប និងទាន់​សម័យ​ធ្វើការ​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ពិភព​លោក២០១០ ទទួល​បាន​សំលេង​នាំមុខ​១៧,៣% ។
ចំណែក​លំដាប់​ទី២ គឺ​ក្រុង​ហុង​កុង​ ជា​ទីក្រុង​ដែល​មានតារា​សំដែង​បង្ហាញ​រូបសម្ផស្ស​ជាញឹក​ញាប់​មានសំលេង​គាំទ្រ​៨,៤% ។ លំដាប់ទី៣ មានសំលេង​គាំទ្រ​៤,៧% បានទៅ​ទី​ក្រុង​ឈុង​ជីង ដែល​ជា​ទីកន្លែង​សំបូរ​ដោយ​នារីស្រស់​ស្អាត និង​អាហារ​ឆ្ងាញ់ពិសា ។ ចំណែក​ទី​ក្រុង​ប៉េ​កាំង​ជា​រាជធានី​របស់ប្រទេស​វិញស្ថិត​នៅ​លំដាប់​ទី៤ មាន​សំលេង​គាំ​ទ្រ ៤,៦% ព្រោះ​មាន​ទីប្រជុំ​ជន​ប្រមូល​ផ្តុំ​ដោយ​វប្ប​ធម៌  និង​ប្រវត្តិ​សាស្ត្រ។ រីឯ​លំដាប់​ទី៥ គឺ​ទី​ក្រុង​ក្វាង​ចូវ ។

ខាងក្រោម​នេះ ជា​លំដាប់​ទី​ក្រុង​ទំនើប និង​ទាន់​សម័យ​នៅ​ប្រទេស​ចិនដូចជា៖ ១-ក្រុង​សៀង​ហៃ​ មាន​សំលេង​គាំទ្រ ១៧,៣%, ២-​ក្រុង​ហុង​កុង មាន​សំលេង​គាំទ្រ ៨,៤%, ៣-​ក្រុង​ឈុងជីង មានសំលេង​គាំទ្រ ៤,៧%, ៤-​ក្រុង​ប៉េ​កាំង​មាន​សំលេង​គាំទ្រ ៤,៦%, ៥-​ក្រុង​ក្វាងចូវមាន​សំឡេង​គាំទ្រ ៤,៦%, ៦-​ក្រុង​សឺនចើនមានសំលេង​គាំទ្រ ៣,១%,​ ៧-​ក្រុង​ហាង​ចូវមាន​សំលេង​គាំទ្រ ២,៦%, ៨-​ក្រុង សាន់យ៉ា​ មាន​សំលេង​គាំទ្រ ២,៤%,​៩-​ក្រុង​តាលៀង មាន​សំលេង​គាំទ្រ ១,៨%, ១០-​ក្រុង​ម៉ាកាវ មាន​សំលេង​គាំទ្រ ១,៦% ៕