ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលភ្នំ​ដងរែក​ឆ្នាំ​នេះ​មាន​ភ្លៀវ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះវិហារ ៖ ក្នុង​រដូវ​លំហើយ​នេះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​លើ​កំពូលភ្នំ​ដងរែក​ជាប់​ព្រំដែន​កម្ពុជា​ថៃ​មានការ​កើន​ឡើងជា​ហូរហែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ស្រប​ពេល​ជាមួយ អាកាសធាតុ​បច្ចុប្បន្ន​នេះ​មាន​ភាព​ត្រជាក់​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ងាយស្រួល ដើរ​កម្សាន្ត​ទស្សនា​ប្រាង្គ​ប្រាសាទ​។ លោក ចាន់ ឆ​ន មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា…

ខេត្តព្រះវិហារ ៖ ក្នុង​រដូវ​លំហើយ​នេះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​លើ​កំពូលភ្នំ​ដងរែក​ជាប់​ព្រំដែន​កម្ពុជា​ថៃ​មានការ​កើន​ឡើងជា​ហូរហែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ស្រប​ពេល​ជាមួយ អាកាសធាតុ​បច្ចុប្បន្ន​នេះ​មាន​ភាព​ត្រជាក់​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ងាយស្រួល ដើរ​កម្សាន្ត​ទស្សនា​ប្រាង្គ​ប្រាសាទ​។

លោក ចាន់ ឆ​ន មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា តាម​ការ​សង្កេត​ឃើញ​ក្នុង​រដូវ​លំហើយ​ឆ្នាំ​២០១៩​នេះ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ធ្វើ​ដំណើរ​ឡើង​មក​ទស្សនា​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ មានការ​កើនឡើង​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​មុន ។

លោក​ថា ការ​កើនឡើង​នេះ​អាច​មក​ពី​កត្តា​អាកាសធាតុ​ត្រជាក់​អំណោយផល​ដល់​ភ្ញៀវ​ទេសចរ​ឡើង​មក​លេង​កម្សាន្ត​ពុំ​សូវ​មានការ​នឿយហត់ ឬ​អស់កម្លាំង​ដូច​រដូវក្តៅ​ឡើយ ។ លោក​ថា សីតុណ្ហភាព​នៅ​តំបន់​នេះ​មាន​ភាព​ត្រជាក់​ចន្លោះ​ពី​១៦​ទៅ​១៨​អង្សារ​នៅ​ក្នុង​រដូវ​លំហើយ​នេះ​ហើយ ភ្ញៀវ​ទេសចរ​ខ្លះ​ឡើង​ទៅ​កម្សាន្ត​តែងតែ​ស្លៀក​សម្លៀក​បំពាក់​ធំ​ៗ ឬ​អាវរ​ងារ ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​នេះ ។

លោក​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ជាតិ​ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី ៤០០​នាក់​ទៅ​៦០០​នាក់ ដោយឡែក​ចំពោះ​ភ្ញៀវ​អន្តរជាតិ​វិញ​មាន​ចន្លោះ​ពី​១៥០​ទៅ​២០០​នាក់ រៀងរាល់ថ្ងៃ ។ ជាមួយ​គ្នា​នេះ​អ្នកស្រី ឈឹ​ម សិ​ទ្ធី​ដា មន្ត្រី​ស្ថិតិ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​១២​ខែ​ឆ្នាំ​២០១៨ កន្លង​ទៅ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​ថយ​ចុះ​តែ​ការ​ថយ​ចុះ​នេះ​មាន​តិចតួច​បំផុត ។

ការ​ថយ​ចុះ​នេះ​ដោយសារ​តែ​បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​ក៏​ដូច​ជា តាម​បណ្តា​ខេត្ត​នានា​បាន​បង្កើត​នូវ តំបន់​រមណីយដ្ឋាន​ថ្មី​ៗ​ជា​ច្រើន​កន្លែង​ដូច្នេះ​ហើយ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​ខេត្តព្រះវិហារ​មានការ​ថយ​ចុះ​ដែរ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​ក្នុង​ឆ្នាំ​២០១៨​នេះ​បាន​បង្ហាញ​ថា នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ក្នុង​ភ្ញៀវ​ជាតិ​មាន​ចំនួន​១០៧,៨២៥​នាក់ ថយ​ចុះ​១.៥% ដោយឡែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២៣,៤៥៨​នាក់ ថយ​ចុះ​០.៩% នេះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ