នេះទោសត្រូវសង…ក្រោយសម្លា.ប់អ្នក រាប់អានគ្នាម្នាក់ ប្លន់ទ្រព្យនោះ
- កណ្តាល
ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា កន្លងទៅ លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បន្ទាប់ពីសាកសួរអស់រយៈពេលជាច្រើនម៉ោង…
ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា កន្លងទៅ លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បន្ទាប់ពីសាកសួរអស់រយៈពេលជាច្រើនម៉ោង…
ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា កន្លងទៅ លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បន្ទាប់ពីសាកសួរអស់រយៈពេលជាច្រើនម៉ោង បានសម្រេចធ្វើការចោទប្រកាន់ឃាតករស្រីដៃឆៅ ដែលយកខ្សែអង្រឹងរឹត.កសម្លាប់ប្លន់ស្ត្រីអ្នករកស៊ីរាប់លុយយកទ្រព្យសម្បត្តិ នៅស្រុកកណ្តាលស្ទឹង ក្រោមបទចោទ«ឃាតកម្មគិតទុកជាមុន» យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទឈ្មោះ សុខ ចាន់ថា អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ចំណែកស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅឃុំស្រែអំបិល ស្រុកបទុមសាគរខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ។ ជនត្រូវចោទ បានរត់គេចខ្លួនទៅខេត្តកំពង់ធំ បន្ទាប់ពីធ្វើសកម្មភាពប្លន់សម្លាប់នៅថ្ងៃទី១៤ ខែមករា ហើយនៅថ្ងៃទី១៧ ខែមករា ទើបត្រូវបានចាប់ខ្លួនក្រោយការស្រាវជ្រាវ៣ថ្ងៃ ។
បន្ទាប់ពីឃាត់ខ្លួន ស្ត្រីជាឃាតកររូបនេះសារភាពថា ខ្លួនជំពាក់បំណុលអ្នកភូមិជាមួយគ្នានិងធនាគារ ធ្វើឱ្យពិបាកចិត្តព្រោះគេតាមមកទារលុយជាបន្តបន្ទាប់ ទើបគិតថាតើធ្វើយ៉ាងណារកប្រាក់យកមកដោះបំណុលគេ ។ ពេលនោះខ្លួនបានយកខ្សែអង្រឹងប្រវែងប្រមាណកន្លះម៉ែត្រ ទុកក្នុងហោប៉ៅខោ ហើយរកឱកាសសម្លាប់ជនរងគ្រោះដែលជាអ្នករកស៊ីរាប់លុយដើម្បីប្លន់យកទ្រព្យសម្បត្តិ ។ ដោយមានគម្រោងរួចហើយ ខ្លួនបានជិះម៉ូតូទៅផ្ទះជនរងគ្រោះនៅវេលាថ្ងៃជិតត្រង់ ហើយគោះទ្វារហៅជនរងគ្រោះចូលទៅអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះជាមួយព្រោះជាអ្នកភូមិរាប់អានគ្នា និងបាននិយាយគ្នាពីនេះពីនោះ ។
ស្ត្រីឃាតករសារភាពថា ពេលនោះជនរងគ្រោះបាននាំខ្លួនចូលមើលកម្រាលពូកថ្មីនៅក្នុងបន្ទប់ ទើបបានឱកាសពេលស្ត្រីរងគ្រោះភ្លេចខ្លួន ក៏យកខ្សែអង្រឹងរឹតក និងប្រវាយប្រតប់គ្នានៅក្នុងបន្ទប់ដេក ។ តាមការសារភាពថា ការប្រវាយប្រតប់គ្នានោះខ្លួនស្ទើរតែអាចជាអ្នករងគ្រោះទៅហើយដោយសារជនរងគ្រោះដណ្ដើមបានខ្សែអង្រឹងមករឹតកខ្លួនវិញ តែខ្លួនខំប្រឹងរើបម្រះរហូតរួចក៏ចាប់រឹតកវិញ និងច្របាច់កបន្ថែមរហូតដល់ជនរងគ្រោះលែងកម្រើក ទើបច្បាស់ក្នុងចិត្តថាស្លាប់ ។
ក្រោយពីសម្លាប់ស្ត្រីរងគ្រោះហើយ ខ្លួននៅអង្គុយសម្ងំក្នុងបន្ទប់ទាល់តែបាត់ហត់ ទើបដោះយកខ្សែដៃ១ខ្សែ ខ្សែក១ខ្សែ ដែលជនរងគ្រោះពាក់ ហើយដើរមកទាញថតទូជ័របើកឃើញកូនកាបូបដាក់លុយនៅក្រោមខោអាវ ដកយកតែលុយដុល្លារក្រដាស១០០ ក្រដាស៥០ និងក្រដាស២០ខ្លះ ជាមួយលុយខ្មែរ ដោយមិនបានរើកកាយបើកទូឈើ និងបើកកាបូបខ្មៅយួរដៃរបស់ជនរងគ្រោះទេ ។ បន្ទាប់មកក៏ដើរចេញតាមរបងខាងត្បូង ចេញមកផ្លូវហើយគេចខ្លួន ។
សមត្ថកិច្ចមិនបានលម្អិតឱ្យដឹងថា តើការ វែកមុខឃាតករនេះដឹងដោយវិធីណានោះទេគ្រាន់តែបន្លុយថា ជាបច្ចេកទេសជំនាញស៊ើបអង្កេត ។ ទោះបីជាបែបណាក្តី មិនខុសពីការសន្និដ្ឋានដំបូងៗនោះទេថា ការប្លន់សម្លាប់ដល់បន្ទប់ក្នុងផ្ទះទាល់តែមនុស្សស្គាល់គ្នា ទើបអាចចេញចូលផ្ទះជនរងគ្រោះបាន ដូច្នេះគឺជនដៃដល់អាចអ្នកនៅក្នុងភូមិ ឬផ្ទះក្បែរគ្នា ៕
ចែករំលែកព័តមាននេះ