ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុដែលអ្នក​​ចេះ​តែ​ឈឺ​ក្រលៀន​

5 ឆ្នាំ មុន

មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ឈឺ​ក្រលៀន គឺជា​ការ​ថ្លោះ គ្រេច​សាច់ដុំ ឬ​សរសៃពួរ ដែល​ជា​ពិសេស កើត​មាននៅ​លើ​អត្ត​ព​លិ​ក​លេង​កីឡា​ដូច​ជា​កីឡាបាល់ទាត់ និង​កីឡាបាល់ទះ​ជាដើម ។ ការ​ឈឺ​ក្រលៀន អាច​កើត​មាន​ឡើង​ភ្លាម​បន្ទាប់​ពី​ការ​រង​របួស…

មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ឈឺ​ក្រលៀន គឺជា​ការ​ថ្លោះ គ្រេច​សាច់ដុំ ឬ​សរសៃពួរ ដែល​ជា​ពិសេស កើត​មាននៅ​លើ​អត្ត​ព​លិ​ក​លេង​កីឡា​ដូច​ជា​កីឡាបាល់ទាត់ និង​កីឡាបាល់ទះ​ជាដើម ។ ការ​ឈឺ​ក្រលៀន អាច​កើត​មាន​ឡើង​ភ្លាម​បន្ទាប់​ពី​ការ​រង​របួស ឬ​ការ​ឈឺចាប់​អាច​កើត​មាន បន្តិច​ម្តង​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍ ឬ​ខែ​។

ការ​ឈឺ​ក្រលៀន​វ​អាច​នឹង​កាន់តែ​អាក្រក់​ឡើង​ច​ដោយសារ​ការ​នៅ​តែ​បន្ត​ប្រើប្រាស់​តំបន់​ដែល​មានការ​រង​របួស​នោះ ។ ជា​ករណី​ដែល​មិនសូវ​ជួប​ប្រទះ ដែល​ការ​រង​របួស ឬ​ការ​បាក់ឆ្អឹង ជំងឺ​ក្លន ឬ​អាច​ជា​ការ​មាន​ក្រួស​ក្នុង​តម្រងនោម​អាច​បង្ក​ឲ្យ​មានការ​ឈឺចាប់​ក្រលៀន ។

បើ​ទោះបីជា​ការ​ឈឺ​ពងស្វាស និង​ការ​ឈឺ​ក្រលៀន គឺ​មាន​ភាព​ខុស​គ្នា​តែ​កា​ឈឺ​ពងស្វាស ពេល​ខ្លះ អាច​បណ្តាល​ការ​ឈឺចាប់​ដែល​រាលដាល​ទៅ​តំបន់​ក្រលៀន​បាន​ផង​ដែរ ។ ចូរ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ ប្រសិនបើ​អ្នកមាន ៖

១-ការ​ឈឺ​ក្រលៀន​ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ឈឺចង្កេះ ពោះ ឬ​ឈឺទ្រូង ។

២-ឈឺ​ពងស្វាស​ធ្ងន់ ហើយ​ភ្លាម ។

៣-ការ​ឈឺ​ពងស្វាស​អម​ដោយ​ការ​ចង់​ក្អួត ក្តៅខ្លួន​ញាក់ ឬ​មាន​ឈាម​នៅ​ក្នុង​ទឹកនោម ។

ប្រសិនបើ​ការ​ឈឺ​ក្រលៀន ដែល​បាន​បង្ក​ឡើង​ដោយ​ការ​គ្រេច ឬ​ថ្លោះ​សាច់ដុំ វិធានការ​ព្យាបាល​ដោយ​ខ្លួនឯង អាច​ជួយ​ឲ្យ​អ្នកមាន​ភាព​ប្រសើរ​ជាង​មុន​បាន ដែល​មាន​ដូច​ជា​៖

១-ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូច​ជា Ibuprofen (Advil, Motrin) ឬ​ថ្នាំ Acetaminophen (Tylenol) ។

២-ស្អំ​ទឹកកក​លើ​តំបន់​ដែល​ឈឺ​រយៈពេល ២០ ទៅ ៣០ នាទី​ពី​ពីរ​ទៅ​បួន​ដង​ក្នុង​មួយ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ