ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​វិធី​នេះ ដើម្បី​បំបាត់​ការ​ឈឺពោះ​ពេល​មក​រដូវ

5 ឆ្នាំ មុន

មនុស្ស​ស្រី​ភាគច្រើន​តែងតែមាន​អាការ​:​ឈឺពោះ​នៅ​ពេល​មក​រដូវ​។​តើ​មាន​វី​ធី​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ? 1.​អ្នក​អាច​ពិសារ​ថ្នាំ​វីតាមីន ព្រោះ​សារធាតុ​វីតាមីន​អាច​ជួយ​កាត់​បន្ថយ​ភាគ​ឈឺចាប់​បាន យក​ល្អ​ពិសារ​ក្រោយ​ពេលបាយ​រៀងរាល់ថ្ងៃ​។ ជា​ពិសេស ចំពោះ​អ្នក​ដែល​ខ្វះ​កាស្យូ​ម ។ 2.​អ្នក​មិន​គួរ​ពិសារ​សារធាតុ​កា​ហេ្វ​អ៊ី​ន​ក្នុង​ពេល​មក​រដូវ​ឡើយ ដូច​ជា​កាហ្វេ តែ…

មនុស្ស​ស្រី​ភាគច្រើន​តែងតែមាន​អាការ​:​ឈឺពោះ​នៅ​ពេល​មក​រដូវ​។​តើ​មាន​វី​ធី​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ?

1.​អ្នក​អាច​ពិសារ​ថ្នាំ​វីតាមីន ព្រោះ​សារធាតុ​វីតាមីន​អាច​ជួយ​កាត់​បន្ថយ​ភាគ​ឈឺចាប់​បាន យក​ល្អ​ពិសារ​ក្រោយ​ពេលបាយ​រៀងរាល់ថ្ងៃ​។ ជា​ពិសេស ចំពោះ​អ្នក​ដែល​ខ្វះ​កាស្យូ​ម ។

2.​អ្នក​មិន​គួរ​ពិសារ​សារធាតុ​កា​ហេ្វ​អ៊ី​ន​ក្នុង​ពេល​មក​រដូវ​ឡើយ ដូច​ជា​កាហ្វេ តែ កូ​កា​ជាដើម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សរសៃប្រសាទ​ដើរ​មិន​ប្រក្រតី​។ ជា​ហេតុ​ធ្វើ​ឲ្យ​រដូវ​មក​មិន​ត្រឹមត្រូវ​ទើប​ឈឺពោះ ។

3.​អ្នក​មិន​អាច​ពិសា​ស្រា​បាន​ទេ បើ​ចង់​ពិសារ​ដោយ​ទប់​មិន​បាន អាច​ពិសារ​ពី​មួយ​កែវ​ឬ​ពីរ​កែវ​តែ​ប៉ុណ្ណោះ មិន​គួរ​ឲ្យ​លើស​នឹង​ឡើយ ។

4.​អ្នក​គួរតែ​រក្សា​ភាព​កក់ក្តៅ ដោយ​ត្រូវ​តែ​រក្សា​ភាព​កក់ក្តៅ​ក្នុង​ខ្លួន​ជា​និច្ច​(​ផឹកទឹក​ក្តៅ​)​ព្រោះ​វា​ធ្វើ​ឲ្យ​រដូវ​មក​ស្រួល​។ បើ​នៅ​តែ​ឈឺ​អ្នក​អាច​យក​ទឹក​ក្តៅ​មក​ស្អំ​ពោះ​ក៏​បាន ។

5.​អ្នក​គួរតែ​ហាត់ប្រាណ នៅ​ពេល​ដែល​ជិត​ដល់​ថ្ងៃ​មក​រដូវ​អ្នក​អាច​ដើរ​ឬ​ហាត់ប្រាណ​តាម​បែប ផ្សេង​ៗ ដែល​មាន​លក្ខណៈ​ស្រាល ។ ជា​រួម​មក អ្នក​អាច​សាកល្បង​តាម​វិធី​ទាំងនេះ​បាន​នៅ​ពេល​មក​រដូវ​ហើយ​ឈឺពោះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ