មេជីវិតឈ្មោល ក្រោយពេលបញ្ចេញមកក្រៅ អាចរស់នៅបានយូរប៉ុនណា គឺអាស្រ័យលើកាលៈទេសៈ ។
មេជីវិតឈ្មោលដែលបញ្ចេញចូលទៅក្នុងទ្វារមាសរបស់ស្ត្រី អាចរស់នៅក្នុងទឹករំអិល ក្នុងកស្បូនរបស់ស្ត្រី ឬក្នុងបំពង់ដៃស្បូន ក្នុងរយៈពេលពីបីទៅប្រាំថ្ងៃ ។
ការបង្កកំណើត គឺអាចកើតមានទៅបានដរាបណា មេជីវិតឈ្មោលនៅតែមានជីវិត។ មេជីវិតឈ្មោលបញ្ចេញនៅខាងក្រៅរាងកាយ អាចរស់នៅបាននៅក្នុងទឹកកាមបានច្រើនជាងពីរបីម៉ោង ។
មេជីវិតឈ្មោល អាចមានជីវិតបានមួយសប្តាហ៍ នៅពេលដែលទឹកកាមត្រូវបានរក្សាទុកនៅសីតុណ្ហភាពទាប ឬអាចដល់ឆ្នាំ នៅពេលដែលទឹកកាមត្រូវបានដាក់ឲ្យកក (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ