ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នំប៉័ង​សាច់ នៅ​ភាគ​ខាងត្បូង​វៀតណាម កើនឡើង​ដល់​៥៦០​នាក់

1 អាទិត្យ មុន

វៀតណាម ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៥៦០​នាក់ មាន​រោគ​សញ្ញា នៃ​ការ​ពុល​អាហារ បន្ទាប់​ពី​ទិញ​នំប៉័ង​សាច់ (Banh mi) មក​បរិភោគ…

វៀតណាម ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៥៦០​នាក់ មាន​រោគ​សញ្ញា នៃ​ការ​ពុល​អាហារ បន្ទាប់​ពី​ទិញ​នំប៉័ង​សាច់ (Banh mi) មក​បរិភោគ នៅ​ហាងមួយកន្លែង ក្នុង​ខេត្ត​ដុ​ង​ណាយ ភាគ​ខាងត្បូង ប្រទេស​វៀតណាម ។

យោង​តាម​អាជ្ញាធរ​ក្រុង​ឡុ​ង​ខា​ញ់ ក្នុង​ចំណោម​អ្នក​ពុល​នំប៉័ង​សាច់ នៅហាង «Bang» កាលពី​ថ្ងៃ​ទី​៣០ ខែមេសា មាន​ចំនួន​កើនឡើង​ដល់​ទៅ ៥៦០​នាក់​ហើយ ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រហូត​មក​ដល់​ថ្ងៃ​ចន្ទ ទី​០៦ ឧសភា​នេះ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត ដែល​មាន​រោគ​សញ្ញា​ស្រាល ក៏​បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ ផង​ដែរ​។ ក្នុង​ចំណោម​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន ១២​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ជាង ២០០​នាក់​ទៀត ក៏បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ករណី​ធ្ងន់ធ្ងរ​បំផុត គឺ​ក្មេង​ប្រុស​អាយុ​ប្រាំមួយ​ឆ្នាំ​ម្នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ដុ​ង​ណៃ​។ ក្មេង​ប្រុស នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់ ជាមួយនឹង​ការ​បញ្ចេញ​ទឹកនោម​តិចតួច ហើយ​បន្ត​ដកដង្ហើម​ដោយ​ម៉ាស៊ីន​ជំនួយ​អុកស៊ីហ្សែន និង​ការ​លាង​ឈាម​។ ក្មេង​ប្រុស​រូប​នេះ បាន​ទិញនំប៉័ង​សាច់​នៅ​ហាង កាលពី​ថ្ងៃ​ទី​៣០ មេ​សា ហើយ​ថ្ងៃ​បន្ទាប់ ក្មេង​ប្រុសបាន​ក្អួត និង​រាគ ប៉ុន្តែ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​ភ្លាម​ៗ​ទេ ។

លុះដល់​ថ្ងៃ​ទី​២ ខែឧសភា គាត់​ក្អួត​ច្រើន​ឡើង​ប្រកាច់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ឡុ​ង​ខា​ញ់ ក្នុង​ស្ថានភាព​សន្លប់ ។

ករណី​ធ្ងន់ធ្ងរ​ទី​២ គឺ​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ ដុ​ង​ណាយ ដែល​សុខភាព​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​។ អ្នកជំងឺ​នៅបង្ហាញ​អាការ​ក្អក ហើយ​អាច​បើកភ្នែក​ម្តងម្កាល ។

លោក Le Quang Trung ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ដុ​ង​ណាយ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លទ្ធផល​តេស្ត​ឈាម​ពី​កុមារ​០៣​នាក់ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ បាន​បង្ហាញ​ថា ពូក​គេ​មានការ​ឆ្លង​មេរោគ E.coli ។

បាក់តេរី​នេះ ច្រើន​តែ​លេចឡើង​ក្នុង​ផលិតផល​ស្រស់​ៗ ដូច​ជា សាច់​គោ ទឹកដោះគោ​ស្រស់ ទឹក​ផ្លែ​ឈើ ឈី​ស ផ្លែ​ឈើ​ស្រស់ និង​បន្លែ​ឆៅ​។ រោគ​សញ្ញា នៃ​ការ​ឆ្លង​មេរោគ E.coli ជា​ធម្មតា រួម​មាន ៖ ចង្អោរ និង​ក្អួត និង​រាគ ។

ហាង Bang banh mi ស្ថិតនៅ​ផ្លូវ Tran Quang Dieu ក្នុងក្រុង​ឡុ​ង​ខា​ញ់ នៃ​ខេត្ត​ដុ​ង​ណាយ នៅ​ថ្ងៃ​កើតហេតុ​នោះ ហាង​លក់​បាន ១,១០០​នំប៉័ង ក្នុង​ថ្ងៃ​ទី​៣០ ខែមេសា ។

នៅ​ថ្ងៃ​បន្ទាប់ អតិថិជន​ជា​ច្រើន​នាក់ មាន​រោគ​សញ្ញា​ពុល​អាហារ​ដូច​ជា ក្អួត រាគ ក្តៅខ្លួន និង​ឈឺពោះ​។ ចំនួន​អ្នក​ពុល បាន​បន្ត​កើនឡើង ចាប់តាំងពី​ពេល​នោះ​មក ។

ម្ចាស់​ហាង​ភោជនីយដ្ឋាន Bang banh mi ដែល​បាន​បើក​ជាង​មួយ​ទសវត្សរ៍ បាន​និយាយ​ថា គ្រឿងផ្សំ ត្រូវ​បាន​ទិញ​ពី​អ្នក​លក់រាយ​ជុំវិញ​ទីក្រុង ហើយ​មិន​មាន​កិច្ចសន្យា​ទេ ។

ភោជនីយដ្ឋាន ត្រូវ​បាន​ផ្អាក ដើម្បី​ត្រួតពិនិត្យ​បន្ថែម​ទៀត​។ ការ​ត្រួតពិនិត្យ​បឋម បាន​បង្ហាញ​ថា ហាង​មិន​ស្រប​តាម​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ​នោះ​ទេ​។ ប៉ូលិស​កំពុង​តែ​ស៊ើបអង្កេត​រក​មូលហេតុ នៃ​ការ​ពុល​អាហារ​នេះ ៕

អត្ថបទសរសេរ ដោយ