ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក់​ជ្រុះ? នេះ​ជា​រូបមន្ត​សម្ងាត់​ព្យាបាល​សក់​ជ្រុះ ដោយ​ប្រើ​ប្រទាល​កន្ទុយក្រពើ និង​ខ្ទឹមក្រហម

3 ម៉ោង មុន

តើ​អ្នក​កំពុង​បារម្ភ​ពី​បញ្ហា​សក់​ជ្រុះ​មែន​ទេ? ការ​ប្រើប្រាស់​ផលិតផល​គីមី​អាច​មិនសូវ​មាន​ប្រសិទ្ធភាព និង​អាច​ធ្វើ​ឲ្យ​សក់​ខូច​ថែម​ទៀត​។ ឥឡូវនេះ អ្នក​អាច​សាកល្បង​រូបមន្ត​ធម្មជាតិ​ពី ប្រទាល​កន្ទុយក្រពើ ដែល​អាច​ជួយ​ពង្រឹង​សក់ និង​ជំ​រុះ​ការ​លូតលាស់​សក់​ថ្មី​បាន​យ៉ាង​អស្ចារ្យ​។ រូបមន្ត​ទី ១៖…

តើ​អ្នក​កំពុង​បារម្ភ​ពី​បញ្ហា​សក់​ជ្រុះ​មែន​ទេ? ការ​ប្រើប្រាស់​ផលិតផល​គីមី​អាច​មិនសូវ​មាន​ប្រសិទ្ធភាព និង​អាច​ធ្វើ​ឲ្យ​សក់​ខូច​ថែម​ទៀត​។ ឥឡូវនេះ អ្នក​អាច​សាកល្បង​រូបមន្ត​ធម្មជាតិ​ពី ប្រទាល​កន្ទុយក្រពើ ដែល​អាច​ជួយ​ពង្រឹង​សក់ និង​ជំ​រុះ​ការ​លូតលាស់​សក់​ថ្មី​បាន​យ៉ាង​អស្ចារ្យ​។

រូបមន្ត​ទី ១៖ ម៉ាស​បំប៉ន​សក់ និង​ស្បែក​ក្បាល​ឲ្យ​មាន​សុខភាព​ល្អ
រូបមន្ត​នេះ​ជួយ​បំប៉ន​សក់​យ៉ាង​ជ្រៅ​ដល់​ឫស​សក់ ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ធម្មជាតិ​ងាយ​ៗ៖

គ្រឿងផ្សំ​:

ជែ​ល​ប្រទាល​កន្ទុយក្រពើ ១៥០ ក្រាម
ប្រេងដូង ១.៥ ស្លាបព្រា​បាយ
ទឹកឃ្មុំ ២ ស្លាបព្រា
ទឹកក្រូច​ឆ្មារ​កន្លះ​ផ្លែ
របៀប​ធ្វើ​:

កិន​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ឱ្យ​ម៉ដ្ឋ​ល្អ​។
លាយ​ជែ​ល​ជាមួយ​ប្រេងដូង​, ទឹកឃ្មុំ និង​ទឹកក្រូច​ឆ្មារ​ចូល​គ្នា​ឱ្យ​សព្វ​។
របៀប​ប្រើប្រាស់​:

ក្រោយ​ពេល​កក់សក់​រួច លាប​ម៉ាស​នេះ​នៅ​លើ​ស្បែក​ក្បាល និង​សក់​របស់​អ្នក​។
ម៉ាស្សា​ថ្នម​ៗ រួច​ទុក​ចោល ៣០ នាទី​។
បន្ទាប់​មក លាង​ជម្រះ​ជាមួយ​ទឹក​ស្អាត និង​កក់សក់​ម្តងទៀត​។
គួរ​ប្រើ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

រូបមន្ត​ទី ២៖ ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាយ​ខ្ទឹមក្រហម ជួយ​ជំរុញ​សក់​ដុះ​ថ្មី
រូបមន្ត​នេះ​ផ្តោត​សំខាន់​លើ​សារធាតុ​នៅ​ក្នុង​ខ្ទឹមក្រហម ដែល​ជួយ​ជំរុញ​ចរន្តឈាម​នៅ​លើ​ស្បែក​ក្បាល និង​បង្កើន​ការ​លូតលាស់​សក់​ថ្មី​។

គ្រឿងផ្សំ​:

ជែ​ល​ប្រទាល​កន្ទុយក្រពើ​ដែល​នៅ​សល់​ពី​រូបមន្ត​ទី​១
ខ្ទឹមក្រហម ១ មើម
ទឹក ២០០ មិ​លី្ល​លី​ត្រ
របៀប​ធ្វើ​:

ដាំទឹក ២០០ មិ​លី្ល​លី​ត្រ​ជាមួយ​សំបក​ខ្ទឹមក្រហម​។
ហាន់​ខ្ទឹមក្រហម​រួច​កិន​ជាមួយ​ទឹក​ដាំ​ពុះ​នោះ​។
ច្រោះ​យក​តែ​ទឹក ហើយ​លាយ​ទឹក​ខ្ទឹមក្រហម​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ដែល​នៅ​សល់​ចូល​គ្នា​ឱ្យ​សព្វ​។
របៀប​ប្រើប្រាស់​:

ប្រើ​ជា​ម៉ាស​សក់​ក្រោយ​ពេល​កក់សក់​រួច​។ ទុក​ចោល ៣០ នាទី​។
បន្ទាប់​មក លាង​ជម្រះ​ជាមួយ​ទឹក​ស្អាត និង​កក់សក់​ម្តងទៀត​។
គួរ​ប្រើ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

ចំណាំ
ការ​រក្សា​ទុក​: រូបមន្ត​ទាំង​ពីរ​អាច​រក្សា​ទុក​ក្នុង​ធុង​បិទ​ជិត​ក្នុង​ទូទឹកកក​បាន​រហូត​ដល់ ២ ស​ប្តា​ហ៍​។
តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ ដើម្បី​សាកល្បង​រូបមន្ត​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ទាំងនេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ