ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​រៀប​ការ​បាន​២​ខែ ជួប​គ្រោះ​អកុសល​លើ​ស្ពាន​ព្រែក​ព្នៅ​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ប្តា​ល​ឱ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​រថយន្ត​បាន​បើក​គេច​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមករា នៅ​លើ​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ប្តា​ល​ឱ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​រថយន្ត​បាន​បើក​គេច​បាត់​ស្រមោល​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមករា នៅ​លើ​ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ៅ បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​នៅ​ភូមិ
ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១M-៤៨៨១​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​កន្លែងធ្វើការ​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដោយ​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បែកក្បាល​ស្លាប់​យ៉ាង​អា​ណោ​យ​អាធ័ម​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​កន្លែង​កើតហេតុ​ពុំ​មាន​សាក្សី​ណា​ម្នាក់​ឃើញច្បាស់​ឡើយ តែ​មាន​គេ​អះអាង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយ​គ្រឿង​បុក ហើយ​រថយន្ត​បង្ក​នោះ​បើក​គេច​ទៅ​បាត់​ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ជន​រង​គ្រោះ​ត្រូវ​គេ​ដឹង​ថា​ទើបតែ​រៀប​ការ​ប្រពន្ធ​បាន​ពីរ​ខែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ និង​វាស់វែង និង​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ