ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​៥៨​នាក់​ បាត់​ខ្លួន​៣០៥​នាក់ ក្រោយបាក់​ទំនប់​

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​នៃ​គ្រោះ​មហន្តរាយ​បាក់​ទំនប់​នៅ BRUMADINHO ភាគ​អាគ្នេយ៍​ប្រេ​សី​ុ​ល ចំនួន​អ្នក​ស្លាប់​នា​ថ្ងៃ​ទី​២៧​មក​រា​ឡើង​ដល់​៥៨​នាក់​ចំណែក​អ្នក​បាត់​ខ្លួន​មាន​៣០៥​នាក់​។ ការងារ​សង្គ្រោះ​បាន​បន្ត​ទៀត​ក្រោយ​ពី​ផ្អាក​មក​ពី​ភ័យ​ខ្លាច​បាក់​ទំនប់​រ៉ែ​ទី​២​មួយទៀត​។ វរសេនីយ៍ទោ​FLAVIO GODINHO​អ្នកនាំពាក្យ​នៃ​ផ្នែក​ការពារ​ស៊ី​វិល​រដ្ឋ​MINAS GERAIS…

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​តុល្យការ​បណ្ដោះអាសន្ន​នៃ​គ្រោះ​មហន្តរាយ​បាក់​ទំនប់​នៅ BRUMADINHO ភាគ​អាគ្នេយ៍​ប្រេ​សី​ុ​ល ចំនួន​អ្នក​ស្លាប់​នា​ថ្ងៃ​ទី​២៧​មក​រា​ឡើង​ដល់​៥៨​នាក់​ចំណែក​អ្នក​បាត់​ខ្លួន​មាន​៣០៥​នាក់​។ ការងារ​សង្គ្រោះ​បាន​បន្ត​ទៀត​ក្រោយ​ពី​ផ្អាក​មក​ពី​ភ័យ​ខ្លាច​បាក់​ទំនប់​រ៉ែ​ទី​២​មួយទៀត​។

វរសេនីយ៍ទោ​FLAVIO GODINHO​អ្នកនាំពាក្យ​នៃ​ផ្នែក​ការពារ​ស៊ី​វិល​រដ្ឋ​MINAS GERAIS ទទួល​បន្ទុក​រៀបចំ​ការ​ជួយ​សង្គ្រោះ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ពេល​នេះ​ចំនួន​អ្នក​ស្លាប់មាន​៥៨​នាក់ ហើយ​មនុស្ស​៣០៥​នាក់​បាត់​ខ្លួន រួច​ចំនួន​នោះ​នឹង​មានការ​កើនឡើង​។ លើស​ពី​នេះ​ទៀត​ចំនួន​មនុស្ស​ស្លាប់ ពិតជា​កើន ព្រោះ​រថយន្ត​បឺស​មួយ​ជាមួយ​សាកសព​មនុស្ស​ច្រើន​នាក់​ជាប់​នៅ​ខាងក្នុង ដែល​កប់​ភក់​ត្រូវ​បាន​រក​ឃើញ​។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៣៧​នាក់​និង​បាត់​ខ្លួន​២៨៧​នាក់​។

កាលពី​ថ្ងៃ​ទី​២៧​មក​រា ប្រជាជន​ដែល​កំពុង​មានការ​ក្ដុកក្ដួល ដោយសារ​ការ​បាក់​ទំនប់​រ៉ែ​VALE កាលពី​ថ្ងៃ​ទី​២៥​មក​រា​នោះ បាន​ភ័យ​ចលាចល​នឹង​ស្នូរ​ស៊ី​រ៉ែ​នប​ន្លឹ​ឡើង ព្រមាន​ពី​ការ​បាក់​ទំនប់​រ៉ែ​មួយទៀត​។ ការ​ប្រកាស​អាសន្ន​ក្រោយមក​បាន​លុប​ចោល​វិញ​។ វរសេនីយ៍ទោ​FLAVIO GODINHO​អះអាង​ថា ពុំ​មាន​គ្រោះថ្នាក់​នៃ​ការ​បាក់​ទំនប់​ទី​២​នោះ​ឡើយ​។ ការ​រុករក​អ្នក​បាត់​ខ្លួន​បាន​បន្ត​ទៀត តាម​ឧទ្ធម្ភាគចក្រ និង​នៅ​លើ​ដី​ជាមួយ​ជំនួយ​របស់​សុនខ​។ ទំនប់​រ៉ែ​ដែល​បាក់​នោះ​នៅ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ