ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត ចាស់ ឈឺ ស្លា.ប់​ជា​ទុក្ខ​ធំ

5 ឆ្នាំ មុន

កាលបើ​យើង​ពិចារណា​តែ​បន្តិច​ទៅ​នឹង​អាច​ដឹង​ថា រាង​កាយ​របស់​យើង​នេះ​រក​ឋិតថេរ​គ្មាន​ទេ កើតឡើង​មិនយូរ​ប៉ុន្មាន​ផង​ក៏​ចាស់​គ្រាំគ្រា បែកធ្លាយ​ទៅ​វិញ​ដោយ​ជំងឺ​តម្កាត់​ផ្សេង​ៗ តែ​មុន​នឹង​ស្លាប់ កាយ​នេះ​រមែង​កើតទុក្ខ​វេទនា​ក្រៃពេក រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ។ ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ការ​កើត ចាស់…

កាលបើ​យើង​ពិចារណា​តែ​បន្តិច​ទៅ​នឹង​អាច​ដឹង​ថា រាង​កាយ​របស់​យើង​នេះ​រក​ឋិតថេរ​គ្មាន​ទេ កើតឡើង​មិនយូរ​ប៉ុន្មាន​ផង​ក៏​ចាស់​គ្រាំគ្រា បែកធ្លាយ​ទៅ​វិញ​ដោយ​ជំងឺ​តម្កាត់​ផ្សេង​ៗ តែ​មុន​នឹង​ស្លាប់ កាយ​នេះ​រមែង​កើតទុក្ខ​វេទនា​ក្រៃពេក រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ។ ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ការ​កើត ចាស់ ឈឺ ស្លាប់​ជា​ឈ្មោះ​ទុក្ខ​ធំ ពីព្រោះ​លំបាក​អត់ ពិបាក​ទ្រាំ​ក្រៃ​លែង និង​មិន​អាច​កន្លង​បាន​ឡើយ ។

ព្រះ​ពោធិសត្វ​ព្រោះតែ​លោក​ខ្លាច​ជាតិ ជរា ព្យាធិ មរណៈ​នេះ​ហើយ ទើប​លោក​មិន​ចង់​កើត​ទៀត ហើយ​ខំ​បំពេញ​បារមី​រហូត​ពេញ​បរិបូណ៌​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​រលត់ខន្ធ​ចូល​កាន់​ព្រះ​និព្វាន​ជា​ឯកន្តបរមសុខ​។

ចំណែក​បុថុជ្ជន​វិញ​មិន​ដូច្នោះ​ទេ គឺ​ស្រឡាញ់​ពេញចិត្ត​នឹង​រូប​នេះ​ខ្លាំង​ណាស់ មិន​បាន​គិត​ថា​រូប​កាយ​នេះ​នាំ​ឱ្យ​សត្វលោក​មានទុក្ខ​ឥត​ស្រាកស្រាន្ត​សោះឡើយ បើ​ទោះជា​ពេល​ខ្លះ​បាន​សុខ ក៏​សេចក្តីសុខ​នោះ​មាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ រួច​ហើយ​ក៏​វិល​មក​រក​សេចក្តី​ទុក្ខ​វិញ​ដដែល ។