ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សម្នានៅប្រទេសចិន ដាក់បាច់ផ្កា និងចំណីអាហារឧទ្ទិសដល់យុវជនដែលបញ្ចប់ជីវិតក្រោយត្រូវសង្សារបោកអស់រយៈពេល២ឆ្នាំ

1 អាទិត្យ មុន

(ចិន)៖ ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមបានផ្សព្វផ្សាយបន្តពីរឿងរ៉ាវរបស់យុវជនម្នាក់ឈ្មោះ Fat Cat (កើតឆ្នាំ ២០០៣ ទីក្រុង Hunan ប្រទេសចិន)…

(ចិន)៖ ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមបានផ្សព្វផ្សាយបន្តពីរឿងរ៉ាវរបស់យុវជនម្នាក់ឈ្មោះ Fat Cat (កើតឆ្នាំ ២០០៣ ទីក្រុង Hunan ប្រទេសចិន) ដែលបានលោតសម្លាប់ខ្លួនពីលើស្ពាន ក្រោយពីបានខិតខំស៊ូអត់ស៊ូឃ្លានដើម្បីសង្សារដែលទាក់ទងគ្នាពីចំងាយ ស្រលាញ់គ្នា២ឆ្នាំ​ប៉ុន្តែជួបគ្នាបានតែ២ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានSohu នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។

Fat cat ដែលជាឈ្មោះនៅក្នុងហ្គេមអនឡាញ យុវជនរូបនេះបានលោត​ចុះ​ពីលើ​ស្ពាន​ទន្លេ​យ៉ង់​សេ (​ទីក្រុង​ឆុង​ឈី​ង​) នៅព្រឹកថ្ងៃទី១១ ខែមេសា ​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមេសា ទើប​រក​ឃើញ​សព​យុវជន​នោះ ។ រហូត​មក​ដល់​ពេល​នេះ បងប្អូន​របស់ Fat Cat បាន​និយាយ​ថា គ្រួសារបាន​បូជា​សព​គាត់​ហើយ ហើយ​បាន​នាំ​គាត់​ទៅ​កន្លែង​សម្រាក​ចុង​ក្រោយ​របស់​គាត់។

រឿងរ៉ាវនេះបានធ្វើឱ្យ មនុស្សជាច្រើនបានមកដល់ស្ពានដែលយុវជនរូបនេះធ្វើអត្តឃាតដើម្បីដាក់ផ្កា ចំណីអាហារនិងសារដ៏ឈឺចាប់ ដោយសង្ឃឹមថា Fat Cat អាចស្រលាញ់ខ្លួនឯងបន្ថែមទៀតនាជាតិក្រោយ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ មនុស្ស​ជា​ច្រើន​បាន​កុម្ម៉ង់​អាហារ និង​តែ​ទឹកដោះគោ​ដាក់ឧទ្ទិសដល់ Fat Cat ។ គេអាចឃើញនៅលើជញ្ជាំងស្ពាន និងជណ្តើរដើរតម្រង់ជួរជាមួយប្រអប់អាហារថ្ងៃត្រង់ តែទឹកដោះគោ អាហារជាច្រើន ក្នុងក្តីសង្ឃឹមថាអាចសងការខូចខាតមួយផ្នែកសម្រាប់ការខាតបង់ និងរបួសរបស់យុវជននៅពេលពួកគេ ថា Fat Cat នឹងមានជីវិតប្រសើរជាងនៅក្នុងជាតិក្រោយ។

សកម្មភាពនេះក៏មានការរិះគន់ដែលជាទង្វើ ខ្ជះខ្ជាយអាហារមួយចំនួនធំ ក៏ដូចជាការបង្កើនបន្ទុកការងាររបស់កម្មករសម្អាតនៅទីនោះ។ ដូច្នេះហើយ មនុស្សជាច្រើនលើកឡើងថា អាហារគួរមានកំណត់ ហើយគួរចូលរួមរំលែកទុក្ខតាមរបៀបដែលសមហេតុផលជាងនេះ៕ https://kenh14.vn/hang-ngan-nguoi-gui-do-an-den-vieng-meo-beo-de-lai-nhung-loi-nhan-xot-xa-hy-vong-meo-beo-kiep-sau-phai-yeu-chinh-minh-truoc-nhe-20240506115611651.chn
https://www.sohu.com/a/776463130_582501

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ