ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​ចាត់​ទុកសន្ទុះ​ចលនា​ជាតិ​គាំទ្រ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ កំពុង​បក​របាំងមុខ​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​ពរ​ជ័យ និង​ជា​លាភ​សំណាង​សម្រាប់​កម្ពុជា ប៉ុន្តែ​វា​ជា​បណ្តាសា និង​ជា​គ្រោះ​ដ៏​ធំ​ដែល​ចូល​មក​បក​របាំងមុខ​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ​។ តាម​រយៈ​បណ្ដាញ​សង្គម​ នា​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​ពរ​ជ័យ និង​ជា​លាភ​សំណាង​សម្រាប់​កម្ពុជា ប៉ុន្តែ​វា​ជា​បណ្តាសា និង​ជា​គ្រោះ​ដ៏​ធំ​ដែល​ចូល​មក​បក​របាំងមុខ​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ​។

តាម​រយៈ​បណ្ដាញ​សង្គម​ នា​ថ្ងៃ​ទី​៥ ឧសភា ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​សម្រេច​ឱ្យ​ទាល់តែ​បាន​នូវ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ បាន​និង​កំពុង​ទាក់ទាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ជនជាតិ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​និង​ក្រៅប្រទេស ​។ សន្ទុះនៃ​ការ​គាំទ្រ​បាន​ផុស​ចេញពី​ទឹកចិត្ត​ស្រឡាញ់​ជាតិ ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រាថ្នា​ចង់​ឃើញ​ប្រទេស​របស់​ខ្លួន​មាន​ឯករាជភាព និង​ភាពរឹងមាំ​ខាង​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​កម្លាំង​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ពឹង​ខ្យល់​ដកដង្ហើម​ពី​បរទេស​។

អ្នកនាំពាក្យ​លើក​ឡើ​កប​ន្ដ​ថា ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ មិន​រារែក​ក្នុង​ការ​ចេញ​មុខ​គាំទ្រ​ពេញទំហឹង និង​យ៉ាង​កងរំពង​ដោយ​បង្កើត​បានជា​ចលនា​ជាតិ​ដ៏​ធំ​មហិមា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។ ចលនា​ជាតិ​មួយ​នេះ គឺជា​កម្លាំង​ច​លករ​ដ៏​ខ្លាំងក្លា​ដែល​កំពុង​ការពារ​និង​រុញច្រាន​គម្រោង​នេះ​ឱ្យទៅ​មុខ​ដើម្បី​សម្រេច​គោលដៅ​ដែល​បាន​កំណត់ ពីព្រោះ​កម្លាំង​មហា​សាមគ្គី​ជាតិ​នេះ​ហើយ​ដែល​ជា​ប្រៀប​ខ្លាំង​លើស​ពី​កម្លាំង​អ្វី​ៗ​ទាំងអស់​។ ពេល​នេះ ជាតិ​សាសន៍​ខ្មែរ​បាន​បង្ហាញ​ពី​ចំណុចខ្លាំង​របស់​ខ្លួន​ជាង​ពេល​ណា​ៗ​ទាំងអស់​តាម​រយៈ​ចលនា​ជាតិ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យបន្ថែម​ថា ចលនា​ជាតិ​ដ៏​ខ្លាំងក្លា​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំធេង​ជា​ប្រវត្តិសាស្ត្រ​ជូន​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ចលនា​មួយ​ដែល​កំពុង​បក​របាំងមុខ​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ​មួយ​ក្តាប់​តូច ដែល​បាន​បន្លំ​ពាក់​របាំងមុខ​អ្នក​ស្នេហា​ជាតិ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ ឱ្យ​សាធារណជន​មើលឃើញ​យ៉ាង​ច្បាស់​ក្រឡែត​ពីមុខ​មាត់​ពិត​របស់​ពួក​គេ​។

ជាក់ស្តែង ខណៈ​ដែល​ជនជាតិ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចេញ​មុខ​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ជំហរ​របស់​រាជរដ្ឋាភិបាល​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ដែល​ផ្តល់​ប្រយោជន៍​ធំធេង​ដល់​សេដ្ឋកិច្ចជាតិ ស្រាប់តែ​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ​មួយ​រូប​ជាមួយ​សាវ័ក​មួយ​ដំបស្វា​បែរជា​ស្រវាស្រទេញ​ចេញ​មុខ​ប្រឆាំង​ប្រយោជន៍​ជាតិ​ខ្លួនឯង​ទៅ​វិញ​។

ជាមួយ​គ្នា​នោះ​ដែរ​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ដើរ​បញ្ច្រាសទិស​ចលនា​ជាតិ​ដ៏​ខ្លាំងក្លា​នេះ បាន​ធ្វើ​ឱ្យ​ក្រុមប្រឆាំង​ជ្រុលនិយម​ងងឹត​ងងុល​មួយ​ក្តាប់​តូច​នេះ កំពុង​ទទួល​រង​ការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន និង​ធ្វើ​ឱ្យ​របាំង​ស្បែក​មុខ​របស់​ពួក​គេ​ត្រូវ​បាន​បកអាក្រាត​នៅ​ចំពោះ​មុខ​សាធារណជន​ខ្មែរ​។

អាច​និយាយ​បាន​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​ពរ​ជ័យ​និង​ជា​លាភ​សំណាង​សម្រាប់​កម្ពុជា​និង​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ប៉ុន្តែ វា​ជា​បណ្តាសា​និង​ជា​គ្រោះ​ដ៏​ធំ​ដែល​ចូល​មក​បក​របាំងមុខ​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បានឃើញ​ច្បាស់​និង​ដាក់​ឱ្យ​ពួក​គេ​ទទួលខុសត្រូវ​ចំពោះ​កំហុស​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​»៕

អត្ថបទសរសេរ ដោយ