ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វៀតណាម​ម្នាក់​ទៀត​ហើយ​ស្លា.​ប់​ពេល​វះ​កាត់​កែ​សម្ផស្សនៅ​គ្លីនិក

7 ខែ មុន

ទី​ក្រុង​​ហូជីមិញ៖ ​ថ្មី​ៗ​នេះ ស្ត្រី​វ័យ​៦៤​ឆ្នាំ​ម្នាក់​ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​វៀត​ណាម​បាន​ស្លាប់​​​ដោយ​សារ​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​នៃ​ទី​ក្រុង​ហូជីមិញ​។ ​ពេល​កំពុង​ទទួល​សេវា​វះ​កាត់​សុខ​ៗ​​ស្រាប់​តែ​​ស្ត្រី​រូប​​នោះ​ស្រឺត​បាត់​មាត់​បាត់​ក និង​សន្លប់​ធំ​លែង​ដឹង​ខ្លួន​មក​វិញ​រយៈ​ពេល​មួយ​ខែ​រហូត​ដល់​ផុត​ដង្ហើម​។ ស្ត្រី​ដែល​គេ​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​រូប​នោះ​បាន​ទៅ​រក​សេវា​វះ​កាត់​កែ​សម្ផស្ស​ពី​មន្ទីរ​ពេទ្យ​តាន់​ហុង​ (Tan Hung) កាល​ពិ​ថ្ងៃ​ទី​២៧ ខែ​មីនា​។…

ទី​ក្រុង​​ហូជីមិញ៖ ​ថ្មី​ៗ​នេះ ស្ត្រី​វ័យ​៦៤​ឆ្នាំ​ម្នាក់​ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​វៀត​ណាម​បាន​ស្លាប់​​​ដោយ​សារ​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​នៃ​ទី​ក្រុង​ហូជីមិញ​។ ​ពេល​កំពុង​ទទួល​សេវា​វះ​កាត់​សុខ​ៗ​​ស្រាប់​តែ​​ស្ត្រី​រូប​​នោះ​ស្រឺត​បាត់​មាត់​បាត់​ក និង​សន្លប់​ធំ​លែង​ដឹង​ខ្លួន​មក​វិញ​រយៈ​ពេល​មួយ​ខែ​រហូត​ដល់​ផុត​ដង្ហើម​។ ស្ត្រី​ដែល​គេ​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​រូប​នោះ​បាន​ទៅ​រក​សេវា​វះ​កាត់​កែ​សម្ផស្ស​ពី​មន្ទីរ​ពេទ្យ​តាន់​ហុង​ (Tan Hung) កាល​ពិ​ថ្ងៃ​ទី​២៧ ខែ​មីនា​។

​គ្រូ​ពេទ្យ​ប្រាប់​ថា​ស្ត្រី​រូប​នេះ​​បូម​​​ខ្លាញ់​ជា​ច្រើន​កន្លែង​នៅ​លើ​រាង​កាយ​របស់​គាត់​ដូច​ជា​​​ខ្លាញ់​ក្បាល​ពោះ​ ខ្លាញ់​ភ្លៅ​ ខ្លាញ់​ដើម​ដៃ​។ មិន​តែ​ប៉ុណ្ណោះ​ក្រោយ​ពេល​បូម​ខ្លាញ់​ពោះ​រួច​​ គាត់​​​វះ​កាត់​ស្បែក​ពោះ​ឱ្យ​បាន​ស្អាត​ល្អ​ឡើង​វិញ​។ ​ស្ត្រី​រូប​នេះ​​សម្រុក​វះ​កាត់​ច្រើន​ពេក​នៅ​ក្នុង​ពេល​តែ​មួយ​​​។ ​​គ្រូ​ពេទ្យ​​ប្រាប់​ថា​​ស្ត្រី​រូប​នេះ​ក៏​បាន​វះ​កាត់​​កំប៉េះ​គូទ​របស់​គាត់ដើម្បី​​ឱ្យ​រីក​ធំ​ជាង​មុន,​ បូម​ខ្លាញ់​ថ្នក់​ក្រោម​ភ្នែក​ និង​វះ​កាត់​យក​​ដុំ​​ស៊ីលីកូន​ (silicon) ចាស់​ចេញ​​ពី​ដើម​ទ្រូងរបស់​គាត់​ដើម្បី​ដាក់​ស៊ីលីកូន​ថ្មី​ជំនួស​វិញ​​​​។

​​ការ​វះ​កាត់​កែ​សម្ផស្ស​ទាំង​អស់​នេះ​បាន​ធ្វើ​ចប់​សព្វ​គ្រប់​​១​កំផ្លេ​។ ​ក្រោយ​ពេល​វះ​កាត់​ថ្មី​ៗ​​មិន​មាន​បញ្ហា​អ្វីទេ​។ ប៉ុន្តែ​​កន្លង​ផុត​ទៅ​បាន​២​ថ្ងៃ​ គាត់​​ចាប់​ផ្ដើម​​មាន​​អាការៈ​អស់​កម្លាំង​ល្ហិត​ល្ហៃ​​,​ ដក​ដង្ហើម​ផុត​ៗ​ដូច​ចង់​ដាច់​ខ្យល់​ និង​មាន​សម្ពាធ​ឈាម​ធ្លាក់​ចុះ​។ មន្ទីរ​ពេទ្យ​ក៏​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​ចំពោះ​គាត់​ និង​ដឹក​ជញ្ជូន​គាត់​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​យោធា​។

គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​យោធា​ពិនិត្យ​ឃើញ​ថា​ស្ត្រី​រូប​នេះ​​​ខូច​គ្រឿង​ក្នុង​ជា​ច្រើន​កន្លែង​ដោយ​សារ​​​អាលែក​ហ្ស៊ី​ថ្នាំ, ​​ធ្វើ​ទុក្ខ​បេះ​ដូង​ និង​ឈាម​កក​នៅ​តាម​សរ​សៃ​ឈាម​ក្រោយ​ការ​វះ​កាត់​​។ ស្ត្រី​រូប​​នេះ​ត្រូវ​គេ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ និង​ដាក់​ខ្យល់​អុក​ស៊ីហ្សែន​ទាំង​យប់​ទាំង​ថ្ងៃ​, លាង​សម្អាត​ឈាម​ជា​ញឹក​ញាប់,​ បន្តោក​សេរ៉ូម​ផ្លាស់​ស្មា​ និង​ដាក់​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​។

​​បន្ទាប់​ពី​​ប្រើ​ប្រាស់​វិធី​​​ទាំង​នេះ​រួច​ហើយ​​គ្មាន​លទ្ធ​ផល​ល្អ​ទេ​​។ ស្ថាន​ភាព​របស់​អ្នក​ជំងឺ​​កាន់​តែ​ធ្ងន់​ទៅ​ៗ​​។ ក្រោយ​មក​​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា​ថ្មីៗ​នេះ​ ស្ត្រី​រូប​នោះ​ក៏​លា​ចាក​លោក​នេះ​​ទៅ​​​​។​ ពោល​គឺ​គាត់​ផុត​ដង្ហើម​រយៈ​ពេល​ជាង​មួយ​ខែ​ក្រោយ​ពេល​ទទួល​សេវា​វះ​កាត់​កែ​សម្ផស្ស​។​ ​​មន្ទីរ​ពេទ្យ​យោធា​​រក​ឃើញ​ថា​ស្ត្រី​រូប​នេះ​មិន​មែន​មាន​បញ្ហា​ត្រឹម​តែ​នៅ​កន្លែង​វះ​កាត់​មួយ​មុខ​ទេ​។ ​គាត់​មាន​ជំងឺ​ដទៃ​ទៀត​​ដូច​ជា​​ឧស្សាហ៍​ធ្វើ​ទុក្ខ​បេះ​ដូង​​​, ដំ​​​បៅ​ក្រពះ, ហូរ​​ឈាម​ក្នុង​ពោះ​វៀន​ធំ​ និង​ប៉ោង​សរ​សៃ​ឈាម​ខួរ​ក្បាល​។

ជន​រង​គ្រោះ​​​ក៏​មាន​ជំងឺ​ហ្គាស​នៅ​ក្នុង​ពោះ​វៀន​ធំ​, ផ្សិត​នៅ​ក្នុង​បង្ហួរ​នោម​, សម្ពាធ​ឈាម​ធ្លាក់​ចុះ និង​​ស្នាម​ជាំ​ខ្លាំង​នៅ​ដើម​​ទ្រូង​ខាង​ឆ្វេង​​ផង​ដែរ​។​ ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​នៅ​លើ​រាង​កាយ​របស់​គាត់​មាន​ចំណុច​កក​ឈាម​ជា​ច្រើន​កន្លែង​ដូច​ជា​នៅ​សរ​សៃ​អាក​ទែ​​នាំ​ឈាមទៅ​សួត​ និង​តម្រង​នោម​។ អាជ្ញាធរ​​​​កំពុង​ធ្វើ​​​អធិការ​កិច្ច​​​ដើម្បី​ចង់​ដឹង​ថា​តើ​​គ្រូ​ពេទ្យ​​​កែ​សម្ផស្ស​​​បាន​អនុវត្ត​ត្រឹម​ត្រូវ​​​តាម​​ក្បួន​វេជ្ជ​សាស្ត្រ​ដែរ​ឬ​ទេ​ ឬ​​ក៏​មាន​ធាតុ​​ផ្សំ​នៃ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​ដែល​អាច​នាំ​ខ្លួន​​ទៅ​​ទទួល​ខុស​ត្រូវ​នៅ​​មុខ​ច្បាប់​​។​

គួរ​កត់​សម្គាល់​ថា​​នៅ​វៀតណាម​ក៏​​មិន​ខុស​ពី​ប្រទេស​ដទៃ​ទៀត​តែង​មាន​ករណី​មនុស្ស​ស្លាប់​ពេល​វះ​កាត់​កែ​សម្ផស្ស​។ កែ​ស​ម្ផស្ស​សើ​ស្បែក​ធម្មតា​មិន​មាន​បញ្ហា​ទេ​។ បញ្ហា​គឺ​វះ​កាត់​ និ​ងចាក់​ថ្នាំ​សណ្ដំ​។ ​​កាល​ពី​​ខែ​ធ្នូ ឆ្នាំ​២០២២​ ស្ត្រី​​វ័យ​២៥​ឆ្នាំ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​គ្លីនិក​កែ​សម្ផស្ស​តែ​ម្ដង​បន្ទាប់​ពី​​​​​វះ​កាត់​សម្រក​ខ្លាញ់​នៅ​លើ​ដង​ខ្លួន​នៅ​គ្លីនិក​​ឈ្មោះ​ឃី​ប៊ីយូធី​ (Key Beauty) នៅ​ទី​ក្រុង​ហូជីមិញ​។​ ​បន្ទាប់​ពី​​គ្រូ​ពេទ្យ​​​ចាក់​ថ្នាំ​សណ្ដំមិន​បាន​ប៉ុន្មាន​ផង​ ស្ត្រី​រូប​នោះ​ក៏ស្រឺត​បាត់​មាត់​បាត់​ក​ និង​ផុត​ដង្ហើម​តែ​ម្ដង​​​។

ក្រោយ​មក​ទៀត​នៅ​​ខែ​មីនា​ ឆ្នាំ​២០២៤​នេះ ស្ត្រី​ជន​ជាតិ​អាមេរិក​ដើម​កំណើត​វៀតណាម​ម្នាក់​អាយុ​រហូត​ដល់​ទៅ​​៧០​ឆ្នាំ​​ទៅ​ហើយ​នៅ​តែ​​​ចង់​កែ​សម្ផស្ស​ទៀត​។ គាត់​បាន​ទៅ​រក​សេវា​​​វះ​កាត់​បំពេញ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ដើម្បី​ឱ្យ​មាន​ទម្រង់​មុខ​ពេញ​រាង​ពង​ក្រពើ​។ វះ​កាត់​មិន​បាន​ប៉ុន្មាន​ផង​ គាត់​ចាប់​ផ្ដើម​មាន​អាការៈ​មិន​ស្រួល​ខ្លួន​មួយ​រំពេច​ ហើយ​ក៏​ផុត​ដង្ហើម​តែ​ម្ដង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ