ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​បរទេស​ម្នាក់​មិនដឹង​ម៉េច​…​គេ​ចោមរោម​មើល​គ្រប់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ចុះ​ពីលើ​ម៉ូតូ​កង់​បី​មាន​ស្ពាយ​សាក់​កាដូ និង​យួរ​ថង់​ស្រាប់តែ​ដួល​សន្លប់​នៅ​មុខ​ចំណតរថយន្ត​វី​រៈ​ប៊ុ​ន​ថាំង នៅ​ក្បែរ​ផ្សារ​រាត្រី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​ព្យាបាល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​១០៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ចុះ​ពីលើ​ម៉ូតូ​កង់​បី​មាន​ស្ពាយ​សាក់​កាដូ និង​យួរ​ថង់​ស្រាប់តែ​ដួល​សន្លប់​នៅ​មុខ​ចំណតរថយន្ត​វី​រៈ​ប៊ុ​ន​ថាំង នៅ​ក្បែរ​ផ្សារ​រាត្រី​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ទៅ​ព្យាបាល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​១០៦ នៅ​ចំណុច​មុខ​ចំណតរថយន្ត​វី​រៈ​ប៊ុ​ន​ថាំង​ក្បែរ និង​ផ្សារ​រាត្រី ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៥០​ឆ្នាំ ជិះ​ម៉ូតូ​កង់​បី​មិនដឹង​ថា មកពីណា​នោះ​ទេ មក​ដល់​មុខ​ចំណតរថយន្ត​វី​រៈ​ប៊ុ​ន​ថាំង​មាន​ស្ពាយ​សាក់​កាដូ និង​យួរ​ថង់ មាន​ទឹកបរិសុទ្ធ​ចំនួន​២​ដប និង​កំប៉ុង​ស្រា​បៀរ​មួយ​កំប៉ុង រួច​ហើយ​ក៏​ចុះ​មក​ពីលើ​ម៉ូតូ​កង់​បី ស្រាប់តែ​ដួល​សន្លប់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល និង​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​វត្ត​ភ្នំ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ
ដឹក​យក​ទៅ​ព្យាបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ