ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​អ្វី​លែង​ចេញ​! អស់​២០​ម៉ឺន​ដុល្លារ ព្រោះ​​ប្រុស​មាន​ល្បិច ផ្អើល​លើ​ស្ពាន​ជ្រោយ​ចង្វារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នក​ចងការ​លុយ​នៅ​ចោម​ចៅ​២ មាន​វិបត្តិ​ចាញ់បោក​បុរស​ម្នាក់​នៅ​ក្រៅ​ប្រទេស​អស់​លុយ​២០​ម៉ឺន​ដុល្លារ ក៏​សម្រេចចិត្ត​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​40​នាទី​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នក​ចងការ​លុយ​នៅ​ចោម​ចៅ​២ មាន​វិបត្តិ​ចាញ់បោក​បុរស​ម្នាក់​នៅ​ក្រៅ​ប្រទេស​អស់​លុយ​២០​ម៉ឺន​ដុល្លារ ក៏​សម្រេចចិត្ត​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​40​នាទី​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ស្ត្រី​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​ខាងលើ ឈ្មោះ នួន វ​ណ្ណា​រី អាយុ​39​ឆ្នាំ មុខរបរ​ជា​អ្នក​ចងការ​លុយ​នៅ​សង្កាត់​ចោម​ចៅ​២ ស្នាក់​នៅផ្ទះ​1C សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​សំបួរមាស​ខ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​ចាញ់បោក​បុរស​ម្នាក់​នៅ​ក្រៅប្រទេស ដោយ​​ធ្វើ​ជាយ​ករប​ស់មាន​តំលៃ​ផ្ញើ​មក​ឱ្យ​រូប​គាត់ ហើយ​លួងលោម​គាត់​ឱ្យ​ផ្ញើ​លុយ​លើក​ទី​១ ផ្ញើ​500$ លើក​ទី​២ ចំនួន​1000$ លើក​ទី​៣ 6000$ លើក​ទី​៤ ចំនួន​8000$ និង​មាន​បន្តបន្ទាប់​រហូត​មក​រយៈ​ពេល​៤​ខែ សរុប​ទឹកប្រាក់​20​ម៉ឺន​ដុល្លារ​ធ្វើ​ឲ្យ​គាត់​លង់ខ្លួន​គិត​អី​អត់​ចេញ ។

ក្រោយមក​សមត្ថកិច្ច​ឃើញ​ជិះ​ម៉ូតូ​កង់​បី​មក​ពី​ចោម​ចៅ ទៅ​លោតទឹក​សម្លាប់​ខ្លួន​ចោល​កូន​៣​នាក់ តែ​សំណាងល្អ​ហើយ​ដែល​មាន​សមត្ថកិច្ច​ប្រចាំ​គោលដៅ​ទី​៣ ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​យក​មក​លើគោក​វិញ ។

បើ​តាម​ការ​រៀបរាប់​របស់​សមត្ថកិច្ច​ប្រាប់​ថា នៅ​ម៉ោង​៨​ទៅ​៩​យប់​ស្ត្រី​ខាងលើ បាន​ទៅ​លោតទឹក​ម្តង​រួច​មក​ហើយ ប៉ុន្តែ​អត់​បាន​សម្រេច គាត់​ហៅ​កង់​បី​ឱ្យ​ជូន​ទៅ​ផ្ទះ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់​តែ​មក​លោត​ម្តងទៀត ទើប​គាត់​ជួយ​ទំនាក់ទំនង​ហៅ​សាច់​ញាតិ​បងប្អូន និង​កូន​ឱ្យមក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ក្រោយ​ពេល​កើតហេតុ​កូនស្រី​របស់​ជន​រង​គ្រោះ​បាន​មក​ទទួល​ម្តាយ​ឱ្យ​យក​ត្រឡប់​ទៅ​ផ្ទះ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ