ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ iPhone ភាគច្រើន​អត់​ដឹង នេះ​ជា​វិធីរ​ក និង​បិទ​កម្មវិធី​ដែល​ធ្វើ​ឱ្យ​ទូរស័ព្ទ​ឆាប់​អស់​ថ្ម

5 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ប្រើ iPhone ហើយ​វា​ឆាប់​អស់​ថ្ម​នោះ អ្នក​ប្រហែលជា​ត្រូវ​ពិនិត្យ​មើល​ថា មានកម្ម​វិធី​អ្វី​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ហើយ ។ កម្មវិធី​លើ​ទូរស័ព្ទ​របស់​អ្នក​អាច​ប្រើ​ថ្ម​ច្រើន ដូច្នេះ​ការ​ដែល​លុប​កម្មវិធី​ទាំងនេះ​ចេញ​អាច​ឲ្យ​អ្នក​ប្រើ​ទូរស័ព្ទ​បាន​យូរ​ជាង​មុន ។ ក្នុង​ស្មា​ត​ហ្វូ​ន​របស់​អ្នកមាន​ឈី​ប​តូច​ៗ​ដែល​មានឈ្មោះ​ថា…

ប្រសិនបើ​អ្នក​ប្រើ iPhone ហើយ​វា​ឆាប់​អស់​ថ្ម​នោះ អ្នក​ប្រហែលជា​ត្រូវ​ពិនិត្យ​មើល​ថា មានកម្ម​វិធី​អ្វី​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ហើយ ។ កម្មវិធី​លើ​ទូរស័ព្ទ​របស់​អ្នក​អាច​ប្រើ​ថ្ម​ច្រើន ដូច្នេះ​ការ​ដែល​លុប​កម្មវិធី​ទាំងនេះ​ចេញ​អាច​ឲ្យ​អ្នក​ប្រើ​ទូរស័ព្ទ​បាន​យូរ​ជាង​មុន ។ ក្នុង​ស្មា​ត​ហ្វូ​ន​របស់​អ្នកមាន​ឈី​ប​តូច​ៗ​ដែល​មានឈ្មោះ​ថា Processor ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​កាមេរ៉ា ឬ​មើល​វី​ឌី​អូ​បានជា​ដើម ។

កម្មវិធី​ដែល​មិនល្អ ឬ​កម្មវិធី​ដែល​ត្រូវ​ប្រើ​កម្លាំង​ម៉ាស៊ីន​ច្រើន​ក៏​ត្រូវការ​ប្រើ​ថ្ម​ទូរស័ព្ទ​ច្រើន​ដែរ​ដើម្បី​អាច​ដំណើរការ​បាន ហើយ​កម្មវិធី​ខ្លះ​តែងតែ​ដំណើរការ​ជាប់​រហូត​បើ​ទោះជា​អ្នក​មិន​បាន​បើក​វា​ក៏​ពិតមែន​ក្តី ដូច​ជា​ការ​ស្វែងរក​ទីតាំង​ណាមួយ​សម្រាប់​កម្មវិធី Google Map ឬ​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ដែល​តែងតែ​ឆែក​រក Notification ជាដើម ។

iPhone របស់​អ្នកមាន​ឧបករណ៍​ដែល​អនុញ្ញាត​ឲ្យ​អ្នកដឹង​ថា កម្មវិធី​ណាមួយ​កំពុង​តែ​ប្រើ​ថ្មី​ច្រើន​ជាងគេ ។ អ្នក​អាច​ដឹង​បាន​ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់ Settings រួច​ចុច​លើ Battery និង​រង​ចាំ​រហូត​ដល់​វា​ដំណើរការ ។

បន្ទាប់​មក​សូម​ចុច​លើ Last 10 Days ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​ថ្ម​ទូរស័ព្ទ​សម្រាប់​កម្មវិធី​ខុស​ៗ​គ្នា​ក្នុង​កំឡុង​ពេល​មួ​យស​ប្តា​ហ៍​កន្លះ​កន្លង​មក ។

ដូច្នេះ​ប្រសិនបើ​អ្នក​មើលឃើញ​តួលេខ ២០%​នៅ​ជាប់​នឹង​ឈ្មោះ​កម្មវិធី​ណាមួយ​នោះ​វា​មាន​ន័យ​ថា កម្មវិធី​នោះ​ប្រើ​ថ្ម​ភាគច្រើន​របស់​ទូរស័ព្ទ​អ្នក ។

ប្រសិនបើ​អ្នក​មិន​ចំណាយពេល​ច្រើន​ក្នុង​ការ​ប្រើ​កម្មវិធី​នេះ​ទេ ប៉ុន្តែ​វា​ប្រើ​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ច្រើន​នោះ​មាន​ន័យ​ថា​វា​ជា​កម្មវិធី​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ឆាប់​អស់​ថ្មី​ហើយ ។ ដោយហេតុ​ដូច្នេះ​អ្នក​គួរ​ពិចារណា​ថា លុប​វា​ចោល ឬ​អត់ ។

វិធី​មួយទៀត​គឺ​ការ​ប្រើប្រាស់ Low Power Mode ដែល​អនុញ្ញាត​ឲ្យ​ទូរស័ព្ទ​អ្នក​កាត់​បន្ថយ​កម្មវិធី​ដែល​ដំណើរការ​មិន​ឈប់​ឈរ​បើ​ទោះជា​អ្នក​មិន​បើក​ដំណើរការ​វារ​ហូត​ដល់​ទូរស័ព្ទ​របស់​អ្នកមាន​ថ្ម​ពេញ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ