ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងចង់ប្រើ AI ឲ្យជួយទាក់ទាញភ្ញៀវទេសចរបរទេស

4 ម៉ោង មុន

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហាញ​នូវ​បំណង​ចង់​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ហៅ​កាត់​ថា AI ដើម្បី​ជួយ​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ។ លោក​រដ្ឋមន្ត្រី​បាន​បង្ហើប​នូវ​ផែនការ​នេះ…

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហាញ​នូវ​បំណង​ចង់​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ហៅ​កាត់​ថា AI ដើម្បី​ជួយ​ធ្វើ​ទីផ្សារ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ។

លោក​រដ្ឋមន្ត្រី​បាន​បង្ហើប​នូវ​ផែនការ​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ ។

លោក​បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​ពាក់ព័ន្ធ ជា​ពិសេស គឺ​មន្ត្រី​ពង្រឹងសមត្ថភាព​លើ​ការងារ​សិក្សា​ទីផ្សារ ការ​ផ្សព្វផ្សាយ បរ​វត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI ដោយ​ធ្វើការ​វាយតម្លៃ​លើ​ចំណុចខ្លាំង ចំណុច​ខ្វះខាត បញ្ហា​ប្រឈម ដើម្បី​កំណត់​គោលដៅ​ជំរុញ​កំណើន​នៃ​ទេសចរ​បរទេស ។

លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការងារ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស​នេះ ជា​កិច្ច​ការងារ​សំខាន់​សម្រាប់​ក្រសួងទេសចរណ៍ ដែល​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។

នៅ​ពេល​នេះ​ប្រទេស​ជា​ច្រើន​បាន​កំពុង​តែ​ប្រើប្រាស់ AI ដើម្បី​រួមចំណែក​ពង្រឹង និង​លើកកម្ពស់​សេវាកម្ម​ទេសចរណ៍ ដោយសារ​តែ​វា​អាច​ជួយ​ផ្នែក​ជា​ច្រើន​តាំងពី​ភស្តុ​ភា​កម្ម សេវាកម្ម​បម្រើ​អតិថិជន ការ​វិភាគ​និង​គ្រប់គ្រង​ទិន្នន័យ ការ​បកប្រែ​និង​សម្រួល​ភាសា បង្កើត​មាតិកា​ផ្សព្វផ្សាយ កម្មវិធី​ម​គ្គុ​ទេស​ទេសចរណ៍​ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ