ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​៣៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២ និង​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​២៣​លើក​(​យប់​៩​លើក​)​ស្លាប់​៦​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​៣១​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​១)​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​២​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២ និង​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​២៣​លើក​(​យប់​៩​លើក​)​ស្លាប់​៦​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​៣១​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​១)​នាក់ ។

មូលហេតុ​គ្រោះថ្នាក់​:​ល្បឿន​៨​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​៧​លើក​ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់​២​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​, ប្រជែង​១​លើក​, ងងុយដេក​១​លើក​, ស្រវឹង​១​លើក ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ,​ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៨​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​, ម៉ូតូ​និង​ផ្សេ​ៗ២​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៥០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២៦​គ្រឿង​,​រថយន្ត​តូច​១១​គ្រឿង​,​រថយន្ត​ធំ​៦​គ្រឿង​, ថ្មើរជើង​៣​នាក់​,​យាន​ផ្សេង​ៗ៥​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១០​លើក​,​រថយន្ត​តូច​៧​លើក​, រថយន្ត​ធំ​៤​លើក​, ថ្មើរជើង​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១៥​លើក​,​ផ្លូវ​ខេត្ត​៧​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តក្រចេះ​១​លើក ស្លាប់​ស្រី​១​នាក់​, ខេត្តតាកែវ​២​លើក ស្លាប់​២​នាក់​របួស​១​នាក់​, ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​ប្រុស​១​នាក់​, ខេត្តកណ្តាល​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​កែប​១​លើក ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ