ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែនចិន​​ឆ្នាំកុរ…មកដឹង​ពីជ្រូកខ្វៃ​!?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដូវ​បុណ្យចូលឆ្នាំ​ប្រពៃ​ណី​ចិន​-​វៀតណាម​ឆ្នាំ​នេះ មានការ​កត់សម្គាល់​ជាក់ស្តែង​ នា​ថ្ងៃ​ទី​៣ កុម្ភៈ ជា​ថ្ងៃ​ដំបូង​ដែល​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជាប់សែស្រឡាយ​ចិន មាន​តម្រូវការ​ទិញ​ជ្រូក​ខ្វៃ សម្រាប់​សែនព្រេន​ជីដូន​ជីតា​ម៉ាកុង ដែល​ចែកឋាន​ទៅ​បរលោក​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ រដូវ​បុណ្យចូលឆ្នាំ​ប្រពៃ​ណី​ចិន​-​វៀតណាម​ឆ្នាំ​នេះ មានការ​កត់សម្គាល់​ជាក់ស្តែង​ នា​ថ្ងៃ​ទី​៣ កុម្ភៈ ជា​ថ្ងៃ​ដំបូង​ដែល​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជាប់សែស្រឡាយ​ចិន មាន​តម្រូវការ​ទិញ​ជ្រូក​ខ្វៃ សម្រាប់​សែនព្រេន​ជីដូន​ជីតា​ម៉ាកុង ដែល​ចែកឋាន​ទៅ​បរលោក​ខាង​មុខ ឃើញ​ថា​មាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​បន្តិច ប៉ុន្តែ​បែរជា​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា​ទៅ​វិញ ។

លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​បាន​ឲ្យ​ដឹង​ថា តូប​អាជីវករ​ដែល​ដាក់​តាំង​លក់​ជ្រូក​ខ្វៃ​នៅ​ពីមុខ​ផ្សារ​អូរ​ឫស្សី​ច្រក​ខាងជើង ចូល​តាម​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោ​ល មាន​ចំនួន​២៣​តូប​ធ្វើ​អាជីវកម្ម​រាល់ថ្ងៃ ។ ប៉ុន្តែ​នៅ​ពេល​មានបុណ្យ​ទាន​ធំ​ៗ​ម្តង​ៗ ពិសេស​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន អាជីវករ​ប្រកប​មុខរបរ​លក់​ជ្រូក​ខ្វៃ​បាន​បំបែក​គ្នា​ជា​ច្រើន​តូប​ដាក់​តាំង​លក់ ដែល​ខ្លះ​លក់​នៅ​ម្ខាង​ផ្លូវ ខ្លះ​លក់​ដល់​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោ​លដែល​ខាង​សា លាសង្កាត់​ជា​អ្នកគ្រប់គ្រង ។

លោក​បន្ត​ថា សម្រាប់​តូប​ទាំង​២៣​ដែល​លក់​នៅ​មុខ​ផ្សារ​ឫស្សី​ថ្ងៃ​ដំបូង​នេះ អាជីវករ​បាន​នាំ​យក​ជ្រូក​ខ្វៃ​ប្រមាណ​ជាង​១​ពាន់​ក្បាល​មក​ដាក់​លក់ ។ ប៉ុន្តែ​បាន​កត់សម្គាល់​ឃើញ​ថា ចំពោះ​តម្រូវការ​អ្នកទិញ​ជ្រូក​ខ្វៃ យក​ទៅ​សែន​ចូល​ឆ្នាំ​ចិន នា​ពេល​ព្រលឹម​រាង​ស្ងាត់​បន្តិច ។ លុះដល់​ម៉ោង​៩ ​និង​១០​នាទី​ព្រឹកទើប​មាន​សន្ទុះ​លក់ដាច់​គួរសម តែ​ទោះជា​យ៉ាងណា​ក៏​នៅ​ចាញ់​ឆ្នាំ​កន្លង​ទៅ​ដែរ ។ នេះ​បើ​តាម​អ្នក​ទទួល​កុម្ម​ង់​ធ្វើ​ជ្រូក​ខ្វៃ​និយាយ ។

ចំណែកឯ​ថ្លៃ​វិញ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា គឺ​សាច់​ក្នុង​១​គីឡូក្រាម​ពី​៤៥.០០០​រៀល​ទៅ​៥០.០០០​រៀល ដែល​ថ្ងៃ​ធម្មតា​៣​មុ​ឺ​ន​រៀល​ទៅ​៣៥.០០០​រៀល ហើយ​បើ​ជ្រូក​មូល​វិញ ចាប់ពី​ទម្ងន់​៥​គីឡូក្រាម​ដល់​៨​គីឡូក្រាម ថ្លៃ​៣៥​ដុល្លារ​អា​មេ​រិ​ក ដែល​ថ្ងៃ​ធម្មតា​២០​ដុល្លារ​ឬ​២៥​ដុល្លារ​ប៉ុណ្ណោះ ។ ចាប់ពី​ទម្ងន់​១០​ដល់​១២​គីឡូក្រាម តម្លៃ​៣៥​មឺ​ុ​នរៀល​ដល់​៥៧​មឺ​ុ​ន​រៀល ពោល​គឺ​ជាង​១០០​ដុល្លារ និង​ជិត​២០០​ដុល្លារ​អា​មេ​រិ​ក ខុស​ពី​ថ្ងៃ​ធម្ម
តា ដែល​ថ្លៃ​ខ្ពស់​មិន​ដល់​១០០​ដុល្លារ​អា​មេ​រិ​ក​ផង​នោះ ។

ចំពោះ​តម្លៃ​ជ្រូក​ខ្វៃ​ដែល​បាន​ឡើង​ខ្ពស់​បន្តិច​នេះ គឺ​សម្រាប់​តែ​រដូវ​មានបុណ្យ​ទាន​ប្រពៃណី​សែន​ចិន​ម្តង​ៗ​ប៉ុណ្ណោះ លុះ​បុណ្យ​ចប់​គេ​លក់​ក្នុង​តម្លៃ​ធម្មតា​វិញ ។ ស្ត្រី​អាជីវករ​លក់​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរ​ឫស្សី​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ជ្រូក​ខ្វៃ​លក់​មិនសូវ​ដាច់​ទេ អាច​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ សែស្រ​ឡាយ​ចិន​មួយ​ចំនួន​គាត់​មិន​នៅ​ក្នុងស្រុក គេ​រក​សុ​ី​មានបាន​សម្បូរ​លុយ​ចាយ ចេញ​ទៅ​ដើរ​លេង​ក្រៅប្រទេស​អស់ហើយ ។ នា​ព្រឹក​ថ្ងៃ​ដំបូង​នេះ មាន​ជនជាតិ​ចិន​ខ្លះ​មិន​ចេះ​ភាសា​ខ្មែរ​ទេ ទំនង​ចិន​ថ្មី​ទើប​ចូល​មក​វិនិយោគ បាន​មក​ទិញ​ជ្រូក​ខ្វៃ​យក​ទៅ​សែន​ចូល​ឆ្នាំ​ដែរ ខ្លះ​ទិញ​ដាក់​តាម​រថយន្ត ខ្លះ​ដឹក​តាម​ឡាំ​ប្រឺ​តា​ឥណ្ឌា ។

ទោះជា​យ៉ាងណា អ្នកលក់​ជ្រូក​ខ្វៃ​នៅ​មាន​សង្ឃឹមថា ថ្ងៃ​ទី​១​នៃ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ប្រពៃណី​ចិន ជ្រូក​ខ្វៃ នឹង​មាន​សន្ទុះ​លក់ដាច់​ជាង ៕

អត្ថបទសរសេរ ដោយ