ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​បង្ហាញ​ហើយ តាម​ពិត​អ្នកមាន​បង់ពន្ធ​តិច​ជាង​អ្នកក្រ

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​ទៅ​តាម​របាយការណ៍​មួយ​របស់​អង្គការ Oxfam ដែល​ទទួល​បាន​ដោយ​ភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​មក​ថា អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង​សហគ្រាស​ធំ​ៗ​ជុំវិញ​ពិភពលោក​កំពុង​តែ​ទាញ​អត្ថប្រយោជន៍​ពី​ការ​បង់ពន្ធ​ក្នុង​កម្រិត​ទាប ។…

ទីក្រុង​ឡុ​ង​ដ៍ ៖ យោង​ទៅ​តាម​របាយការណ៍​មួយ​របស់​អង្គការ Oxfam ដែល​ទទួល​បាន​ដោយ​ភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​មក​ថា អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ និង​សហគ្រាស​ធំ​ៗ​ជុំវិញ​ពិភពលោក​កំពុង​តែ​ទាញ​អត្ថប្រយោជន៍​ពី​ការ​បង់ពន្ធ​ក្នុង​កម្រិត​ទាប ។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​មក​ថា «​ចំនួន​មហាសេដ្ឋី​បាន​កើនឡើង​ទ្វេ​ដង​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​មក ហើយ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​បាន​កើនឡើង​ដល់​ទៅ ២.៥​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ក្រុមហ៊ុន​ធំ​ៗ​ទាំងនេះ​កំពុង​តែ​បង់ពន្ធ​ក្នុង​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​ជា​ច្រើន​ទស​វត្ស​មកនេះ​» ។

«​ក្នុង​ប្រទេស​អភិវឌ្ឍន៍ អត្រាពន្ធ​ប្រាក់​ចំណូល​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ជា​មធ្យម​បាន​ធ្លាក់​ចុះ​ពី ៦២% ក្នុង​ឆ្នាំ​១៩៧០ មក​ស្មើ ៣៨% ក្នុង​ឆ្នាំ​២០១៣ ។ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ អត្រា​ជា​មធ្យម​សម្រាប់​ពន្ធ​ប្រាក់​ចំណូល​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តុ​ម្ភ​ស្មើ ២៨%»​។

យោង​ទៅ​តាម​សហព័ន្ធ​អង្គការ​សប្បុរសធម៌​ឯករាជ្យ​ទាំង ២០ ក្នុង​ប្រទេស​អង់គ្លេស​បាន​ឥ្យ​ដឹង​ថា បុគ្គល ២៦​នាក់​មានទ្រព្យ​សម្បត្តិ​ស្មើ​ប្រជាជន​ក្រីក្រ​ប្រមាណ ៣.៨​ប៊ី​លាន​នាក់​កាលពី​ឆ្នាំ​២០១៨ ។

របាយការណ៍​របស់ Oxfam បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​មាន​មនុស្ស ៣.៤ ប៊ី​លាន​នាក់​ដែល​រក​ចំណូល​បាន​តិច​ជាង ៥.៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​វិនិយោគ​លើ​សេវាកម្ម​សាធារណៈ​ដូច​ជា​ការ​អប់រំ និង​សុខាភិបាល​ជួយ​កាត់​បន្ថយ​វិសមភាព និង​ភាព​ក្រីក្រ​ផង​ដែរ ។

របាយការណ៍​ខាងលើ​ផ្តោត​សំខាន់​លើ​វិសមភាព​ភេទ និង​កត់សម្គាល់​មក​ថា ស្ត្រី​រក​ប្រាក់​ចំណូល​បាន​ទាប​ជាង​បុរស​ប្រមាណ ២៣% ហើយ​បុរស​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ត្រី​ប្រមាណ ៥០%​ផង​ដែរ ។

Oxfam បាន​និយាយ​ក្នុង​របាយការណ៍​ខ្លួន​ថា «​ពួក​យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ពួក​យើង​ដើម្បី​ផ្តល់​សេវាកម្ម​សុខាភិបាល អប់រំ និង​សេវា​សាធារណៈ​ដទៃ​ឲ្យ​បាន​ជុំវិញ​ពិភពលោក​»​។

ពួក​គេ​បាន​បន្ថែម​ថា​ការ​យកពន្ធ​កាន់តែ​យុត្តិធម៌​ជាង​មុន​លើ​បុគ្គល​អ្នកមាន​អាច​ជួយ​កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នក​ក្រីក្រ ព្រមទាំង​ស្ត្រី និង​បុរស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ