ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបង​ពេញ​ទៅ​ដោយ​ភ្នំ តើ​មាន​ប៉ុន្មាន ​ឈ្មោះ​អ្វីខ្លះ​?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បាត់ដំបង​គឺជា​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​បំផុត​មួយ ក្នុង​ចំណោម​ខេត្ត រាជធានី​ជាង​២០​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​ដ៏​ខ្លាំងក្លា​ផ្នែក​កសិកម្ម និង​វិស័យ​ទេសចរណ៍ ។ ខេត្ត​នេះ​មាន​ជួរ​ភ្នំ​ដ៏​ក្រាសក្រៃ និង​ច្រើន​ជាងគេ…

ខេត្តបាត់ដំបង ៖ បាត់ដំបង​គឺជា​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​បំផុត​មួយ ក្នុង​ចំណោម​ខេត្ត រាជធានី​ជាង​២០​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​ដ៏​ខ្លាំងក្លា​ផ្នែក​កសិកម្ម និង​វិស័យ​ទេសចរណ៍ ។ ខេត្ត​នេះ​មាន​ជួរ​ភ្នំ​ដ៏​ក្រាសក្រៃ និង​ច្រើន​ជាងគេ មាននៅ​ក្នុងស្រុក​សំឡូត ខណៈ​តំបន់​ភ្នំ​ដ៏​ទៃ​ទៀត​មាននៅ​រាយ​ប៉ាយ តាម​បណ្ដា​ស្រុក​មួយ​ចំនួន ដែល​អាច​ប៉ាន់​ប្រមាណ​មិន​តិច​ជាង​៣០០​ភ្នំ​ឡើយ ។ នេះ​បើ​តាម​របាយ​ការ​ណ៏​បឋម​របស់​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​កោះសន្តិភាព​ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មក​រា​២០១៩ ។

ខេត្តបាត់ដំបង មាន​ក្រុង​និង​ស្រុក​ចំនួន​១៤ ហើយ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត មាន​តែ​ស្រុក​ចំនួន​៩​ប៉ុណ្ណោះ​ដែល​មាន​ភ្នំ ។ រីឯ​ស្រុក​និង​ក្រុង​ចំនួន​៥​ទៀត​មិន​មាន​ជួរ​ភ្នំ​ទេ ។ ក្នុង​ចំណោម​ស្រុក​ទាំង​៩​ដែល​មាន​ភ្នំ​រួម​មាន ស្រុក​ភ្នំព្រឹក ស្រុក​កំ​រៀង ស្រុក​គាស់​ក្រឡ ស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​ប​វេ​ល ស្រុក​បាណ​ន់ ស្រុក​រុក្ខ​គិរី និង​ស្រុក​រតន​មណ្ឌល​។

ដោយឡែក​ស្រុក​និង​ក្រុង​ចំនួន​៥​ដែល​គ្មាន​ភ្នំ គឺ​ស្រុក​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ ស្រុក​ថ្មគោល និង​ក្រុង​បាត់ដំបង ដែល​បញ្ជាក់​ថា មាន​តែ​ខេត្តបាត់ដំបង​តែ​មួយ​គត់ ដែល​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​កត់សម្គាល់​លើ​ចំនួន​ភ្នំ​ដែល​មាន​ក្នុង​ខេត្ត ។ ក្រៅពី​នោះ​អត់​មាន​ខេត្ត​ណាមួយ​យកចិត្តទុកដាក់​ចំនួន​ភ្នំ​ក្នុង​អាណាចក្រ​ដែល​អស់លោក​គ្រប់គ្រង​ទេ សូ​ម្បី​ស្រុក​ខ្លះ​ក៏​អត់​ដឹង​ថា ស្រុក​របស់​ខ្លួន​មាន​ភ្នំ​ប៉ុន្មាន​ដែរ គឺ​សូន្យ​តា​ប្លា​ក ។

លោក កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ថា មានស្រុក​ខ្លះ​យើង​បាន​ស្រង់​ចំនួន​ភ្នំ​គ្រប់គ្រាន់ រីឯ​នៅ​ស្រុក​ខ្លះ​ក៏​យើង​មិន​ទាន់​ស្រង់​បាន​គ្រប់​ចំនួន ហើយ​ក៏​មិន​អាច​ស្គាល់ឈ្មោះ​ភ្នំ​ទាំងនោះ​អស់​ដែរ ។ លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តបាត់ដំបង តំបន់​ភ្នំ​ដែល​មាន​ច្រើន​ជាងគេ គឺ​មាននៅ​ក្នុងស្រុក​សំឡូត តែ​មន្ត្រី​ជំនាញ​ហាក់​មិន​ទាន់​ស្គាល់ឈ្មោះ​ភ្នំ​ទាំងនោះ​អស់​នៅឡើយ​ទេ ។

បើ​យោង​តាម​របាយការណ៍​បឋម ដែល​លោក​កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ផ្ដល់​ឲ្យ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​មក​រា បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ស្រុក​ទាំង​៩​ដែល​មាន​«​ភ្នំ​» មាន​ដូច​ជា ១-​ស្រុក​ភ្នំព្រឹក ៖ មាន​ភ្នំ​សរុប​ប្រមាណ​ចំនួន​៦១​ភ្នំ ។ ព័ត៌មានពិស្តារ​មានផ្សាយ​ជូននៅកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ