ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​រមាស់​ស្បែក​ បណ្តាល​មក​ពី​អ្វី?

5 ឆ្នាំ មុន

ការ​រមាស់​ស្បែក គឺជា​ភាព​មិន​ស្រួល ការ​មាន​អារម្មណ៍​ក្រហាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​អេះ​។ ការ​រមាស់​ស្បែក​អាច​ជា​លទ្ធផល​នៃ​ការ​ឡើង​កន្ទួល​លើ​ស្បែក ឬ​ស្ថានភាព​ណាមួយ​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​ស្បែក ឬ​ការ​រលាក​ស្បែក​ជាដើម ។ ការ​រមាស់​ស្បែក ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺថ្លើម ឬ​ជំងឺ​ខ្សោយតម្រងនោម​ជាដើម…

ការ​រមាស់​ស្បែក គឺជា​ភាព​មិន​ស្រួល ការ​មាន​អារម្មណ៍​ក្រហាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​អេះ​។ ការ​រមាស់​ស្បែក​អាច​ជា​លទ្ធផល​នៃ​ការ​ឡើង​កន្ទួល​លើ​ស្បែក ឬ​ស្ថានភាព​ណាមួយ​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​ស្បែក ឬ​ការ​រលាក​ស្បែក​ជាដើម ។

ការ​រមាស់​ស្បែក ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺថ្លើម ឬ​ជំងឺ​ខ្សោយតម្រងនោម​ជាដើម ។ ដោយ​អាស្រ័យ​លើ​មូលហេតុ ការ​រមាស់​ស្បែក​ពេល​ខ្លះ​ស្បែក​អាច​លេចឡើង​មាន​សភាព​ធម្មតា ឬ​វា​អាច​នឹង​ឡើង​ពណ៌​ក្រហម មាន​កន្ទួល មាន​រលាក់ ឬ​មាន​ពងបែក ។

ការ​ព្យាបាល​រយៈពេល​យូរ​អាច​តម្រូវ​ឲ្យ​មាន​មានការ​កំណត់ និង​ការ​ព្យាបាល​លើ​មូលហេតុ​នៃ​ការ​រមាស់​ស្បែក ។ ការ​ព្យាបាល​រួម​មានការ​ប្រើ​ថ្នាំ​ស្បែក​រមាស់ ការ​ស្លៀកពាក់​សើម និង​ការ​ព្យាបាល​ដោយ​ពន្លឺ ។

ការ​ថែរក្សា​ដោយ​ខ្លួនឯង​រួម​ទាំង​ការ​ប្រើប្រាស់​ផលិតផល​ប្រឆាំង​នឹង​ការ​រមាស់ និង​ការ​ងូតទឹក​ត្រជាក់​ក៏​អាច​ជួយ​បាន​ផង​ដែរ ។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​អាច​ទៅ​រួច​នៃ​ការ​រមាស់​ស្បែក​៖

១-មាន​ស្បែក​ស្ងួត​ពេក

២-ការ​មាន​ស្បែក និង​មាន​កន្ទួល​លើ​ស្បែ

៣-មាន​ជំងឺ​ផ្សេង​ៗ​ដូច​ជា​មាន​ជំងឺថ្លើម ជំងឺ​តម្រងនោម ការ​ខ្វះ​គ្រាប់​ឈាម មាន​ជំងឺមហារីក​ឈាម …

៤-មាន​ជំងឺសរសៃប្រសាទ​ដែល​អាច​មក​ពី​ជំងឺ​ទឹកនោមផ្អែម

៥-រោល ឬ​មាន​ប្រតិកម្ម​នឹង​អ្វីមួយ ដូច​ជា​សារធាតុ​គីមី សាប៊ូ និង​សារធាតុ​ដទៃ​ទៀត​ដែល​អាច​ធ្វើ​អោយរ​លាក​ស្បែក និង​ជា​មូលហេតុ​នៃ​ការ​រមាស់​ស្បែក

៦-ថ្នាំ​មួយ​ចំនួន

៧-ការ​មាន​ផ្ទៃពោះ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ