ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចបញ្ឆោត! រៀប​ការ​បាន​ប្រពន្ធ​៣​នាក់ ចុង​ក្រោយ​បែក​ធ្លាយ

5 ឆ្នាំ មុន

​«shanghai.ist» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ​លោក​ចាង រៀប​ការ​ជាមួយ​នារី​៣​នាក់ ក្នុង​រយៈពេល​តែ​៣​ឆ្នាំ​អំឡុង​ពី​ឆ្នាំ​២០១៤ ដល់​២០១៦ ។ ប្រពន្ធ​ទាំង​បី​រស់នៅ​ផ្ទះ​ផ្សេង​គ្នា ដោយ​លោក​ចាង…

​«shanghai.ist» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ​លោក​ចាង រៀប​ការ​ជាមួយ​នារី​៣​នាក់ ក្នុង​រយៈពេល​តែ​៣​ឆ្នាំ​អំឡុង​ពី​ឆ្នាំ​២០១៤ ដល់​២០១៦ ។ ប្រពន្ធ​ទាំង​បី​រស់នៅ​ផ្ទះ​ផ្សេង​គ្នា ដោយ​លោក​ចាង ​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ បាន​ទិញ​ផ្ទះ​ឲ្យ​ប្រពន្ធ​ម្នាក់​មួយ​នៅ​ឃ្លាត​ពី​គ្នា​ប្រហែល​១​គីឡូម៉ែត្រ ។

លោក​ចាង ជាមួយ​ប្រពន្ធ​ទាំង​បី​មានកូន​ម្នាក់​រៀង​ៗ និង​អាច​ចិញ្ចឹម​បីបាច់​បាន​ទាំង​អស់។ លោក​អាច​បំភាន់​ភ្នែក​ប្រពន្ធ​ដោយសារ​យក​លេស​ថា​ ទៅ​ធ្វើការ​នៅ​តាម​ខេត្ត ។

ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍​លោក​ចាង ​អាច​ធ្វើ​ដំណើរ​ទៅ​មក​ក្នុងផ្ទះ​ទាំង​៣​បានជា​ច្រើន​លើក​។ ជា​ចុង​ក្រោយ​​ការណ៍​សម្ងាត់​របស់​លោក​ត្រូវ​បែកធ្លាយ​កាលពី​ឆ្នាំ​២០១៨​ ធ្វើ​ឲ្យ​ប្រពន្ធ​ទី​២ ​ប្ដឹង​ប៉ូលិស និង​ទទួល​ការ​ចោទប្រកាន់​ថា​ មាន​ប្រពន្ធ​ច្រើន​នាក់​ក្នុង​ពេល​តែ​មួយ​ជា​រឿង​ខុសច្បាប់ ។

ទោះបីជា​លោក​ចាង ជា​អ្នក​បោក​បញ្ឆោត​ក៏​ដោយ ប៉ុន្តែ​ប្រពន្ធ​ទី​២ និង​ទី​៣ បាន​បញ្ជាក់​ថា​ គេ​ជា​ប្ដី​ដ៏​ល្អ ដោយ​​ប្រពន្ធ​ទី​២ ​បាន​ប្រាប់​ថា​គាត់​ជា​មនុស្ស​ពូកែ​បារម្ភ និង​យកចិត្តទុកដាក់ ។ មិនតែប៉ុណ្ណោះ​លោក​លាងចាន​ក្រោយ​ពី​ទទួលទាន​បាយ​រួច ។ ចំណែក​ប្រពន្ធដើម​បាន​ដំណើរការ​លែងលះ និង​នៅ​មិន​ទាន់​ដឹង​ថា​តើ​សម្ព័ន្ធភាព​របស់​ពួក​គេ​បែប​ណា​ទេ ?

លោក​ចាង បញ្ជាក់​ថា «​ក្រោយ​ពី​រឿងរ៉ាវ​កន្លង​ផុត​ខ្ញុំ​នឹង​មើល​ថាបើ​នរណា​ម្នាក់​យកចិត្តទុកដាក់​លើ ខ្ញុំ​ៗ​នឹង​នៅ​ជាមួយ​អ្នក​នោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ