រួម​ភេទ​ទៀង​និង​បាន​ដល់​ចំណុចកំពូល​…​អត់​កើត​ជំងឺលើសឈាម?


មាន​ព័ត៌មាន​ចុះ​ផ្សាយ​ពី​ការ​ស្លាប់​របស់​ប្រុស​ចាស់​ៗ នៅ​ពេល​រួម​ភេទ​ជាមួយ​ស្រី​ក្មេង ដោយសារ​តែ​គាំង​បេះដូង​។ តើ​នេះ​អាច​មក​ពី​លើសឈាម ព្រោះតែ​ហូប​ស្មៅ​ខ្ចី​មែន​ទេ?

យោង​តាម​ប្រភពពី​Metroបានឱ្យ​ដឹង​ថា មានការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ រក​ឃើញ​ពី​ផលប្រយោជន៍​នៃ​ការ​រួម​ភេទ​​ជា​ប្រចាំ​ទៀងទាត់ថា ​វា​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម មិន​ឱ្យ​កើត​ជំ​ងឺ​លើស​​សម្ពាធ​ឈាម ដែល​ហៅ​សាមញ្ញ​ថា «ជំងឺលើសឈាម» ​។

ការ​សិក្សា​នេះ​ ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Georgia State University ដែល​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើការ​រួម​ភេទ ពេល​កំពុង​ពាក់​ប្រដាប់​វាស់​បេះដូង​ ។ ក្រោយ​ពី​រួម​ភេទបាន​​ដល់​​ចំណុច​កំពូល ចង្វាក់​បេះដូង​របស់​ពួក​គេ មាន​ត្រឹម​ពី៦៦ ​ទៅ​១០៦ ដែល​ជា​មធ្យម៨៧​ដង​ក្នុង​មួយ​នាទី​ ។

សម្ពាធ​ឈាម​ ជា​មធ្យម​ត្រឹម១១៥mmHg នៅ​មុន​ពេល​រួម​ភេទ​ ។ ក្រោយ​ពី​រួម​ភេទ​រួច វា​បាន​ធ្លាក់១៧​mmHg ដែល​ស្មើនឹង​ប្រសិទ្ធភាព​របស់​ថ្នាំ​បញ្ចុះ​ទឹកនោម ​។ នេះ​ទាល់តែ​ការ​រួម​ភេទ​នោះគឺជា​ការ​រួម​ភេទ​ល្អ​ ។ វា​មាន​ន័យ​ថា ទាល់តែ​ដៃគូ​ឡើង​ដល់​ចំណុចកំពូល​​បាន​​សម្រេចទើប​គេ​ហៅ​ថា​ ជា​ការ​រួម​ភេទ​ល្អ ដែល​​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​ ។

គេ​បាន​ទាញ​សេចក្តីសន្និដ្ឋាន​​ថា នេះ​មក​ពី​សារធាតុ​អុក​ស៊ី​តូ​ស៊ី​ន ដែល​បញ្ចេញ​ក្រោយ​ពេល​រួម​ភេទ ​និង​ពេល​ជិត​​ស្និទ្ធិធ្វើ​ឱ្យ​មានការ​បញ្ចុះ​សម្ពាធ​ឈាម ។​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ