ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីឈ្នួល១០ម៉ឺន​រៀល​ដុត​ផ្ទះ​ថៅកែ​​​​បែកការណ៍​​ប៉ូលិស​ចាប់​បញ្ជូនទៅតុលាការ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​ម្នាក់​​​​​​ជា​កម្មករ​​រត់​តុ​នៅ​ហាង​លក់​ស៊ុបគោ​​យីហោ​ឆាយហេង ​ត្រូវ​បាន​​សមត្ថ​កិច្ច​​​​នគរ​​​បាល​ខណ្ឌ​​៧​មករា ចាប់ឃាត់​ខ្លួន​ កាលពីថ្ងៃទី​​១៥ មករា ​ហើយបញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​​ ដោយចោទ​​ប្រកាន់​ថា ធ្វើ​​ឱ្យ​​​ខូច​ខាត​​ដោយ​ចេតនា​​​​មាន​ស្ថានទម្ងន់​​​ទោស (បង្ក​អគ្គី​ភ័យ​​ដុត​ផ្ទះ) និង​​សំរេច​​​ឃុំខ្លួន​ដាក់ពន្ធនាគារ​​ជា​បណ្តោះអាសន្ន​​ រង់ចាំ​​​​ការវិនិច្ឆ័យ​​ទោស​​តាម​ផ្លូវ​ច្បាប់ ។​ ជន​​​ដែលត្រូវ​​​ចោទ​​ឈ្មោះ​ខ្វែក ​សៀប ហៅ​រិទ្ធ ភេទ​ប្រុស អាយុ​​​៣០​ឆ្នាំ

រាជធានីភ្នំពេញ ៖ ជន​ម្នាក់​​​​​​ជា​កម្មករ​​រត់​តុ​នៅ​ហាង​លក់​ស៊ុបគោ​​យីហោ​ឆាយហេង ​ត្រូវ​បាន​​សមត្ថ​កិច្ច​​​​នគរ​​​បាល​ខណ្ឌ​​៧​មករា ចាប់ឃាត់​ខ្លួន​ កាលពីថ្ងៃទី​​១៥ មករា ​ហើយបញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​​ ដោយចោទ​​ប្រកាន់​ថា ធ្វើ​​ឱ្យ​​​ខូច​ខាត​​ដោយ​ចេតនា​​​​មាន​ស្ថានទម្ងន់​​​ទោស (បង្ក​អគ្គី​ភ័យ​​ដុត​ផ្ទះ) និង​​សំរេច​​​ឃុំខ្លួន​ដាក់ពន្ធនាគារ​​ជា​បណ្តោះអាសន្ន​​ រង់ចាំ​​​​ការវិនិច្ឆ័យ​​ទោស​​តាម​ផ្លូវ​ច្បាប់ ។​ ជន​​​ដែលត្រូវ​​​ចោទ​​ឈ្មោះ​ខ្វែក ​សៀប ហៅ​រិទ្ធ ភេទ​ប្រុស អាយុ​​​៣០​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​លេខ​​៧២BEo ផ្លូវលេខ​​​១២៨ ​ក្រុម​​៦៦ ​ភូមិ​​​៩ ​សង្កាត់​វាល​​វង់ ខណ្ឌ​​៧​មករា ​គឺហាង​លក់​ស៊ុបគោ យី​ហោ​​ឆាយហេង នោះតែម្តង ។ ​ការ​ចាប់​ឃុំ​ខ្លួន​ជនសង្ស័យ​​​ខាងលើ​ ត្រូវបាន​សមត្ថ​កិច្ច​​នគរបាល​​ខណ្ឌ​​៧​មករា ឱ្យ​​ដឹង​ថា ​កាលពីវេលា​ម៉ោង​​​ប្រមាណ​​​​​១និង​​១០នាទី​​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​៧ ​​មករា ​មានជន​មិនស្គាល់មុខ​បាន​លប​លួច​​យកសាំង​មក​​ចាក់ដុត​​ហាង​លក់​ស៊ុបគោ​ឆាយ​​ហេង ប៉ុន្តែ​​ការ​ប៉ុនប៉ង​​​​នោះមិន​បានសំរេច​​​ទេ ដោយ​សារ​​​តែ​ក្រុម​​​កម្មករ​​ និង​ម្ចាស់​​ហាង​ឃើញ​ទាន់​​នាំគ្នា​​​ពន្លត់​ទាន់ពេល ។​ ក្រោយពីហេតុ​ការណ៍​​​កើតឡើង​​​រយៈ​ពេល​​១សប្តាហ៍​​​ ម្ចាស់​ហាង​​​មានការ​សង្ស័យ​​លើ​កម្ម​​ករ​​​​រត់តុ​ម្នាក់​​គឺ​ឈ្មោះ​​ខ្វែក សៀប ហៅ​រិទ្ធ នេះ​ ព្រោះ​រូបគេ​​​មាន​ស្នាម​​ភ្លើង​ឆេះ​​រោល​​រលាក​ជើង​ខាង​ឆ្វេង ។ ​

សមត្ថ​កិច្ច​​នគរបាលបាន​​ឱ្យ​​ដឹង​ទៀត​ថា ​ដោយ​មាន​​ការ​សង្ស័យ​​បែបនេះ តំណាង​​ថៅកែ​ហាង​ស៊ុប​ឆាយ​​ហេង គឺ​លោក​​ឃី ​សុខឃាង ​បាន​ដាក់​​​ពាក្យ​បណ្តឹង​ទៅ​ប៉ុស្តិ៍​​នគរបាល​​រដ្ឋបាល​​​បឹង​​ព្រលឹត​​ដើម្បី​​ឱ្យ​ឃាត់ខ្លួន​ឈ្មោះរិទ្ធ ​ទៅ​សាកសួរ ។ ​ក្រោយពី​នគរបាល​ប៉ុស្តិ៍​​​រដ្ឋ​បាល​ហៅ​សាក​សួរ​​​​ជនសង្ស័យ​​បានឆ្លើយ​​​សារ​ភាព​​ថា រូប គេពិតជា​​​បាន​យក​​សាំ​ងទៅ​ចាក់​ប៉ុនប៉ង​​​​ដុត​ផ្ទះ​ថៅកែ​របស់​ខ្លួនមែន ​ដែលគំរោង​​​ការ​ដុត​នោះ​គឺឈ្មោះ​​ចាន់ ធូ ​ភេទស្រី​ អាយុ​​​៤៥​ឆ្នាំ ​មុខរបរ​លក់ស៊ុប​គោ​ឆ្នាំង​ដី ​ស្នាក់នៅផ្ទះ​លេខ​​​៧១BEo ខាង​ក្រោយ​ស៊ុប​​​គោ​ឆ្នាំង​ដី​ឆាយ​ហេង​​​នោះជា​អ្នក​ជួល​​ឱ្យដុត ក្នុង​តំលៃ​​ទឹកប្រាក់​ចំនួន​​១០ម៉ឺនរៀល ។ មុនពេលដុត​ផ្ទះ​​ថៅកែ​​ហាង​ខ្លួនឯង​​១​ថ្ងៃ ​​ខ្លួនត្រូវ​​​បានឈ្មោះ​​ចាន់ ធូ ​បក់ដៃ​​ហៅ​ឱ្យ​ចូលក្នុង​ផ្ទះរបស់គេ ​ហើយប្រាប់​​ខ្លួន​ថា ឱ្យ​​ដុត​ផ្ទះ​​ថៅកែ​ស៊ុប​ឆ្នាំង​ដីឆាយហេងចោល​ទៅ​​ គេ​នឹង​​ឱ្យ​ប្រាក់​ចំនួន​១០ម៉ឺនរៀល ​។ បន្ទាប់​ពីបាន​និយាយ​គ្នា​ហើយ ខ្លួន​ក៏យល់ព្រម​និង​ទទួល​យក​ប្រាក់​​១០ម៉ឺន​​រៀលពីឈ្មោះ​​ញ៉ា ​ដើម្បី​ចាត់ការ​ដុត​​ផ្ទះ (ហាង) របស់ថៅកែ​ខ្លួន​ឯង​ចោល ។

​តាមប្រភព​ពី​​ប៉ូលិស​​​​គឺ​ជន​ឈ្មោះ​​ខ្វែក សៀប ហៅ​រិទ្ធ បាន​សារ​ភាព​ទៀត​​ថា ​ក្រោយ​ពី​​បាន​ប្រាក់​​ហើយ​នៅពេល​ព្រលប់​​ខ្លួន​បានទៅ​ទិញ​សាំង​​១ដប​​នៅ​ក្បែរ​​របងវិទ្យា​ល័យយុគន្ធរ ​យក​មក​ត្រៀម​ទុក​ ដើម្បី​​ដុតហាង​នៅពេលគេ​​ដេក​លក់​អស់។ ​​លុះ​នៅវេលា​ម៉ោង​​​១​រំលង​អធ្រាត្រ​​​​​ឈាន​ចូលថ្ងៃទី​​៧ មករា ​នៅពេល​បុគ្គលិក​​និង​​កម្មករ​ដេកលក់​​អស់ ខ្លួន​​បាន​យកសាំងដែល​លាក់ទុក​ទៅចាក់​ដុត​ផ្ទះ​ថៅ​កែ ​ស៊ុបឆ្នាំង​​ដី​របស់​ខ្លួននោះមែន ។ ​ខណៈ​​ពេល​អណ្តាត​​ភ្លើង​បាននិង​កំពុង​​ឆាបឆេះ ខ្លួន​ក៏​​​រត់​ឡើង​​​ទៅលើ​ផ្ទះ​សំងំដេក​​ ដើម្បី​កុំ​ឱ្យ​គេ​ដឹង​​ថា ​ខ្លួន​ជាអ្នក​ធ្វើសកម្មភាព​ដុត​ផ្ទះនេះ​ ។ យោងទៅលើ​​ចំលើយ​​សារ​ភាព​គ្រប់គ្រាន់​​ និង​ភស្តុតាង​​គឺជើង​របស់គេ​នៅ​ជាប់ស្លាក​ស្នាម​​​ដោយភ្លើង​​ឆេះរលា​ក​មិន​​ទាន់សះ​ស្បើយ​​នៅ​ឡើយ​​នោះ ​សមត្ថ​កិច្ច​​ក៏​បាន​កសាង​​សំណុំរឿង​បញ្ជូន​​ទៅកាន់​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​ដើម្បី​ធ្វើ​​ការ​ចោទប្រកាន់​​​​ជា​ផ្លូវ​ការ​និង​ឃុំខ្លួន​​ក្នុង​ពន្ធនា​គារ​​ជា​បណ្តោះអាសន្ន​​​ក្រោម​បទ​ធ្វើ​​ឱ្យខូច​ខាត​​ដោយ​​​ចេតនា​មានស្ថាន​​ទម្ងន់​ទោស (បង្ក​អគ្គី​ភ័យ​ដុត​ផ្ទះ) ។​ បន្ទាប់ពី​​សាលា​ដំបូង​​​បានសំរេច​​ឃុំខ្លួន​​ជនសង្ស័យ​​​ស៊ីឈ្នួល​ដុត​ផ្ទះ​ថៅកែ​នោះ​ហើយ ​សមត្ថកិច្ច​​បានស្នើ​​​ដីកា​ពីតុលាការ​​​ស្វែង​រក​ចាប់ខ្លួន​ស្ត្រីឈ្មោះ​​ចាន់ ធូ ​ទៀត ដែលជា​អ្នក​​​​ផ្តើម​​គំនិត​​​​ជួល​មនុស្ស​​ប៉ុនប៉ង​​​ដុត​​ហាង​លក់ស៊ុប​​​ឆ្នាំ​ងដីយីហោ​ឆាយ​ហេង​នេះ ដើម្បី​យក​មក​ផ្តន្ទា​ទោស​​​​តាមផ្លូវច្បាប់ ៕​