រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ថ្នាំក្លែងក្លាយអាចមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះយើងមិនដឹងថា វាមានប្រភពមកពីណាឱ្យពិតប្រាកដ ហើយអ្វីទៅជាសារធាតុផ្សំរបស់វា តើវាត្រូវបានរក្សាទុកនៅសីតុណ្ហភាព និងទីកន្លែងត្រឹមត្រូវដែរឬទេ? ពេលខ្លះវាអាចព្យាបាលជំងឺរបស់អ្នកប្រសិនបើអ្នកសំណាងល្អ ប៉ុន្តែជួន កាលវាអាចធ្វើឱ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរឡើង។
គ្មាននរណាម្នាក់ចង់ប្រើប្រាស់ថ្នាំក្លែងក្លាយទេ ប្រសិនបើយើងអាចជ្រើសរើសបាន។ អ្វីដែលជាបញ្ហានោះ គឺយើងពិបាកក្នុងការបែងចែកពីភាពខុសប្លែកគ្នារវាងថ្នាំស្របច្បាប់ និងថ្នាំក្លែងក្លាយ។ នេះហើយជាមូលហេតុដែលយើងសរសេរអត្ថបទនេះឡើង ដើម្បីជួយអ្នកសម្គាល់ថ្នាំស្របច្បាប់ និងថ្នាំក្លែងក្លាយ។
១– ការត្រួតពិនិត្យមើលរូបរាងនៃថ្នាំ
a. ប្រសិនបើអ្នកទិញជាប្រអប់
អ្នកគួរតែពិនិត្យមើលប្រអប់ថា តើវាមានអ្វីដែលគួរឱ្យសង្ស័យ ឬខុសពីអ្វីដែលអ្នកធ្លាប់បានឃើញពីមុន? ពិនិត្យមើលប្រអប់ថ្នាំថា តើវាត្រូវបានហែកហើយឬអត់? ប្រសិនបើមានស្នាមហែក សូមកុំទិញវា ព្រោះវាអាចត្រូវបានគេផ្លាស់ប្តូរ ឬប្រើហើយ។
b. ប្រសិនបើអ្នកទិញជាបន្ទះ
អ្នកគួរពិនិត្យមើលគ្រាប់ថ្នាំថា តើរូបរាងខាងក្រៅដូចជាពណ៌ ទំហំ រាងរៅរបស់វាដូចថ្នាំដែលអ្នកធ្លាប់ប្រើពីមុនឬទេ? ប្រសិនបើវាខុសពីអ្វីដែលអ្នកបានប្រើពីមុន កុំទិញអី ព្រោះវាអាចជាថ្នាំក្លែងក្លាយ។ អ្នកក៏អាចពិនិត្យមើលសារធាតុផ្សំនៃថ្នាំ ដើម្បីដឹងថា តើវាជាថ្នាំស្របច្បាប់ ឬក្លែងក្លាយផងដែរ?
២- កន្លែងទិញថ្នាំ
ត្រូវប្រាកដថា អ្នកទិញថ្នាំនៅតាមឱសថស្ថានដែលធំ និងគួរឱ្យទុកចិត្តដើម្បីកាត់បន្ថយឱកាសនៃការទិញចំថ្នាំក្លែងក្លាយ។ ប្រសិនបើអ្នកទិញថ្នាំពីអ្នកលក់ដែលលក់នៅលើឡានក្រុង តាមផ្លូវ ឬពីហាងតូចៗវាទំនងជាថ្នាំក្លែងក្លាយហើយ។
៣- តម្លៃ
តម្លៃគឺជាវិធីមួយផ្សេងទៀត ដើម្បីដឹងថា ថ្នាំនោះក្លែងក្លាយឬក៏អត់។ ប្រសិនបើថ្នាំនេះលក់ក្នុងតម្លៃថោកជាងតម្លៃដែលអ្នកធ្លាប់ទិញនោះ អ្នកគួរតែពិចារណាម្តងទៀត ព្រោះវាទំនងជាថ្នាំក្លែងក្លាយហើយ។
៤- ផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមក
បន្ទាប់ពីអ្នកប្រើថ្នាំ ហើយអ្នកមានប្រតិកម្មអាឡែស៊ី ឬស្ថានភាពសុខភាពរបស់អ្នកហាក់ដូចជា កាន់តែអាក្រក់ឡើងវាអាចបញ្ជាក់បានថា ថ្នាំដែលអ្នកប្រើគឺជាថ្នាំក្លែងក្លាយ។ ថ្នាំក្លែងក្លាយមិនមានសារធាតុផ្សំដូចថ្នាំស្របច្បាប់នោះទេ។ វាអាចមានផលប៉ះពាល់អាក្រក់ដល់សុខភាពរបស់យើង។
តើអ្នកបានរៀនអ្វីថ្មីនៅថ្ងៃនេះទេ? ហើយតើអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមទៀតទេ? សូមចុច Like និងតាមដានទំព័រហ្វេសប៊ុករបស់យើងនៅទីនេះ ៕ ដោយសហការ
ការថែរក្សាសាច់ដុំក្រោយហាត់ប្រាណរួច គឺចាំបាច់ណាស់ដើម្បីចៀសផុតបញ្ហាផ្សេងៗ ហើយធ្វើឱ្យសុខភាព និងការហាត់របស់អ្នកកាន់តែល្អជាងមុន។ភាគច្រើននៃពួកយើងប្រហែលជា...
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...