ការឆ្លងមេរោគបាក់តេរី គឺជាមូលហេតុទូទៅបំផុត ។ ទោះជាយ៉ាងណាក៏ដោយ ការមានមេរោគនៅក្នុងឈាម ក៏អាចត្រូវបានបង្កឡើងដោយការឆ្លងមេរោគដទៃទៀតផងដែរ ។ ការឆ្លងមេរោគអាចចាប់ផ្តើមគ្រប់កន្លែងដែលបាក់តេរី និងមេរោគដទៃទៀតអាចចូលទៅក្នុងខ្លួនបាន ។ វាអាចបណ្តាលមកពីរឿងដទៃទៀតដូចជាជំងឺរលាកខ្នែងពោះវៀន ជំងឺរលាកសួត ជំងឺរលាកស្រោមខួរក្បាល ឬការឆ្លងមេរោកនៅនឹងផ្លូវបង្ហូរទឹកម៉ូត្រជាដើម ។
ការឆ្លងមេរោគនៅក្នុងឈាម អាចមានមកជាមួយនឹងការឆ្លងមេរោគនៅនឹងឆ្អឹង ។ ចំពោះអ្នកជំងឺដែលសម្រាកនៅក្នុងមន្ទីរពេទ្យ កន្លែងទូទៅបំផុតនៃការឆ្លងមេរោគដំបូង គឺការចាក់សរសៃឈាមវ៉ែន មុខរបួសនៃការវះកាត់ សុងទឹកនោម និងដំបៅខ្នង ។ ទោះបីជាមនុស្សគ្រប់រូបអាចមានមេរោគនៅក្នុងឈាមក៏ដោយ ប៉ុន្តែក្រុមមនុស្សមួយចំនួនមានហានិភ័យខ្ពស់ ។ ពួកគេអាចរួមមាន ៖
១-អ្នកដែលប្រព័ន្ធភាពស៊ាំមិនធ្វើការបានល្អ ដូចជាអ្នកជំងឺអេដស៍ ឬអ្នកជំងឺមហារីក ឬអ្នកប្រើថ្នាំដែលបន្ថយប្រព័ន្ធភាពស៊ាំជាដើម ។
២-កុមារ តូចៗ
៣-មនុស្សវ័យចំណាស់ ជាពិសេសប្រសិនបើពួកគេមានជំងឺប្រចាំកាយ ។
៤-អ្នកដែលធ្លាប់សម្រាកនៅក្នុងមន្ទីរពេទ្យថ្មីៗនេះ ។
៥-អ្នកដែលមានជំងឺទឹកនោមផ្អែម (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ