ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោល​តែ​ពាក្យ​ត្រឹមត្រូវ​កុំ​ញុះញង់

5 ឆ្នាំ មុន

ការ​ដែល​បាន​ត្រាស់​ដឹង​ធម៌​ជា​ព្រះពុទ្ធ​ប្រសើរ​ផុត​អស់​មនុស្ស​និង​ទេវតា​ទាំងឡាយ លុះណាតែ​ព្រះ​ពោធិសត្វ​នោះ​បំពេញ​នូវ​បារមី​ញាណ​គ្រប់​ទាំង​៣០​ដោយ​បរិបូណ៌​គឺ​មិន​លើស​មិន​ខ្វះ​ឡើយ​។ ក្នុង​បារមី​ទាំង​៣០​នោះ​ក៏​មាន​សច្ចៈ​មួយ​នៅ​ក្នុង​នោះ​ដែរ ជា​បារមី​យ៉ាង​សំខាន់​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​ប្រកាន់​យក​តាំង​ដើម​មក​មិន​ដែល​លះបង់​ចោល​ឡើយ ។ ព្រោះ​ហេតុ​អ្វី0x017d7 ព្រោះ​លោក​យល់​ថា ពាក្យ​និយាយ​របស់​មនុស្ស​យើង​សំខាន់​ណាស់ សុខទុក្ខ​គឺ​កើត​ចេញពី​ពាក្យ​សម្តី​នេះឯង ដូច្នេះ​បុគ្គល​ត្រូវ​ប្រតិបត្តិ​ក្នុង​ការ​និយាយ​ឱ្យ​បាន​ហ្មត់ចត់…

ការ​ដែល​បាន​ត្រាស់​ដឹង​ធម៌​ជា​ព្រះពុទ្ធ​ប្រសើរ​ផុត​អស់​មនុស្ស​និង​ទេវតា​ទាំងឡាយ លុះណាតែ​ព្រះ​ពោធិសត្វ​នោះ​បំពេញ​នូវ​បារមី​ញាណ​គ្រប់​ទាំង​៣០​ដោយ​បរិបូណ៌​គឺ​មិន​លើស​មិន​ខ្វះ​ឡើយ​។ ក្នុង​បារមី​ទាំង​៣០​នោះ​ក៏​មាន​សច្ចៈ​មួយ​នៅ​ក្នុង​នោះ​ដែរ ជា​បារមី​យ៉ាង​សំខាន់​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​ប្រកាន់​យក​តាំង​ដើម​មក​មិន​ដែល​លះបង់​ចោល​ឡើយ ។

ព្រោះ​ហេតុ​អ្វី0x017d7 ព្រោះ​លោក​យល់​ថា ពាក្យ​និយាយ​របស់​មនុស្ស​យើង​សំខាន់​ណាស់ សុខទុក្ខ​គឺ​កើត​ចេញពី​ពាក្យ​សម្តី​នេះឯង ដូច្នេះ​បុគ្គល​ត្រូវ​ប្រតិបត្តិ​ក្នុង​ការ​និយាយ​ឱ្យ​បាន​ហ្មត់ចត់ ឱ្យ​បាន​ទៀងទាត់ គឺ​ហាត់​និយាយ​នៅ​ក្នុង​វាចា​ល្អ​៥​យ៉ាង​គឺ និយាយ​ពាក្យពិត​ត្រង់ មិន​និយាយ​ឡេះឡោះ​, និយាយ​ពាក្យពីរោះ មិន​និយាយ​ញុះញង់​, និយាយ​ត្រឹមត្រូវ​តាម​កាលៈទេសៈ​, និយាយ​ឱ្យ​បានជា​ប្រយោជន៍​ដល់​អ្នក​ស្តាប់ និង​និយាយ​ដោយ​ចិត្តមេត្តា ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​បាន​នូវ​សេចក្តីសុខ ឬ​និយាយ​ដោយ​ចិត្តសប្បុរស ស្មោះត្រង់​មិន​និយាយ​របៀប​ព្រួស​ពិស​ដាក់​អ្នក​ដទៃ ។

ពាក្យ​សម្តី​ទាំង​៥​នេះ​មាន​ក្នុង​បុគ្គល​ណា បុគ្គល​នោះ​នឹង​បាន​នាម​ថា​ជា​បណ្ឌិត និង​បានជា​ទីស្រឡាញ់​រាប់អាន​អំពី​អ្នកផង​ទាំងពួង ។