ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៦

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​​បុក​ជាមួយ​​គោ​យន្តកន្ត្រៃ​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​លើក​ណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៧-១០៨ ស្ថិត​ក្នុងភូមិ​ឧទុម្ពរ…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​​បុក​ជាមួយ​​គោ​យន្តកន្ត្រៃ​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​លើក​ណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៧-១០៨ ស្ថិត​ក្នុងភូមិ​ឧទុម្ពរ ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា ភាគី​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​វី ពណ៌​ស​-​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១M-០៧៥២ បើកបរ​ដោយ​ឈ្មោះ សាត់ គា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សិរី​សាមគ្គី​ខាងជើង ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។ ចំណែក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ​មាន​ដឹក​ត្រី​ប្រហុក បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​ប្រាប់​ថា មុន​ពេល​ហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ពីក្រោយ​គោ​យន្ត​ដែល​គ្មាន​ភ្លើង​បំភ្លឺ​ក្រោយ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ ហើយ​​​ចត​គោយន្ត​កន្ត្រៃ​ចោល​នៅ​ផ្លូវលំ​មួយ​កន្លែង​ក្នុងភូមិ​គ​គរ ឃុំ​ស្រឡៅ រួច​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ចំណែក​គោ​យន្ដ​កន្ត្រៃ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្រឡៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ