ដើម្បីក្លាយទៅជាអ្នកមាន យើងត្រូវការមាន អាយឃ្យូ អីុឃ្យូ វិន័យ ភាពច្នៃប្រឌិត ការផ្តោតអារម្មណ៍ ការវិភាគ និងការលះបង់មួយចំនួន ខណៈដែលបើសិនជាចង់ក្រវិញ គឺជាជម្រើសដ៏ស្រួលបំផុត ។ ខាងក្រោមនេះគឺជាសញ្ញាទាំង៥ ដែលអ្នកនឹងមិនឡើងជាអ្នកមានទាល់តែសោះ ៖
១. អ្នកមិនចេះគិតលេខធម្មតាៗ ៖ ការបង្កើតលុយគឺជាការប្រើប្រាស់គណិតវិទ្យា។ នេះរួមមានចំនួនប្រាក់ដែលអ្នករកបាន ក្នុងការសម្រេចអ្វីមួយ ក្នុងពេលមួយម៉ោង ឬ ក៏ត្រូវចំណាយទៅលើបុគ្គលិក ។ ប្រសិនបើអ្នកមិនចេះគិតលេខទូទៅសម្រាប់ជីវភាពប្រចាំថ្ងៃទេ អ្នកនឹងមិនអាចក្លាយជាអ្នកមានដោយខ្លួនឯងឡើយ ។
២. អ្នកផ្តោតលើការសន្សំ ជាងការរកបន្ថែម ៖ នេះគឺជាអ្វីដែលធ្វើឱ្យអ្នកមាន ខុសពីអ្នកក្រ។ អ្នកអាចសន្សំប្រាក់ ដើម្បីរក្សាវណ្ណៈអ្នកត្រឹមជាអ្នកធន់កណ្តាល តែអ្នកមិនអាចគ្រាន់តែសន្សំ ដើម្បីក្លាយទៅជាមហាសេដ្ឋីបានឡើយ។ ការសន្សំពិតជាសំខាន់ តែវាមិនគ្រប់គ្រាន់ឡើយ ។ យើងត្រូវតែគិតគូរយ៉ាងណា ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន ដើម្បីឱ្យសន្សំបានកាន់តែច្រើន ។
៣. អ្នកចាយលុយច្រើនជាងចំណូល ៖ ប្រសិនបើអ្នកចាយលុយច្រើនជាងចំណូលរបស់ខ្លួន អ្នកនឹងមិនត្រឹមតែមិនអាចក្លាយជាអ្នកមានទេ តែត្រូវក្លាយជាអ្នកក្រតោកយ៉ាកក្នុងពេលណាមួយ ។ ក្នុងមនុស្សប្រភេទនេះ គឺមិនតិចទេ ដែលទៅខ្ចីលុយគេមកចាយ ។ ទាំងដើមទាំងការ គឺពិតជាទឹកភ្នែកជូតក្បាលជង្គង់ហើយ ។
៤. យកយោបល់ពីអ្នកមិនជោគជ័យ ៖ ដូចពាក្យមួយបាននិយាយថា ៖« អ្នកគឺជាមនុស្សដូចទៅនឹងមនុស្ស៥នាក់ ដែលអ្នកតែងដើរជាមួយ »។ ប្រសិនបើអ្នកដើរជាមួយមនុស្សមិនជោគជ័យ អ្នកក៏ជាមនុស្សមិនជោគជ័យដែរ។ នេះបើទោះបីជាមនុស្សនោះ គឺជាគ្រួសាររបស់អ្នកក៏ដោយ ។
៥. អ្នកខ្វះវិន័យក្នុងខ្លួន ៖ បើសិនជាអ្នកគិតថា ភាពជោគជ័យគឺកើតឡើងក្នុងពេលត្រឹមតែមួយយប់ អ្នកនឹងដេកចាំទាល់តែដល់ថ្ងៃស្លាប់ ។ ដើម្បីឱ្យជោគជ័យ និង មានទ្រព្យសម្បតិ្តស្តុកស្តម្ភ អ្នកត្រូវការពេលវេលា ការផ្តោត និង វិន័យសម្រាប់ខ្លួនឯង។ ការដែលកុហកខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ និងការស្វែងរកលេសសម្រាប់កំហុសខ្លួន គឺជាសញ្ញាដែលអ្នកនឹងមិនអាចក្លាយទៅជាអ្នកមានឡើយ។
ក្រោយពីបានអានរួចហើយ តើអ្នកគួរចាប់ផ្តើមធ្វើយ៉ាងណាចាប់ពីថ្ងៃនេះតទៅ ?
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ