ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​គន្លឹះ​4​នេះ ទិញ​ទូរស័ព្ទ​ថ្មី​អស់​បារម្ភ​រឿង​អ្នកលក់​បោក

5 ឆ្នាំ មុន

ទូរស័ព្ទ​ថ្មី​ៗ​ត្រូវ​បាន​ចេញ​លក់​លើ​ទីផ្សារ​ជា​ប្រចាំ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា ទូរស័ព្ទ​ថ្មី​ៗ​ទាំងនោះ​ជា​ទូរស័ព្ទ​ល្អ​ដែល​អ្នក​គួរតែ​ទិញ​យក​មក​ប្រើ​ទេ ។ ខាងក្រោម​គឺជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​គួរ​មើល​មុន​នឹង​សម្រេចចិត្ត​ទិញ​ទូរស័ព្ទ ៖ ១-​ការ​ប្រើ Android ដែល​មាន Version…

ទូរស័ព្ទ​ថ្មី​ៗ​ត្រូវ​បាន​ចេញ​លក់​លើ​ទីផ្សារ​ជា​ប្រចាំ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា ទូរស័ព្ទ​ថ្មី​ៗ​ទាំងនោះ​ជា​ទូរស័ព្ទ​ល្អ​ដែល​អ្នក​គួរតែ​ទិញ​យក​មក​ប្រើ​ទេ ។ ខាងក្រោម​គឺជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​គួរ​មើល​មុន​នឹង​សម្រេចចិត្ត​ទិញ​ទូរស័ព្ទ ៖

១-​ការ​ប្រើ Android ដែល​មាន Version ចាស់

ទូរស័ព្ទ​ដែល​មិនល្អ​គឺជា​ទូរស័ព្ទ​ដែល​នៅ​ប្រើ Androud 7.០ ព្រោះ​វា​មាន​ន័យ​ថា ទូរស័ព្ទ​នេះ​ត្រូវ​បាន​ចេញ​លក់​យូរ ឬ​ក្រុមហ៊ុន​មិន​ខ្វល់ខ្វាយ​ក្នុង​ការ Update វា ។ ប្រព័ន្ធ​ដំណើរការ​ពិតជា​សំខាន់​ណាស់​ព្រោះ​ប្រសិនបើ​ទូរស័ព្ទ​មិន​ទទួល​បានការ Update ផ្នែក​សន្តិសុខ​ថ្មី​ៗ​ទេ​នោះ ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​ទទួល​បាន​មេរោគ​ផ្សេង​ៗ ។

២-​គាំង​ៗ​ឬ​យឺត

មុន​ពេល​អ្នក​សម្រេចចិត្ត​ទិញ​ទូរស័ព្ទ អ្នក​គួរតែ​បើក​សាកល្បង​អូស​ចុះឡើង​មក​ថា​តើ​វា​មាន​រអាក់រអួល​កន្លែង​ណា​ឬទេ ហើយ​វា​ចំណាយពេល​យូរ​ឬទេ​ពេល​ដែល​អ្នក​បើក​ដំណើរការ​កម្មវិធី​ណាមួយ​លើ​ទូរស័ព្ទ​នោះ ។ ស្មា​ត​ហ្វូ​ន​ដែល​មិនល្អ​នឹង​ធ្វើ​ឲ្យ​អ្នក​រង​ចាំ​ប៉ុន្មាន​វិនាទី​សិន​មុន​នឹង​ដំណើរការ​កម្មវិធី ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ដែល​ល្អ​នឹង​ដំណើរការ​ភ្លាម​ៗ ។

៣-​យីហោ​ដែល​អ្នក​មិន​ស្គាល់

ទូរស័ព្ទ​ដែល​មាន​យីហោ​ទូរស័ព្ទ​ដែល​មិន​ល្បី​មិន​ប្រាកដ​ថា ទូរស័ព្ទ​នោះ​មិនល្អ​ទេ ប៉ុន្តែ​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ដែរ ។ យ៉ាង​ហោច​ណាស់​អ្នក​គួរ​ដឹង​ថា​តើ​ក្រុមហ៊ុនទូរស័ព្ទ​នោះ​មាន​ធនា​រ៉ាប់រង ឬ​ផ្តល់​ជា​សេវាកម្ម​ផ្សេង​ៗ​ឬទេ ។ ឬ​ពួក​គេ​នឹង​ផ្តល់​សំណង​ដល់​អ្នក​វិញ​ទេ​ប្រសិនបើ​ទូរស័ព្ទ​មាន​បញ្ហា ។

៤-​ការ​ប្រើ​ភាសា​អង់គ្លេស​មិន​ត្រឹមត្រូវ

សាកល្បង​អាន​អក្សរ​លើ​ប្រអប់ និង​ខិតប័ណ្ណ​ផ្សេង​ៗ​ដែល​យក​មក​ផ្សព្វផ្សាយ​ពី​ទូរស័ព្ទ​នោះ និង​សួរ​ខ្លួនឯង​ថា​តើ​ការ​ប្រើ​អង់គ្លេស​មាន​ត្រឹមត្រូវ​ឬទេ​ព្រោះ​ប្រសិនបើ​មានការ​ប្រើ​អង់គ្លេស​មិន​ត្រឹមត្រូវ​នោះ​វា​ប្រៀប​ដូច​មាន​ន័យ​ថា​ក្រុមហ៊ុន​ផលិត​មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​អ្នក​សរសេរ​ដែល​មាន​ជំនាញ​ត្រឹមត្រូវ ហើយ​វា​អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ