ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ៗ​គួរ​ប្រយ័ត្ន​! ជំងឺ​រីក​សរសៃ​វ៉ែន​ពងស្វាស​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​បន្ត​ពូជ

3 ម៉ោង មុន

ជំងឺ​រីក​សរសៃ​វ៉ែន​ពងស្វាស (Varicocele) គឺជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​បុរស ជា​ពិសេស​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​ពេញវ័យ​។ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​សរសៃ​ឈាមវ៉ែន​ក្នុង​ពងស្វាស​រីក​ធំ​ខុសធម្មតា ដែល​អាច​វិវត្តន៍​ពី​ដំណាក់កាល​ទី​១ ដល់ទី​៤​។ ជា​ទូទៅ ការ​សិក្សា​បង្ហាញ​ថា​ប្រមាណ ៤%…

ជំងឺ​រីក​សរសៃ​វ៉ែន​ពងស្វាស (Varicocele) គឺជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​បុរស ជា​ពិសេស​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​ពេញវ័យ​។ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​សរសៃ​ឈាមវ៉ែន​ក្នុង​ពងស្វាស​រីក​ធំ​ខុសធម្មតា ដែល​អាច​វិវត្តន៍​ពី​ដំណាក់កាល​ទី​១ ដល់ទី​៤​។ ជា​ទូទៅ ការ​សិក្សា​បង្ហាញ​ថា​ប្រមាណ ៤% នៃ​បុរស​អាច​កើត​មាន​ជំងឺ​នេះ​។

មូលហេតុ​នៃ​ការ​រីក​សរសៃ​វ៉ែន​ពងស្វាស
ទីតាំង​កាយ​វិភាគ​: ជំងឺ​នេះ​ច្រើន​កើត​លើ​ពងស្វាស​ខាងឆ្វេង ដោយសារ​លំហូរ​ឈាម​ពី​សរសៃ​វ៉ែន​ត្រូវ​ហូរ​ត្រឡប់​ទៅ​បេះដូង​តាម​សរសៃ​វ៉ែន​ធំ​របស់​តម្រងនោម​ខាងឆ្វេង ដែល​ងាយ​ទទួល​រង​សម្ពាធ​ច្រាស​ពី​សរសៃឈាម​ធំ​។

ភាព​មិន​ប្រក្រតី​នៃ​សរសៃ​វ៉ែន​: ការ​ខូចខាត ឬ​ភាព​មិន​ប្រក្រតី​នៃ​សន្ទះ​វ៉ាល់​ក្នុង​សរសៃឈាម​វ៉ែន ធ្វើ​ឱ្យ​ឈាម​ហូរ​ត្រឡប់​ចុះ​ក្រោម​វិញ​មិន​បាន​ល្អ​។
បញ្ហា​សាច់ដុំ​ពងស្វាស​: ភាព​មិន​ប្រក្រតី​នៃ​សាច់ដុំ​ដែល​នៅ​ជុំវិញ​ពងស្វាស​។

ទល់លាមក​រ៉ាំរ៉ៃ​: ការ​ទល់លាមក​ជា​ប្រចាំ​ក៏​អាច​ជា​កត្តា​ជំរុញ​ផង​ដែរ​។
រោគ​សញ្ញា​ដែល​អ្នក​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន
ការ​ឈឺចាប់​: ភាគច្រើន​មានការ​ឈឺចាប់ ឬ​មិន​ស្រួល​ត្រង់​ពងស្វាស​ខាងឆ្វេង​។
ការ​ស្ទាប​ប្រទះ​ឃើញ​: អ្នក​អាច​ស្ទាប​ប្រទះ​ឃើញ​សរសៃឈាម​រីក ឬ​ប៉ោង​នៅ​លើ​ស្បែក​ពងស្វាស ពេល​ខ្លះ​មាន​អារម្មណ៍​ដូច “​ថង់​ដង្កូវ​” ។

បញ្ហា​បាត់បង់​កូន​: ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​រីក​សរសៃ​វ៉ែន​អាច​ប៉ះពាល់​ដល់​ការ​ផលិត​មេជី​វិត​បុរស (​មេអំបៅ​) ដោយសារ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​មិន​គ្រប់គ្រាន់ និង​មាន​សម្ពាធ​ឈាមវ៉ែន​ខ្ពស់ ដែល​អាច​នាំ​ឱ្យ​ពងស្វាស​រួម​តូច​ទៅ​តាម​ពេលវេលា​។

ហេតុ​អ្វី​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ?
ប្រសិនបើ​អ្នកជា​បុរស ជា​ពិសេស​អ្នក​ទើបតែ​ពេញវ័យ ហើយ​សម្គាល់​ឃើញ​រោគ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​មក​ពិនិត្យ​ជាមួយ គ្រូពេទ្យ​ឯកទេស នៅ​មន្ទីរពេទ្យ​។ ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ទាន់​ពេលវេលា​ដោយ​បច្ចេកទេស​វេជ្ជសាស្ត្រ​ទំនើប នឹង​ជួយ​ការពារ​ផលវិបាក​ធ្ងន់ធ្ងរ​នា​ពេល​អនាគត រួម​ទាំង​បញ្ហា​ការ​បាត់បង់​កូន​ផង​ដែរ​៕

ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ