ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃកំពុងភ្លៀង! កសិករម្នាក់​ចេញទៅមើលស្រែ​ជួបគ្រោះអកុសលយ៉ាងរន្ធ.ត់

1 អាទិត្យ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ បុរសម្នាក់​បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងវាលស្រែ ដោយសារ

ខេត្ត​ព្រៃវែង ៖ បុរសម្នាក់​បានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងវាលស្រែ ដោយសារត្រូវរន្ទះបាញ់ ក្នុងពេលដែល​ជនរងគ្រោះ​កំពុងដើរមើលស្រែប្រាំង។

គ្រោះអកុសលខាងលើ​នេះ​បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក​ថ្ងៃទី៤ ឧសភា នៅចំណុចវាលស្រែ ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សោម ម៉ាប់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរជាកសិករ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅយប់មុនកើតហេតុ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង គឺជាភ្លៀង១មេដំបូងក្នុងឆ្នាំនេះ ដោយភ្លៀងតាំងពីម៉ោង២យប់ រហូតដល់ម៉ោង​៥ព្រឹក នៅតែមិនទាន់រាំង ដោយប្រញាប់ចង់ឃើញទឹកក្នុងស្រែពេក ជនរងគ្រោះក៏បានចេញពីផ្ទះ ដើរទៅមើលស្រែប្រាំងទាំងមេឃកំពុងភ្លៀងនិងផ្គរយ៉ាងខ្លាំង ហើយពេលទៅដល់វាលស្រែ ក៏ត្រូវរន្ទះបាញ់ ស្លាប់បាត់បង់ជីវិតនៅក្នុងវាលស្រែតែម្ដងទៅ។

សមត្ថកិច្ចបានបញ្ជាក់ថា ពេលកើតហេតុភ្លាមៗ ពុំមានអ្នកស្រុកណាម្នាក់បានឃើញជនរងគ្រោះទេ ព្រោះគ្រប់គ្នាសំងំនៅផ្ទះរៀងៗខ្លួន រហូតដល់ម៉ោងជាង៦ព្រឹក ពេលដែលភ្លៀងរាំង ទើបនាំគ្នាចេញទៅវាល ហើយប្រទះឃើញជនរងគ្រោះដេកស្លាប់ម្នាក់ឯងក្នុងស្រែ ទើបផ្អើលឆោឡោឡើងតែម្ដង។

ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួចឃើញថា ពិតជាស្លា.ប់ដោយសាររន្ទះបាញ់មែន ក៏ប្រគល់​សាកស.ពឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ