ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! មនុស្ស​លោភៈ​អើយ​…​ចាំ​មើល​លេប​បាន​អត់?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទំនប់ ឬ​អាង​ស្តុក​ទឹកអូរ​ក្រាំង​អំបិល​មិនយូរ​ឡើយ​នឹង​បាត់​រូបរាង​ត្រូវ​មនុស្ស​លោភៈ​លេប​អស់​មិន​ខាន​ព្រោះ​ពេល​នេះ​អ្នក​ដែល​មាន​ប័ណ្ណ​គ្រប​លើ​ទំនប់​នេះ​កំពុង​ស្វែងរក​ការ​អន្តរាគមន៍ ដើម្បី​ចាក់​ដី​លុប​បឹង​ខណៈ​អ្នក​ទាំងនោះ​សុំ​ច្បាប់​ចាក់​ដី​លុប​ដែរ​តែ​ខាង​ស្រុក​មិន​អនុញាតិ​នេះ ។ បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​សាលាស្រុក​សំរោង​ទង​មួយ​រូប​។ ទំនប់​អាង​ស្តុក​ទឹកអូរ​ក្រាំង​អំបិល​ដែល​ជា​កន្លែង​បញ្ចៀស​ការ​ជន់​លិច​ទឹក​ដោយ​ប្រការ​ផ្សេង​ៗ​នោះ​ពេល​នេះ​បាន​ក្លាយជា​ដី​កម្មសិទ្ធិ​បុគ្គល​ឯកជន​អស់​ទៅ​ហើយ ខណៈ​ដី​នៅ​ជាប់​ផ្លូវជាតិ​កំពុង​ឡើងថ្លៃ និង​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ…

ខេត្តកំពង់ស្ពឺ ៖ ទំនប់ ឬ​អាង​ស្តុក​ទឹកអូរ​ក្រាំង​អំបិល​មិនយូរ​ឡើយ​នឹង​បាត់​រូបរាង​ត្រូវ​មនុស្ស​លោភៈ​លេប​អស់​មិន​ខាន​ព្រោះ​ពេល​នេះ​អ្នក​ដែល​មាន​ប័ណ្ណ​គ្រប​លើ​ទំនប់​នេះ​កំពុង​ស្វែងរក​ការ​អន្តរាគមន៍ ដើម្បី​ចាក់​ដី​លុប​បឹង​ខណៈ​អ្នក​ទាំងនោះ​សុំ​ច្បាប់​ចាក់​ដី​លុប​ដែរ​តែ​ខាង​ស្រុក​មិន​អនុញាតិ​នេះ ។ បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​សាលាស្រុក​សំរោង​ទង​មួយ​រូប​។

ទំនប់​អាង​ស្តុក​ទឹកអូរ​ក្រាំង​អំបិល​ដែល​ជា​កន្លែង​បញ្ចៀស​ការ​ជន់​លិច​ទឹក​ដោយ​ប្រការ​ផ្សេង​ៗ​នោះ​ពេល​នេះ​បាន​ក្លាយជា​ដី​កម្មសិទ្ធិ​បុគ្គល​ឯកជន​អស់​ទៅ​ហើយ ខណៈ​ដី​នៅ​ជាប់​ផ្លូវជាតិ​កំពុង​ឡើងថ្លៃ និង​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ ក៏​ស្រាប់តែ​បុគ្គល​ដែល​មាន​លុយ និង​អំណាច​បាន​សុំ​ច្បាប់​អនុញាតិ ដើម្បី​ចាក់​ដី​លុប​បឹង ឬ​អាង​ស្តុក​ទឹក​ទំនប់​អូ​ក្រាំង​អំបិល​នេះ​ដើម្បី​លក់​បម្រើ​អោយ​ប្រយោជន៍​ខ្លួន និង​បក្ខពួក ។

បើ​តាម​មន្ត្រី​សាលាស្រុក​មួយ​រូប​បង្ហើប​ថា ដោយ​សំអាង​ថា ខ្លួន​មាន​ប័ណ្ណកម្មសិទ្ធិ​គ្រប​សង្កត់​លើ​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​ម្ចាស់​ដី​បឹង​ទាំងនេះ​បាន​រិះរក​គ្រប់​មធ្យោបាយ​ក្នុង​ការ​បំពេញ​មហិច្ឆតា​របស់​ខ្លួន ដើម្បី​បាន​ចាក់​ដី​លុប​បឹង​មួយ​នេះ ។ ដោយ​យល់​ថា ការ​ចាក់​ដី​លុប​បឹង​អូរ​ក្រាំង​អំបិល​នេះ ធ្វើ​អោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​លោក​អភិបាលស្រុក​មិន​បាន​ឯកភាព​តាម​ការ​ស្នើ​សុំ​នោះ​ទេ បើ​ទោះជា​ម្ចាស់​ទាំងនោះ​សំអាង​ថា ខ្លួន​មាន​ប័ណ្ណកម្មសិទ្ធិ​ក៏​ដោយ ។

ក្រោយ​ពេល​ដែល​បំណង​របស់​ខ្លួន​បរាជ័យ​ក្រុម​មនុស្ស​ដែល​គិតតែ​ប្រយោជន៍​ខ្លួន​ទាំងនោះ​បាន​ហៅ​លោក​អភិបាលស្រុក​សំរោង​ទង​ថា ជា​ចៅហ្វាយស្រុក​ក្បាលរឹង​ទៀត​ផង ។ មិនដឹង​ថា តើ​តទៅ​ក្រុម​មនុស្ស​ទាំងនោះ​ប្រើ​វិធី​ណា​ទៀត​នោះ​ទេ ដើម្បី​បំពេញ​បំណង​ខ្លួន និង​បក្ខពួក​ខ្លួន​ក្នុង​ការ​ចាក់​ដី​លុប​បឹង ឬ​ទំនប់​អូរ​ក្រាំង​អំបិល​នេះ ព្រោះថា បើ​លោក​អភិបាលស្រុក​សព្វថ្ងៃ​គាត់​មិន​អនុញាតិ​អោយ​ចាក់​ដី​លុប​ជា​ដាច់ខាត ។

ប្រភព​បន្ត​ថា ប័ណ្ណកម្មសិទ្ធិ​ទាំងអស់​ដែល​គ្របដណ្តប់​លើ​ដី​បឹង ឬ​ទំនប់​អូរ​ក្រាំង​អំបិល​នេះ គឺ​គេ​ធ្វើ​ឡើង​តាំងពី​អភិបាលស្រុក​ចាស់​មក​ម្លេះ ហើយ​ការ​ធ្វើ​ប័ណ្ណ​ទៀត​សោត គេ​ធ្វើ​យ៉ាង​អា​ថ​កំបាំង​បំផុត តាម​រយៈ​បក្ខពួក​របស់​គេ​ដែល​ឃុបឃិត​គ្នា​តាម​ជំនាញ និង​ជា​ប្រព័ន្ធ​ទៀត​ផង ។

មានការ​លើក​ឡើង​ថា តើ​អ្នក​ចុះហត្ថលេខា​ចេញ​ប័ណ្ណកម្មសិទ្ធិ​គាត់​មិន​បាន​ចាត់​មន្ត្រី​អោយ​ចុះ​ពិនិត្យ​ទេ ឬ​យ៉ាងណា បានជា​ចេញ​ប័ណ្ណ​មក​គ្របដណ្តប់​លើ​បឹង ឬ​ទំនប់​អូរ​ក្រាំង​អំបិល​ដែល​ជា​អាង​ស្តុក​ទឹក​បែប​នេះ​ទៅ​កើត ? ព័ត៌មាន​ពិស្តារ​មាននៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ