ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​ចុះហត្ថលេខា​ធានា​គុណ ភាព​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ប្រវែង​សរុប​ចំនួន​១៩០,៦៣​គីឡូម៉ែត្រ ត្រូវ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស ដើម្បី​ធានា​បាន​គុណភាព​ប្រើប្រាស់​យូរអង្វែង ស្រប​តាម​បទដ្ឋាន​ស្តង់ដា​បច្ចេកទេស​អន្តរជាតិ ខណៈ​ការ​បើក​ការដ្ឋាន នឹង​ចាប់ផ្ដើម​ឆាប់​ៗ​នេះ ។ លោក…

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ប្រវែង​សរុប​ចំនួន​១៩០,៦៣​គីឡូម៉ែត្រ ត្រូវ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស ដើម្បី​ធានា​បាន​គុណភាព​ប្រើប្រាស់​យូរអង្វែង ស្រប​តាម​បទដ្ឋាន​ស្តង់ដា​បច្ចេកទេស​អន្តរជាតិ ខណៈ​ការ​បើក​ការដ្ឋាន នឹង​ចាប់ផ្ដើម​ឆាប់​ៗ​នេះ ។

លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២៩ ខែមករា កន្លង​មក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទីប្រឹក្សា​បច្ចេក ទេស​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​MINCONSULT SDN BHD ដោយ​មានការ​ចូលរួម​ថ្នាក់ដឹកនាំ​ក្រសួង និង​ប្រធាន​ក្រុមហ៊ុន​MINCONSULT SDN BHD ។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​គ្រប់គ្រង និង​ពិនិត្យ​តាមដាន ដោយ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សាងសង់ សំដៅ​ធានា​បាន​នូវ​គុណភាព​ស្រប​តាម​បទដ្ឋាន​ស្តង់ដា​បច្ចេកទេស​អន្តរជាតិ ពោល​គឺ​ផ្លូវ​មាន​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បាន​យូរ​ផង​ដែរ ។ ផ្លូវ​ល្បឿន​លឿន​នេះ​គ្រោង​នឹង​បើក​ការដ្ឋាន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​គ្រឿងចក្រ​ថ្មី​ៗ​សន្លាង​ដែល​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ និង​អ្នកជំនាញ​បាន​មក​ដល់​កម្ពុជា​ហើយ ។

គ្រោង​ផ្លូវ​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ ដោយ​សាងសង់​ជា​៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក ខណ្ឌ​ដោយ​សួនច្បារ​កណ្ដាល​ទ្រូងផ្លូវ​) មាន​ប្រវែង​សរុប​ចំនួន ១៩០,៦៣ គីឡូម៉ែត្រ ទទឹង​២៤​ម៉ែត្រ ក្រាល​កៅស៊ូ​AC​ជា​ផ្លូវ​ថ្មី​ទាំងស្រុង និង​មាន​របង​បាំង​សងខាង​ផ្លូវ​ដើម្បី​ការពារ​សុវត្ថិភាព ដោយ​ប្រើ​ពេល​សាងសង់​រយៈពេល​ប្រមាណ៤​ឆ្នាំ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ដើមខែ​នេះ​ថា នៅ​ខែកុម្ភៈ ឬ​ដើមខែ​មីនា ខាង​មុខ​នេះ អាច​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​បាន​ហើយ ខណៈ​គ្រឿងចក្រ​និង​អ្នកបច្ចេកទេស វិស្វកម្ម ជាង​២០០​នាក់​បាន​មក​ដល់​ហើយ ដើម្បី​បើ​ការដ្ឋាន ។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​កន្លង​មក​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​គឺជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ លោក​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ