ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មិន​ឈ្នានីស​ហ្នឹងហើយ​ជា​ផ្កាឈូក​ផុស​ទល់​ទ្រ​សត្វលោក

5 ឆ្នាំ មុន

សមាគម​បែកបាក់​សាម​គ្កី​ក៏​ព្រោះតែ​ជីវិត​អកុសល កាលបើ​បុគ្គល​វៀរ​នូវ​ការ​ច្រណែន ឈ្នានីស ព្យាបាទ បៀតបៀន​គ្នា​ដោយ​ពាក្យ​សម្ដី​ចាក់​ដោត​ឱ្យ​ចាក​ឆ្ងាយ ហ្នឹងហើយ ជា​គុណធម៌​យ៉ាង​ពិសិដ្ឋ​ក្នុង​លោក ព្រោះថា​ការ​មិន​ច្រណែនឈ្នានីស​ហ្នឹង​ជា​ផ្កាឈូក​ផុស​ទ្រ​សត្វលោក​ទាំងពួង​ឲ្យ​ផុត​អំពី​សមុទ្រ​ភ្លើង​គឺ​កម្ម​ពៀរ​វេរា ។ កើតមក​ជា​មនុស្ស…

សមាគម​បែកបាក់​សាម​គ្កី​ក៏​ព្រោះតែ​ជីវិត​អកុសល កាលបើ​បុគ្គល​វៀរ​នូវ​ការ​ច្រណែន ឈ្នានីស ព្យាបាទ បៀតបៀន​គ្នា​ដោយ​ពាក្យ​សម្ដី​ចាក់​ដោត​ឱ្យ​ចាក​ឆ្ងាយ ហ្នឹងហើយ ជា​គុណធម៌​យ៉ាង​ពិសិដ្ឋ​ក្នុង​លោក ព្រោះថា​ការ​មិន​ច្រណែនឈ្នានីស​ហ្នឹង​ជា​ផ្កាឈូក​ផុស​ទ្រ​សត្វលោក​ទាំងពួង​ឲ្យ​ផុត​អំពី​សមុទ្រ​ភ្លើង​គឺ​កម្ម​ពៀរ​វេរា ។

កើតមក​ជា​មនុស្ស គួរតែ​ប្រឹងប្រែង​រស់​ដោយ​ខ្លួនឯង មិន​ចាំបាច់​ទៅ​មានចិត្ត​ច្រណែន​អ្វី​ជាមួយ​អ្នក​ដទៃ​ឡើយ និង​គួរ​ចម្រើន​នូវ​មេត្តា​ឲ្យ​បាន​រឿយ​ៗ ព្រោះ​មេត្តា​នេះឯង​ជា​ជម្រក​ដ៏​ប្រសើរ​របស់​ចិត្ត ។

ជា​ការ​ពិត​ណាស់​មនុស្ស​យើង​មាននូវ​សមត្ថភាព​ដ៏​ក្រៃ​លែង អាច​ធ្វើ​ឲ្យ​ខ្លួនឯង​បាន​ជាទី​ពំនាក់​អាស្រ័យ​នៃ​មនុស្ស​ផង​ទាំងពួង​ទៀត​ផង ធ្វើ​ជា​មនុស្ស​ត្រូវ​ខិតខំ​បណ្ដុះ​សមត្ថភាព​របស់​ខ្លួនឯង​ឲ្យ​បាន​រឹងប៉ឹង ទាំង​ឲ្យ​នៅ​ក្នុង​គន្លង​ធម៌​ល្អ​ទៀត​ផង ។

លាភ យស សរសើរ សុខ ជា​វត្ថុ​នាំ​ឲ្យ​កើតការ​ច្រណែន​ដោយ​គិត​ថា គេ​គ្រាន់បើ​ជាង​ខ្លួន ប៉ុន្តែ​មាន​វត្ថុ​មួយ​ពិសេស​ក្រៃ​លែង​ជាង​លាភ យស សរសើរ សុខ​ក្នុង​លោក​នេះ​ទៅ​ទៀត​គឺ​បញ្ញា។ ព្រោះ​បញ្ញា​នេះ​ជា​សស្ត្រាវុធ​អាច​កម្ចាត់​នូវ​សេចក្ដី​ប្រកាន់ ការ​លោភលន់ ការ​ខឹង​ច្រឡោត​ជាដើម​ឱ្យ​វិនាស​អន្តរធាន​ទៅ​បាន ។