ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ទទួល​បាន​ចំណូល​ជាង ៦០​លាន​ដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ ២០២៦

46 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ព្យាករណ៍​ប្រមូល​ចំណូល​ប្រចាំឆ្នាំ ២០២៦ ។ ផ្អែក​តាម​ការ​អនុវត្ត​លក់​សំបុត្រ​របស់​គ្រឹះស្ថាន​អង្គរ​ក្នុង​ឆ្នាំ ២០២៥ គ្រឹះស្ថាន​អង្គរ​គ្រោង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ ២០២៦…

រាជធានី​ភ្នំពេញ ៖ ការ​ព្យាករណ៍​ប្រមូល​ចំណូល​ប្រចាំឆ្នាំ ២០២៦ ។ ផ្អែក​តាម​ការ​អនុវត្ត​លក់​សំបុត្រ​របស់​គ្រឹះស្ថាន​អង្គរ​ក្នុង​ឆ្នាំ ២០២៥ គ្រឹះស្ថាន​អង្គរ​គ្រោង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ ២០២៦ ចំនួន ១,៣ លាន​នាក់ ដែល​ក្នុង​នោះ​សំបុត្រ​រយៈពេល​មួយ​ថ្ងៃ​មាន​ចំនួន ៦២% សំបុត្រ​បី​ថ្ងៃ​មាន​ចំនួន ៣៦,៣% និង​ប្រាំពីរ​ថ្ងៃ មាន​ចំនួន ១,៦% គិត​ជា​ចំណូល​រួម​មាន​ចំនួន ៦០ ៦៩៩ ៤៨៨ ដុល្លារ ។ នេះ​បើ​យោង​តាម​របាយការណ៍​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ ២០២៦ របស់​ក្រសួងទេសចរណ៍ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្នុង​នោះ​ប្រាសាទ​កោះ​កេរ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន ៣៥ ០០០ នាក់ នឹង​ទទួល​បាន​ចំណូល​ចំនួន ៥២៥ ០០០ ដុល្លារ ។ ប្រាសាទបេង​មាលា មាន​ភ្ញៀវ​ទេសចរ អន្តរជាតិ​ចំនួន ៤០ ០០០ នាក់ នឹង​ទទួល​បាន​ចំណូល​ចំនួន ៤០០ ០០០ ដុល្លារ និង តំបន់​ទេសចរ​ចុង​ឃ្លៀ​ស នឹង​អាច​ទទួល​បាន​ចំណូល​ចំនួន ១ ១០០ ០០០ ដុល្លារ ។

ដោយឡែក​ការ​ប្រមូល​ចំណូល​ប្រចាំឆ្នាំ ២០២៥ កន្លង​មកនេះ គ្រឹះស្ថាន​អង្គរ បាន​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរអន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ៩៥៥ ១៣១ នាក់ ទទួល​បាន​ចំណូល​ចំនួន ៤៤ ៧១១ ៦៥៧ ដុល្លារ ។ សំបុត្រ​រយៈពេល​វែង ចំនួន ៣១៦ នាក់ ទទួល​បាន​ចំណូល​ចំនួន ៤៩ ៤០០ ដុល្លារ ។ លក់​សំបុត្រ​កោះ​កេរ ចំនួន ២០ ២៦៥ នាក់ ទទួល​បាន​ចំណូល​ចំនួន ៣០៣ ៩៧៥ ដុល្លារ ។ សំបុត្រ​បេង​មាលា ចំនួន ១៦ ៥៨៥ នាក់ ទទួល​បាន​ចំណូល​ចំនួន ១៦៥ ៨៥០ ដុល្លារ ។ សំបុត្រ​ក្បាលស្ពាន ចំនួន ១ ៥៩៩ នាក់ ទទួល​បាន​ចំណូល​ចំនួន ៧ ៩៩៥ ដុល្លារ និង​លក់​សំបុត្រ​ទូក​ចុង​ឃ្លៀ​ស ទទួល​បាន​ចំណូល​ចំនួន ១ ២៥២ ៤៧៥ ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ