ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធ​ក្តី​មិន​សុទ្ធក្តី​យើង​ខ្លួនឯង​ជា​អ្នក​ប្រព្រឹត្ត

5 ឆ្នាំ មុន

សុទ្ធិ អសុទ្ធិ ប​ច្ច​ត្តំ នា​ញ្ញោ​អ​ញ្ញំ វិ​សោ​ធ​យិ បុគ្គល​បាន​បរិសុទ្ធ​ក្តី មិន​បាន​បរិសុទ្ធ​ក្តី គឺ​អាស្រ័យ​លើ​ខ្លួនឯង​ជា​អ្នក​សម្រេច ជា​អ្នក​ប្រព្រឹត្ត​ជាក់ស្តែង គ្មាន​ទេវតា…

សុទ្ធិ អសុទ្ធិ ប​ច្ច​ត្តំ នា​ញ្ញោ​អ​ញ្ញំ វិ​សោ​ធ​យិ បុគ្គល​បាន​បរិសុទ្ធ​ក្តី មិន​បាន​បរិសុទ្ធ​ក្តី គឺ​អាស្រ័យ​លើ​ខ្លួនឯង​ជា​អ្នក​សម្រេច ជា​អ្នក​ប្រព្រឹត្ត​ជាក់ស្តែង គ្មាន​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​ឯណា​ផ្តល់​ឱ្យ ឬ​ធ្វើ​ជំនួស​ក្រៅ​តែ​អំពី​ខ្លួន​យើង​ដែល​ប្រឹង​ធ្វើ​ប្រឹង​សន្សំ​នោះ​ឡើយ​។ បើ​យើង​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ប្រចាំ​ជាប់​ជា​និច្ច ចិញ្ចឹមជីវិត​តាម​ផ្លូវ​សុចរិត​នោះ សិរី​សួស្តី សុភមង្គល​នៃ​ជីវិត​ប្រាកដជា​កើត​មាន​ដល់​អ្នក​ជាក់​ជា​មិន​ខាន ។

ពិត​ណាស់​គ្រួសារ​ណា​ក៏​ចង់​សុខ មាន​សុភមង្គល រស់នៅ​យូរអង្វែង​ដែរ កាលបើ​បុគ្គល​ប្រព្រឹត្ត​តាម​គន្លង​ធម៌​ដូច​ព្រះពុទ្ធ​ត្រាស់​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់​មានទ្រព្យ​ស្តុកស្តម្ភ ចង់​ឲ្យ​មាន​សេចក្តីសុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះត្រង់​នឹង​ខ្លួន អ្នក​ត្រូវធ្វើ​តែ​អំពើ​សុចរិត ហើយ​ត្រូវ​វៀរចាក​អំពើអាក្រក់​ចេញ​ឱ្យ​អស់ នោះ​នឹង​បាន​សុខ​ហើយ ។

ពិសេស​ត្រូវ​វៀរ​អំពើអាក្រក់​ទាំង​៥​ចេញ​ឱ្យ​អស់ៈ
១-​មិន​បៀតបៀន​ជីវិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់សត្វ​នាំ​ឲ្យ​មានធម៌​មេត្តាចិត្ត

២-​មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មានធម៌​សម្មាអាជីវៈ​ការ​ចិញ្ចឹមជីវិត​ត្រូវ

៣-​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មាន​សេចក្តី​សន្តោស

៤-​មិន​និយាយ​កុហក នាំ​ឲ្យ​មានធម៌ សច្ចៈ ពាក្យពិត​ត្រង់

៥-​មិន​ផឹក​នូវ​ទឹកស្រវឹង មិន​សេព​គ្រឿងញៀន​នាំ​ឲ្យ​មានធម៌​សតិ​ស​ម្ប​ជ​ញ្ជៈ ដឹងខ្លួន​គ្រប់ពេលវេលា ។
កាលបើ​បុគ្គល​លះ​អំពើអាក្រក់​ទាំង​៥​នេះ​អស់ពី​សន្តាន ជីវិតនឹង​មាន​សុភមង្គល​រស់នៅ​ដោយ​សុខសាន្ត ។