ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ឆ្នាំ​នៃ​លទ្ធផល​បំពេញការងារ​របស់​កងទ័ព​ការពារ​ព្រំដែន​គោក​លេខ​៥០៣

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ កងការពារ​ព្រំដែន​គោក​លេខ​៥០៣ បូក​សរុប​ប្រចាំឆ្នាំ​២០១៨ បន្ត​ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​បំពេញការងារ​អស់​រយៈពេល​១​ឆ្នាំ​កន្លង​មក នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ អង្គភាព​កង​ព្រំដែន​គោក​លេខ​៥០៣…

ខេត្តបាត់ដំបង ៖ កងការពារ​ព្រំដែន​គោក​លេខ​៥០៣ បូក​សរុប​ប្រចាំឆ្នាំ​២០១៨ បន្ត​ឆ្នាំ​២០១៩ បន្ទាប់​ពី​បាន​បំពេញការងារ​អស់​រយៈពេល​១​ឆ្នាំ​កន្លង​មក នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ អង្គភាព​កង​ព្រំដែន​គោក​លេខ​៥០៣ ស្ថិត​នៅ​ភូមិ​ចក់​ពួក ឃុំ​ស្ល​ក្រាម ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ បាន​ធ្វើការ​ប្រជុំ​បូក​សរុប​ល​ទ្ឋ​ផល ការងារ​យោធា សន្តិសុខ​ឆ្នាំ​២០១៨ និង​ទិស​ដៅ​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៩ ។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ នឹង​វត្តមាន​ចូលរួម​ផង​ដែរ មាន​លោក​ឧត្តមសេនីយ៍ត្រី ឃួ​ន ជឿន មេបញ្ជាការ​កង​ព្រំដែន​លេខ​៥០៣ លោក​ឧត្តមសេនីយ៍ត្រី​ឈិ​ន រ៉​ន មេបញ្ជាការ​រង​តំបន់​១ ខេត្ត​បន្ទាយ​មាន​ជ​យ័ លោក​ឧត្តមសេនីយ៍ត្រី មូល សូ​ភី សេនាធិការ​រង​យោធភូមិ​ភាគ​ទី​៥ នឹង​អស់លោក​មេបញ្ជាការ​រង​កង​ព្រំដែន មេបញ្ជាការ មេបញ្ជាការ​រង​កង​ល្បាត អាជ្ញាធរ ស្រុក​អូរ​ជ្រៅ ស្រុក​ថ្មពួក មន្ត្រី​នគរបាល​ព្រំដែន តំណាង​អធិការ​ស្រុក​អូរ​ជ្រៅ នឹង នាយទាហាន​ជា​ច្រើន​រូប​ផង​ដែរ ។

នៅ​ក្នុង​មតិ​ស្វាគមន៍ និង​របាយការណ៍​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ទិស​ដៅ​បន្ត​ឆ្នាំ​២០១៩ លោក​វរសេនីយ៍ទោ ហុង បូ​ផល មេបញ្ជាការ​រង​កង​ព្រំដែន​គោក​លេខ​៥០៣ បាន​បញ្ជាក់​អោយ​ដឹង​ថា អង្គភាព​កងការពារ​ព្រំដែន​គោក​លេខ​៥០៣ បាន​យកចិត្តទុកដាក់​លើ​ការងារ ពង្រឹង​ប្រៀប​ការពារ​ជាតិ កសាង ពង្រឹង​អង្គភាព លើ​គ្រប់​វិស័យ ស្វ័​យ​ត្រួតពិនិត្យ កំលាំង​តាមបណ្តា​កង​ចំណុះ និង​ជំរុញ​ការ​កែ​ច្នៃ​លើកកំពស់​ជីវភាព​រស់នៅ​របស់​កងទ័ព​ឲ្យ​បាន​សមរម្យ ។

ក្នុង​នោះ​កងការពារ​ព្រំដែន​គោក​លេខ​៥០៣​បាន​អនុវត្តន៍​ជា​ប្រចាំ​នូវ​ភារកិច្ច ការពារ​តាម​គោលដៅ ជួរ​មុខ​នៃ​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​ប្រវែង​៣៨​គីឡូម៉ែត្រ ទទួលខុសត្រូវ និង​មាន​៦ កងអនុសេនាធំ​ល្បាត និង​១​កងអនុសេនាធំ ការពារ ទីបញ្ជាការ​កង​ព្រំដែន​គោក​លេខ​៥០៣ ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ