ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ រឿង​ខ្លះ​ដែល​ប្តី​មិន​គួរ​ធ្វើ

5 ឆ្នាំ មុន

រឿង​ដែល​ស្វាមី​មិន​គួរ​ធ្វើ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ តើ​មាន​អ្វី​ខ្លះទៅ? 1.​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ គេ​អាច​នឹង​ខ្លាច​ក្តៅ​ខ្លាំង ។ ដូចនេះ​អ្នក​មិន​គួរ​ព្រោះតែ​ចង់​សន្សំ​ភ្លើង ហើយ​មិន​ឲ្យ​ប្រពន្ធ​បើក​កង្ហារ ឬ​ម៉ាស៊ីនត្រជាក់​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​នាង​ពិបាក​ទ្រាំ ។…

រឿង​ដែល​ស្វាមី​មិន​គួរ​ធ្វើ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ តើ​មាន​អ្វី​ខ្លះទៅ?

1.​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ គេ​អាច​នឹង​ខ្លាច​ក្តៅ​ខ្លាំង ។ ដូចនេះ​អ្នក​មិន​គួរ​ព្រោះតែ​ចង់​សន្សំ​ភ្លើង ហើយ​មិន​ឲ្យ​ប្រពន្ធ​បើក​កង្ហារ ឬ​ម៉ាស៊ីនត្រជាក់​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​នាង​ពិបាក​ទ្រាំ ។

2.​នារី​ដែល​មាន​ផ្ទៃពោះ អាច​បត់ជើងតូច​ច្រើន ។ ដូចនេះ​អ្នក​មិន​គួរ​បន្ទោស​ក្នុង​ការ​ចូល​បន្ទប់ទឹក​ច្រើន​នោះ​ទេ ដោយ​គួរតែ​ចេះ​បារម្ភ​ពី​នាង ទើប​អាច​ផ្តល់​កម្លាំង​ចិត្តបាន​គ្រប់គ្រាន់​។

3.​ពេល​ដែល​មាន​ផ្ទៃពោះ នារី​តែង​មាន​អាការ​រមួលក្រពើ​នៅ​ពាក់កណ្តាល​យប់ ។ ដូចនេះ អ្នក​គួរតែ​ចេះ​ជួយ​ម៉ាស្សា ដោយ​មិន​គួរ​គេង​ដូច​ជា​ជ្រូក​នោះ​ទេ​។

4.​ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​ពិបាក​គេង​លក់​ស្រួល​ណាស់ ដោយសារ​តែ​ពោះធំ ហើយ​កូន​ក្នុង​ផ្ទៃ​កម្រើក​ច្រើន​ទៀត ។ ដូចនេះ​នៅ​ពេល​ដែល​ភរិយា​អ្នក​គេង អ្នក​មិន​គួរ​ទៅ​រំខាន ហើយ​បន្ទោស​ថា គិតតែ​គេង មិន​ធ្វើ​ការងារ​ផ្ទះ​នោះ​ទេ ។

5.​នៅ​ពេល​ដែល​ប្រពន្ធ​ក្អួត​ច្រើន អ្នក​មិន​គួរ​ស្តី​បន្ទោ​សេ​ឡើយ ដោយ​គួរតែ​ជួយ​ផ្តល់​កម្លាំងចិត្ត ទើប​គេ​អាច​បន្ត​ដើរទៅ​មុខ​បាន ។

6.​ទោះជា​ប្រពន្ធ​មាន​ផ្ទៃពោះ​ប៉ុន្មាន​ដង​ក៏​ដោយ ក៏​អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​គេ​ដែរ ទើប​មិន​ធ្វើ​ឲ្យ​គេ​ពិបាកចិត្ត ។

7.​មិន​ថា​ប្រពន្ធ​ប្រែប្រួល​រូបរាង​ទៅ​ជា​ធាត់​យ៉ាងណា​ទេ ក៏​អ្នក​គួរតែ​បន្ត​ផ្តល់​ក្តី​ស្រឡាញ់​ចំពោះ​គេ ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​សុវត្ថិភាព ។

8.​ពេល​ដែល​ប្រពន្ធ​ទៅ​ពិនិត្យ​ពោះ ម្តង​ៗ អ្នក​គួរតែ​កំដរ មិន​គួរ​ទុក​ការងារ​ជា​សំខាន់ ហើយ​មិន​ជូន​គេ​ទៅ​ពិនិត្យ​ឡើយ ព្រោះ​កូន​ក៏​មាន​ចំណែក​អ្នកផង​ដែរ ។

9.​ពេល​ដែល​មាន​ផ្ទៃពោះ នារី​ងាយ​នឹង​ឃ្លាន​ណាស់ ព្រោះ​ញ៉ាំ​តែ​ម្នាក់ ប៉ុន្តែ​ចិញ្ចឹម​ពីរ​នាក់​។ ដូចនេះ​ក្នុង​នាម​ជា​ស្វាមី គួរតែ​ចេះ​ធ្វើ​ម្ហូប ឬ​ទិញ​អាហារ​ដែល​ប្រពន្ធ​ចូល​ចិត្ត​ឲ្យ​គេ​ញ៉ាំ ។

10.​ប្រពន្ធ​ពោះធំ អ្នក​មិន​គួរ​រត់​ទៅ​រក​ក្រៅ​ឡើយ ព្រោះ​ភរិយា​អ្នក​ខំប្រឹង​ដើម្បី​ពរ​ពោះ​កូន​ជូន​អ្នក ។ ដូចនេះ​អ្នក​គួរតែ​ចេះ​យល់ចិត្ត​គេ ទើប​ធ្វើ​ឲ្យ​គេ​ទទួល​បានការ​ស្រឡាញ់​ពេញ លេញ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ