ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​កម្ម​ករ​បី​នាក់​នៅ​ថៃ​ភាគ​ឦសា​ន​ដោយ​ខ្យល់​កន្ត្រាក់ និង​ធ្លាក់​ព្រិល

1 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ជា​បណ្ដើរ​ៗ​ហើយ​នៅ​ក្នុង​ប្រទេស​ខ្លះ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​។ នៅ​ប្រទេស​ថៃ​ភាគ​ឦសាន មិន​ត្រឹម​តែ​មាន​ភ្លៀង​ធ្លាក់​ធម្មតា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ភ្លៀង​លាយ​គ្រាប់​ព្រិល​ធំ​ៗ​ធ្លាក់​ចុះ​មក​ក្រោម​ៗ​​យ៉ាង​ខ្លាំង​ក្លា​ប្រៀប​បាន​នឹង​គេ​យក​ដុំថ្ម​គប់​គ្រវែង​ពី​លើ​មេឃ​ដូច្នោះ​ដែរ​។ គ្រាន់​តែ​ភ្លៀង​លាយ​ផ្គរ ​រន្ទះ និង​គ្រាប់​ព្រិល​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​បី​នាក់​។ ពួក​គេ​ជា​កម្ម​ករ​សំណង់​នៅ​​ខេត្ត​បឹង​កាន…

ទី​ក្រុង​បាងកក៖ ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ជា​បណ្ដើរ​ៗ​ហើយ​នៅ​ក្នុង​ប្រទេស​ខ្លះ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​។ នៅ​ប្រទេស​ថៃ​ភាគ​ឦសាន មិន​ត្រឹម​តែ​មាន​ភ្លៀង​ធ្លាក់​ធម្មតា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ភ្លៀង​លាយ​គ្រាប់​ព្រិល​ធំ​ៗ​ធ្លាក់​ចុះ​មក​ក្រោម​ៗ​​យ៉ាង​ខ្លាំង​ក្លា​ប្រៀប​បាន​នឹង​គេ​យក​ដុំថ្ម​គប់​គ្រវែង​ពី​លើ​មេឃ​ដូច្នោះ​ដែរ​។ គ្រាន់​តែ​ភ្លៀង​លាយ​ផ្គរ ​រន្ទះ និង​គ្រាប់​ព្រិល​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​បី​នាក់​។ ពួក​គេ​ជា​កម្ម​ករ​សំណង់​នៅ​​ខេត្ត​បឹង​កាន (Bueng Kan)។

មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​បឹង​កាន​ថ្លែង​ថា​ខេត្ត​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ឡំ​ដោយ​គ្រាប់​ព្រិល​ធំ​ៗ​ពេញ​មួយ​យប់​ថ្ងៃ​សុក្រ​រហូត​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​ក៏​មិន​ទាន់​ស្ងប់​ស្ងាត់​ទៅ​វិញ​ដែរ​។​ ខ្យល់​កន្ត្រាក់​ និង​ការ​ធ្លាក់​ព្រិល​នោះ​ប៉ះ​ពាល់​ផ្ទះ​១៨៤​ខ្នង​​​នៅ​ក្នុង​ភូមិ​ចំនួន​៥១​។ កម្ម​ករ​សំណង់​ដែល​រង​គ្រោះ​ដល់​បាត់​បង់​ជីវិត​ទាំង​បី​នាក់​នោះ​កំពុង​ធ្វើ​ការ​សុខ​ៗ​ស្រាប់​តែ​ខ្យល់​បក់​ខ្លាំង​ធ្វើ​ឱ្យ​ដង​ស្ទូច​មួយ​គ្រឿង​ផ្អៀង​ទៅ​ម្ខាង​ និង​សង្កត់​ពី​លើ​ពួក​គេ​។

នៅ​តំបន់​ជ័យ​ភូមិ​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ប្រាប់​​ថា​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ និង​ការ​ធ្លាក់​ព្រិល​វាយ​ប្រហារ​ស្រុក​ចំនួន​បួន​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ និង​ធ្វើ​​​ឱ្យ​ដាច់​ភ្លើង​អគ្គិសនី​ប្រហែល​២​ម៉ោង​កន្លះ​។ អ្នក​ស្រុក​​រស់​នៅ​ម្ដុំ​​​នោះ​ប្រាប់​ថា​គ្រាប់​ព្រិល​ធំ​ៗ​ប៉ុន​ពង​មាន់​​បាន​ធ្លាក់​ទៅ​លើ​ដំបូល​ផ្ទះ​របស់​ពួក​គាត់​ឮ​សូរ​ក្ឌាំង​ៗ​​ ខណៈ​ដែល​ដើម​ឈើរ​ក៏​ត្រូវ​បាក់​រលើង​គ្រេង​ៗ​​​ដោយ​អានុ​ភាព​នៃ​កម្លាំង​ខ្យល់​បក់​។​

នៅ​ខេត្ត​ឧទ័យ​ធានី (Uthai Thani) អាជ្ញាធរ​ប្រាប់​ថា​ផ្ទះ​របស់​អ្នក​ស្រុក​ប្រហែល​៧០​ខ្នង​បាន​​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​កន្ត្រាក់ និង​​ការ​ធ្លាក់​ព្រិល​កាល​ពីយប់​ថ្ងៃ​សៅរ៍​។ ខ្យល់​កន្ត្រាក់​ក៏​បាន​បោក​ផ្ដួល​បង្គោល​ភ្លើង​ឱ្យ​បាក់​ជា​ច្រើន​ដើម ហើយ​ធ្វើ​ឱ្យ​ដាច់​ភ្លើង​​ជាង​២​​ម៉ោង​។ អ្នក​ភូមិ​ប្រាប់​ថា​​ម៉ោង​ប្រហែល​៥:៣០​ល្ងាច​ថ្ងៃ​សៅរ៍ ខ្យល់​​ចាប់​ផ្ដើម​បក់​មក​វូៗ​​​ប្រហែល​កន្លះ​ម៉ោង​។​

​គ្រួសារ​របស់​​ពួក​គេ​​មិន​ហ៊ាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​ទេ​ ត្រូវ​តែ​រត់​ចេញ​​ទៅ​ខាង​ក្រៅ​ផ្ទះ​បន្ទាប់​ពី​ដើម​ឈើ​​១​​ដើម​បាក់​លើ​ដំបូលផ្ទះ។ ពួក​គេ​ត្រូវ​ស្នាក់​នៅ​ខាង​ក្រៅ​ផ្ទះ​ទាំង​សភាព​ងងឹត​សូន្យ​រយៈ​ពេល​២​ម៉ោង​។ កាល​នោះ ខ្យល់​កន្ត្រាក់​ក៏​បាន​ពាំ​នាំ​មក​ជា​មួយ​នូវ​គ្រាប់​ព្រិល​ធំ​ៗ​ធ្លាក់​ទៅ​លើ​ដំបូល​ផ្ទះ​ឮ​សូរ​គ្រាំង​​ៗ​ ធ្វើ​ឱ្យ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​មាន​អារម្មណ៍​តក់​ស្លុត និង​ភិត​ភ័យ​គ្រប់​ៗ​គ្នា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ