ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខទុក្ខ​កើត​អំពី​ប្រភព​តែ​មួយ​គឺ​អវិជ្ជា

5 ឆ្នាំ មុន

តាម​ធម្មតា​មនុស្ស​ទូទៅ​មិន​ត្រូវការ​សេចក្តី​ទុក្ខ​ទេ គឺ​ត្រូវការ​តែ​សុខ​ចម្រើន​ប៉ុណ្ណោះ តែ​ក៏​នៅ​មិន​រួច​ទុក្ខ ទោះជា​បាន​សុខ​ខ្លះ​ក៏​សុខ​នោះ​បាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ ហើយ​ក៏​វិល​មក​រក​ទុក្ខ​វិញ​ដដែល ។ សុខ​និង​ទុក្ខ​នេះ​ជា​គូ​នឹង​គ្នា លោក​ប្រៀប​ដូច​ពស់​ពិស តាម​ធម្មតា​ពស់​ពិស​ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត…

តាម​ធម្មតា​មនុស្ស​ទូទៅ​មិន​ត្រូវការ​សេចក្តី​ទុក្ខ​ទេ គឺ​ត្រូវការ​តែ​សុខ​ចម្រើន​ប៉ុណ្ណោះ តែ​ក៏​នៅ​មិន​រួច​ទុក្ខ ទោះជា​បាន​សុខ​ខ្លះ​ក៏​សុខ​នោះ​បាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ ហើយ​ក៏​វិល​មក​រក​ទុក្ខ​វិញ​ដដែល ។

សុខ​និង​ទុក្ខ​នេះ​ជា​គូ​នឹង​គ្នា លោក​ប្រៀប​ដូច​ពស់​ពិស តាម​ធម្មតា​ពស់​ពិស​ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ បើ​ចាប់​កន្ទុយ​វា​មិន​ថ្វី​ទេ តែបើ​មិន​ប្រញាប់​លែង​វិញ វា​នឹង​បក​ក្បាល​មក​ខាំ​នាំ​ឱ្យ​គ្រោះថ្នាក់​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​និង​កន្ទុយ​វា​នៅ​ក្នុង​តួ​ពស់​តែ​មួយ ។

សេចក្តី​នេះ​បណ្ឌិត​លោក​ចង់​ប្រាប់​ថា សេចក្តី​ទុក្ខ​ប្រៀប​ដូច​ក្បាល​ពស់ ឯ​សុខ​ប្រៀប​ដូច​កន្ទុយ​ពស់ ។ រីករាយ​ចិត្តជា​សុខ ថ្នាំងថ្នាក់​សៅហ្មង​ចិត្តជា​ទុក្ខ រមែង​កើត​អំពី​ប្រភព​តែ​មួយ គឺ​អវិជ្ជា​និង​តណ្ហា​នោះ​ឯង ។

ព្រោះហេតុនោះ​ហើយ​បានជា​ពេល​ខ្លះ​យើង​មាន​សេចក្តីសុខ​ដែរ តែ​ចិត្ត​នោះ​ក៏​នៅ​មិនសូវ​សប្បាយ មិន​ស្ងប់​អារម្មណ៍ ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់បង់​ទៅ​វិញ ដោយសារ​តែ​សុខទុក្ខ​ចេញ​មក​ពី​ប្រភព​តែ​តែ​មួយ ។

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សុខ​ពិតមែន តែ​មានទុក្ខ​នៅ​ច្រឡូកច្រឡំ​ជាមួយ​ផង ហៅ​ថា សា​មិ​ស​សុខ គឺជា​សុខ​ដូច​ចាប់​ពស់​ត្រង់​កន្ទុយ​ដូច្នោះ​ដែរ ។ (​សៀវភៅ​ពាក្យពេចន៍​ម៉ែឪ​)