ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ប្រៀប​ដូច​ភ្លើងចង្កៀង

5 ឆ្នាំ មុន

ព្រហ្មចរិយធម៌​គឺជា​យានជំនិះ​ដ៏​ប្រសើរ នាំ​សត្វលោក​ទៅ​កាន់​ទីបំផុត​នៃ​សេចក្តី​ទុក្ខ ដោយ​លះបង់​ចោល​នូវ​ជីវិត​ដែល​ប្រកបដោយ​ឧបាទានក្ខន្ធ ប្រ​ព្ត្រឹ​ត្ត​តែ​អំពើ​សុចរិត ។ ជីវិត​នេះ​ប្រៀប​ដូច​ជា​ភ្លើងចង្កៀង​ប្រេង តាម​ធម្មតា​ចង្កៀង​អាច​រលត់​បាន​គ្រប់ពេល​ប្រសិនបើជា​អស់​ប្រេង ឬ​ប្រឆេះ​អស់ ហើយ​សូ​ម្បី​នៅ​ប្រេង​នៅ​ប្រឆេះ ក៏​វា​អាច​រលត់​បាន​ដែរ​ដោយ​ខ្យល់​បក់…

ព្រហ្មចរិយធម៌​គឺជា​យានជំនិះ​ដ៏​ប្រសើរ នាំ​សត្វលោក​ទៅ​កាន់​ទីបំផុត​នៃ​សេចក្តី​ទុក្ខ ដោយ​លះបង់​ចោល​នូវ​ជីវិត​ដែល​ប្រកបដោយ​ឧបាទានក្ខន្ធ ប្រ​ព្ត្រឹ​ត្ត​តែ​អំពើ​សុចរិត ។

ជីវិត​នេះ​ប្រៀប​ដូច​ជា​ភ្លើងចង្កៀង​ប្រេង តាម​ធម្មតា​ចង្កៀង​អាច​រលត់​បាន​គ្រប់ពេល​ប្រសិនបើជា​អស់​ប្រេង ឬ​ប្រឆេះ​អស់ ហើយ​សូ​ម្បី​នៅ​ប្រេង​នៅ​ប្រឆេះ ក៏​វា​អាច​រលត់​បាន​ដែរ​ដោយ​ខ្យល់​បក់ ឬ​សត្វ​ហើរ​បំ​បុក​ចំហេះ​នោះ​។

ដូច្នេះ​ភ្លើងចង្កៀង​មិន​អាច​ការពារ​អ្វី​ដល់​ខ្លួនឯង​បាន​ឡើយ យ៉ាងណាមិញ ជីវិត​សព្វ​សត្វ​ក្នុង​លោក​នេះ ក៏​ដូច​ភ្លើងចង្កៀង​យ៉ាងនោះ​ដែរ ។

ហេតុ​បច្ច័យ​តាក់តែង​ជីវិត​មក​មិនមែន​ឱ្យ​តែ​បាន​នៅ​រស់​ប៉ុណ្ណោះ​ទេ ជីវិត​ត្រូវ​រស់នៅ​យ៉ាងណា​ៗ ក៏​សម្រេច​ទៅ​លើ​ហេតុ​បច្ច័យ​ផង​ដែរ ការ​មានបាន​នូវ​ទ្រព្យសម្បត្តិ ការ​ជួប ការ​ព្រាត់​ប្រាសចាក​សត្វ​និង​សង្ខារ ឈឺ ជា សុខ ទុក្ខ ស្លាប់​ពេល​ណា​ត្រូវ​សម្រេច​នៅ​លើ ហេតុ​បច្ច័យ​ជា​អ្នក​កំណត់​ទាំងស្រុង ។