ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ជាជននជាតិទំពួនបានចង.កធ្វើអត្តឃាតសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចចំការស្វាយចន្ទីរបស់ឈ្មោះរចំ ហ្វឹល ស្ថិតនៅភូមិកក់តូច ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះរម៉ាស ភៅ ភេទស្រី អាយុ១៧ឆ្នាំ ជាជនជាតិទំពួន រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះមានទំនាស់ទាស់ពាក្យសំដីគ្នាជាមួយប្តីរឿងក្រដាសប្រាក់៥ពាន់រៀលរហែកយកទៅចូលបុណ្យ ធ្វើឱ្យស្ត្រីរងគ្រោះខឹងក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកបែបនេះតែម្តង។
ក្រោយកើតហេតុ កម្លាំងរដ្ឋបាលប៉ុស្តិ៍ឃុំកក់បានសហកាជាមួយជំនាញចុះពិនិត្យធ្វើកោសល្យវិច្ច័យលើសព រកឃើញថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ហើយក៏បានប្រគល់សពឱ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ចែករំលែកព័តមាននេះ