ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​5​យ៉ាង​ក្នុង​ការ​ជំរុញ​ឱ្យ​បុគ្គលិក​កាន់តែ​សកម្ម​ឡើង

5 ឆ្នាំ មុន

ការ​ចូលរួម​របស់​បុគ្គលិក​ក្នុង​កិច្ចការ​ក្រុមហ៊ុន​ភាគច្រើន​ត្រូវ​បាន​មើល​រំលង​ដោយ​ក្រុមហ៊ុន​។​បន្ទាប់​ពី​ផ្តល់​ការងារ​ដល់​បុគ្គលិក​ណា​ម្នាក់​ហើយ ក្រុមហ៊ុន​មិន​មាន​ផែនការ​ឬ​យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ត​ជំរុញ​ឲ្យ​បុគ្គលិក​ស្រលាញ់​ការងារ​របស់​ខ្លួន​ឡើយ ដែល​ជា​ចំណុច​ដ៏​មាន​សារសំខាន់​ក្នុង​ការ​រក្សា​បុគ្គលិក ។ បុគ្គលិក​ដែល​សកម្ម​គឺជា​អ្នក​ដែល​ចាត់​ទុក​កន្លែង​ការងារ​ជា​ផ្ទះ​ទី​ពីរ ។ ពួក​គេ​អាច​សម្រេច​កិច្ចការ​ដែល​បាន​ដាក់​ឲ្យ​ធ្វើ និង​មាន​ភាព​ស្មោះស្ម័គ្រ​ជាមួយនឹង​ក្រុមហ៊ុន​ជា​និច្ច ។ ពួក​គេ​អាច​ក្លាយជា​អ្នកដឹកនាំ​មួយ​រូប…

ការ​ចូលរួម​របស់​បុគ្គលិក​ក្នុង​កិច្ចការ​ក្រុមហ៊ុន​ភាគច្រើន​ត្រូវ​បាន​មើល​រំលង​ដោយ​ក្រុមហ៊ុន​។​បន្ទាប់​ពី​ផ្តល់​ការងារ​ដល់​បុគ្គលិក​ណា​ម្នាក់​ហើយ ក្រុមហ៊ុន​មិន​មាន​ផែនការ​ឬ​យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ត​ជំរុញ​ឲ្យ​បុគ្គលិក​ស្រលាញ់​ការងារ​របស់​ខ្លួន​ឡើយ ដែល​ជា​ចំណុច​ដ៏​មាន​សារសំខាន់​ក្នុង​ការ​រក្សា​បុគ្គលិក ។

បុគ្គលិក​ដែល​សកម្ម​គឺជា​អ្នក​ដែល​ចាត់​ទុក​កន្លែង​ការងារ​ជា​ផ្ទះ​ទី​ពីរ ។ ពួក​គេ​អាច​សម្រេច​កិច្ចការ​ដែល​បាន​ដាក់​ឲ្យ​ធ្វើ និង​មាន​ភាព​ស្មោះស្ម័គ្រ​ជាមួយនឹង​ក្រុមហ៊ុន​ជា​និច្ច ។ ពួក​គេ​អាច​ក្លាយជា​អ្នកដឹកនាំ​មួយ​រូប ហើយនឹង​នៅ​ក្រុមហ៊ុន​បាន​យូរ ប៉ុន្ដែ​ប្រសិនបើ​អ្នកគ្រប់គ្រង​មើល​រំលង ពួក​គេ​អាច​នឹង​ដើរ​ចេញ​ម្ដង​មួយ​ៗ​មិន​ខាន ។ ចំណែក​បុគ្គលិក​មិន​សកម្ម​គឺជា​អ្នក​ដែល​ចូល​ចិត្ត​ការងារ​របស់​ពួក​គេ​ដែរ ប៉ុន្ដែ​គ្រាន់តែ​ធ្វើ​កិច្ចការ​តាម​តម្រូវការ​ប៉ុណ្ណោះ គឺ​មិន​ធ្វើ​ការងារ​ដើម្បី​គោលដៅ ឬ​តម្លៃ​ក្រុមហ៊ុន​ឡើយ ។

រីឯ​បុគ្គលិក​អកម្ម​វិញ​គឺជា​អ្នក​ដែល​មិន​មាន​កម្លាំង​ក្នុង​ការ​ធ្វើការ និង​ចែកចាយ​រឿងរ៉ាវ​អវិជ្ជមាន​ក្នុង​ក្រុម​ហ៊ុន ។ បុគ្គលិក​ប្រភេទ​នេះ ទោះបី​យើង​មិន​និយាយ ក៏​ក្រុមហ៊ុន​ត្រូវ​ដឹង​ថា​ធ្វើ​យ៉ាងម៉េច​ដែរ ។

យោង​តាម​Mental Health America បាន​ឲ្យ​ដឹង​ថា បុគ្គលិក​អកម្ម​ធ្វើ​ឲ្យ​មានការ​ខាតបង់​ប្រមាណ​ពី​៤៥០​ទៅ​៥០០​ប៊ី​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ ។ ដូច្នេះ​ដើម្បី​អភិវឌ្ឍន៍​បុគ្គលិក​របស់​ខ្លួន ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​ថ្នាក់ដឹកនាំ និង​អ្នកគ្រប់គ្រង អាច​ធ្វើ​តាម​ដើម្បី​ជំរុញ​ឲ្យ​បុគ្គលិក​អ្នក​កាន់តែ​សកម្ម​ជាង​មុន ៖

១. ផ្តល់​ឧបករណ៍​សម្រាប់​ធ្វើការ​បាន​គ្រប់គ្រាន់ ៖ ការ​ស្រលាញ់​ការងារ​គឺ​ពឹងផ្អែក​លើ​រចនាសម្ព័ន្ធ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ដែរ ដូច្នេះ​ការ​ផ្តល់​ឧបករណ៍​គ្រប់គ្រាន់​ដល់​បុគ្គលិក​ដែល​ពួក​គេ​អាច​ប្រើ​ដើម្បី​សម្រេចការ​ងា​របស់​ពួក​គេ​បាន អាច​នឹង​ជំរុញ​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​របស់​ពួក​គេ​ដែរ ។

២. ផ្តល់​ការ​ហ្វឹកហាត់ ៖ បុគ្គលិក​តែងតែ​ស្វែងរក​វប្បធម៌​ការងារ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ត​អភិវឌ្ឍន៍​ខ្លួន មិន​ត្រូវ​ឲ្យ​ពួក​គេ​នៅ​តែ​មួយ​កន្លែង​ឡើយ ហើយ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ការ​ហ្វឹកហាត់​ដល់​បុគ្គលិក​ដើម្បី​ឲ្យ​ពួក​គេ​មាន​ជំនាញ​បន្ថែម​។ លើស​ពី​នេះ​ទៀត ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ក្រុមហ៊ុន​ផង​ដែរ ។

៣. ការ​ទទួលស្គាល់ ៖ ការ​សរសើរ​បុគ្គលិក​ពេល​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ភាព​សកម្ម​របស់​បុគ្គលិក​។ ពេល​ខ្លះ ការ​ផ្តល់​ជា​អត្ថប្រយោជន៍​បន្តិចបន្តួច​ដូច​ជា​គូ​ប៉ុង ឬ​ថវិកា​បន្តិចបន្តួច​អាច​មាន​កម្លាំង​ជំរុញ​ដល់​ពួក​គេ​ច្រើន​ផង​ដែរ ព្រោះ​ពួក​គេ​ជា​អ្នករក​ចំណូល​ដល់​ក្រុមហ៊ុន ។

៤. ជំរុញ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​បើក​ទូលាយ ៖ ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ថ្នាក់ដឹកនាំ និង​បុគ្គលិក អនុញ្ញាត​ឲ្យ​អ្នកដឹង​ច្បាស់​ពី​គំនិត​របស់​បុគ្គលិក​ខ្លួន និង​បង្កើន​ភាព​ស្និទ្ធស្នាល​ផង​ដែរ​។ អ្នក​អាច​ធ្វើការ​ស្ទង់​មតិ ប្រជុំ​ក្រុម ឬ​ប្រើ​ប្រអប់​មតិ​ដើម្បី​ដឹង​ពី​គំនិត​របស់​ពួក​គេ​បាន​។ អ្នក​គួរ​ជំរុញ​ឲ្យ​ពួក​គេ​និយាយ​ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ពេល​ដែល​អ្នក​យល់​ស្រប ។

៥. ផ្តល់​មតិយោបល់​ជា​ប្រចាំ ៖ ការ​ផ្តល់​មតិយោបល់​ជា​ប្រចាំ​ជួយ​ឲ្យ​បុគ្គលិក​ធ្វើ​បច្ចុប្បន្នភាព​ជំនាញ និង​ផ្តល់​ជា​លទ្ធផល​ឲ្យ​ស្រប​ទៅ​នឹង​ការ​គិត​ទុក​របស់​ក្រុមហ៊ុន ។ អ្នក​គួរតែ​ផ្តល់​មតិយោបល់​ទាំង​បែប​ផ្លូវការ និង​ក្រៅផ្លូវការ ដើម្បី​ជំរុញ​ទឹកចិត្ត​របស់​បុគ្គលិក​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ