ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ព​ន្លឿ​ន​ក្រុមហ៊ុន​ចិន​ឱ្យ​បើក​គម្រោង​ផ្លូវ​ល្បឿន​លឿន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ ដែល​បាន​ពន្យារ​បើក​ការដ្ឋាន​សាងសង់​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ ដែល​បាន​ពន្យារ​បើក​ការដ្ឋាន​សាងសង់​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន ឆាប់​បើក​គម្រោង​ឲ្យ​បាន​ឆាប់ ខណៈ​ដែល​ការ​ដោះស្រាយ​ផល​ប៉ះពាល់​បាន​បញ្ចប់​រួចរាល់​ហើយ ។

ការ​ជំរុញ​របស់​អ្នកដឹកនាំ​កម្ពុជា​នេះ ខណៈ​ដែល​សម្ដេច​តេ​ជោ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉េ​កាំ​ង ដោយ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន ( China Road and Bridge Comrporation)​ហៅ​កាត់​ថា CRBC ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ម្សិលមិញ​នេះ ។

ក្នុង​ជំនួប​ពិភាក្សា​នោះ ក្រុមហ៊ុន​វិនិយោគ​ចិន​បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី អំពី​បច្ចុប្បន្នភាព​នៃ​គម្រោង​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ផែនការ​សម្រាប់​អនុវត្ត​នៅ​ពេល​ខាង​មុខ ដែល​កន្លង​មក​ក្រុមហ៊ុន​វិនិយោគ សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន បាន​រួមចំណែក​សាងសង់​ផ្លូវ និង​ស្ពាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​សម្រាប់​ពេល​ខាង​មុខ ក្រុមហ៊ុន​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​កាន់​ព្រំដែន កម្ពុជា​-​វៀតណាម (​បា​វិត​) និង​ការ​ស្ថាបនា​ផ្លូវ​លេខ​១៥-៥១ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិ៍សាត់ និង​ខេត្តបាត់ដំបង​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​បើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់​នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ធ្វើការ​ដោះស្រាយ​រួចរាល់​មក​ហើយ​នោះ ។ ចំណែក​ពាក់ព័ន្ធ​នឹង​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ភ្ជាប់​ជាមួយនឹង​ផ្លូវ​ល្បឿន​លឿន គឺ​យើង​ត្រូវ​សិក្សា​ជា​បន្ទាន់​ដើម្បី​សាងសង់​ត​ភ្ជាប់​។​ដោយឡែក​ចំពោះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ត្រូវ​តែ​សិក្សា និង​ជជែក​គ្នា​បន្ថែម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដោយសារ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​សិក្សា​រួម​មក​ហើយ​នោះ ។

បើ​តាម​គម្រោង ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ ដោយ​ត្រូវ​ស្ថាបនា​មាន​៤​គន្លង​, ទទឹង​ផ្លូវ​ប្រវែង​២៤​ម៉ែត្រ ក្រាល​ដោយ​កៅស៊ូ​AC, មាន​សូន​ច្បារ​ចំ​កណ្តាល និង​មាន​របង​សងខាង ដែល​គ្រោ​យ​ចំណាយពេល​សាងសង់​ប្រហែល​៤​ឆ្នាំ ក្រោម​ទុន​វិនិយោគ​ជិត​២​ពាន់​លាន​ដុល្លារ ។ ផ្លូវ​នេះ មាន​ស្ពាន​វែង និង​មធ្យម​ចំនួន​៥៦​កន្លែង​, ស្ពាន​ខ្លី​៣៣​កន្លែង​, ស្ពាន​រំលង​ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ។

ផ្លូវ​ល្បឿន​លឿន​នេះ តាម​គម្រោង​នឹង​ចាក​ចេញពី​តំបន់​អូរ​ដឹ​ម​នៃ​ចំណុចប្រសព្វ​រវាងផ្លូវ​ទៅ​ទំនប់​កប់​ស្រូវ និង​អូស​កាត់​ផ្នែក​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ​៤ ប្រវែង​ប្រមាណ​៣០​គីឡូម៉ែត្រ ទើប​ផ្លូវ​នេះ​ងាក​មក​ឆ្វេង​ដៃ​វិញ​រហូត​ដល់​ស្រុក​ព្រៃ​នប់ ទើប​ងាក​មក​ខាងស្តាំ​ដៃ​វិញ​រហូត​ដល់​ក្រុងព្រះសីហនុ​តែ​ម្ដង ។

ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​២០១៩ នៅ​ទីស្តីការក្រសួង កាលពី​ដើមខែ​នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា នៅ​ខែកុម្ភៈ ឬ​ដើមខែ​មីនា ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ អាច​នឹង​ដំណើរការ​ហើយ ខណៈ​គ្រឿងចក្រ​ដែល​មាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ អាច​នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែមករា​នេះ​, អ្នកបច្ចេកទេស វិស្វកម្ម ជាង​២០០​នាក់​បាន​មក​ដល់​ហើយ ដើម្បី​បើក​ការដ្ឋាន ។ លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​អាច​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា​ខាង​មុខ​នេះ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ បាន​ថ្លែង​កន្លង​មក​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ​ហើយ ។ ទោះ​យ៉ាងនេះ​ក្ដី លោក​ស្នើ​សុំ​ឱ្យ​មានការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ដឹកជញ្ជូន ។ លោក​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​២០១៩ នៅ​ទីស្តីការក្រសួង កាលពី​ដើមខែ​នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា នៅ​ខែកុម្ភៈ ឬ​ដើមខែ​មីនា ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ អាច​នឹង​ដំណើរការ​ហើយ ខណៈ​គ្រឿងចក្រ​ដែល​មាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ អាច​នឹង​មក​ដល់​កម្ពុជា​នៅ​ចុង​ខែមករា​នេះ​, អ្នកបច្ចេកទេស វិស្វកម្ម ជាង​២០០​នាក់​បាន​មក​ដល់​ហើយ ដើម្បី​បើក​ការដ្ឋាន ។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​អាច​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា​ខាង​មុខ​នេះ » ។ លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ បាន​ថ្លែង​កន្លង​មក​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ​ហើយ ។ ទោះ​យ៉ាងនេះ​ក្ដី លោក​ស្នើ​សុំ​ឱ្យ​មានការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ដឹក
ជញ្ជូន ។ លោក​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ