គ្រាន់គោលការណ៍​ក្រុមហ៊ុន​មួយ​​ចេញ​​​ភ្លាម​…​​​​​ ចែក​ចាយ​ផ្អើល​​​បណ្តាញសង្គម​​


តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​សិល្បៈ​មួយ ​ក្នុង​ខេត្ត Hangzhou ប្រទេស​ចិន បាន​ចេញ​គោលការណ៍​ថ្មី​ សម្រាប់​បុគ្គលិក​ស្រី​ណា​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ ហើយ​មិន​ទាន់​មាន​គូ ឬ មិន​ទាន់​បាន​រៀប​ការ ដើម្បីឱ្យនាង​​អាច​​រក​គូ​បាន ​មុន​ពេល​ចប់​ឆ្នាំ​២០១៩​នេះ ។

គោលការណ៍​នេះបាន​កំណត់​មក​​ថា ក្រុមហ៊ុន​នឹង​ផ្តល់​ការ​ឈប់​សម្រាក​បន្ថែម៨​ថ្ងៃ ទៅ​លើ​ការ​ឈប់​សម្រាក​ដែល​មាន​ស្រាប់​ ។ ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន និងអាច​អនុញ្ញាត​ឱ្យ​ឈប់​បន្ត​ទៀត ប្រសិនបើ​ឈប់​ក្នុង​ហេតុ​ផល​ចង់​ណាត់​ជួប​មិត្ត​ប្រុស​ ។ មួយវិញទៀត សម្រាប់​នរណា​ម្នាក់ ​ដែល​អាច​រៀប​ការបាន​​ក្នុង​កំឡុង​ឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ផ្តល់​ប្រាក់​បំណាច់​ឆ្នាំ​ទ្វេ​​ដង​ ។

គ្រាន់តែ​គោលការណ៍​នេះ​​ ចេញ​មក​ភ្លាម​ មហាជន​បាន​ចែកចាយ​ផ្អើល​ពេញ​បណ្តាញ​សង្គម​ប្រទេស​ចិន ​។ នេះ​ក៏​ដោយសារ​តែ​ចម្លែក​ពេក​។ នាយក​ខាង​ផ្នែក​ធនធានមនុស្ស​នៅ​ក្រុមហ៊ុន​ខាងលើបាន​ប្រាប់​អ្នក​កា​សែតដែរ​​ថា «បុគ្គលិក​ស្រី​ៗ​នៅ​​ក្រុមហ៊ុន​យើងខ្ញុំ មានឱកាស​តិច​ណាស់ ដើម្បី​ជួប​ជាមួយបុរស​ៗ​ផ្តោះផ្តង​ស្នេហា ព្រោះតែ​ការងារ​របស់​ពួក​គេ​ត្រូវ​សម្តែង​ ។ ដូចនេះ​ហើយ​ ទើប​យើង​មាន​គោលការណ៍ថ្មីបំផុត​​បែប​នេះ​» ។

នេះ​ពិតជា​ចម្លែក​មែន​! តើ​លោក​អ្នក​គិត​ថា គោលការណ៍​នេះ​ពិតជា​អាច​ជួយ​ឱ្យ​មាន​គូ​ដែរ​ឬទេ?

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ