ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឺត សង្ឃឹម ឡើង​១​ភាគ​៤ ក្រោយ​កីឡា​ករ អេ រ​ដ្ឋា មិន​ទាន់​ជា ក្រោយ​រថយន្ត​កិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knockout Series By K-Cement របស់​ប៉ុស្ដិ៍​លេខ​៥…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knockout Series By K-Cement របស់​ប៉ុស្ដិ៍​លេខ​៥ នៅ​ព្រែក​កំ​ពិស កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ កីឡាករ បឺត សង្ឃឹម បាន​ក្លាយជា​អ្នក​ឈ្នះ​ការ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ ដែល​ជ័យជម្នះ​របស់​លោក គឺជា​ឱកាស​មួយ​ដ៏​កម្រ​ដោយសារ​តែ​នោះ គឺ​ការ​ប្រកួត​ដណ្ដើម​កៅអី​៤​នាក់ ដើម្បី​ទៅ​ដណ្ដើម​យក​ជើងឯក និង​ប្រាក់​លាន​។

ឱកាស​ឈាន​ឡើង​របស់​លោក​កើតឡើង​ដោយសារ​តែ​ដៃគូ​ប្រកួត​របស់​លោក គឺ​កីឡាករ អេ រ​ដ្ឋា ដែល​ត្រូវ​រថយន្ត​កិន​កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​បណ្ដាល​ឱ្យ​បែក​ប្លោក​នោម បែក​ក្រពះ និង​ដាច់​សរសៃឈាម ហើយ​​នៅ​មិន​ទាន់​បានជា​សះស្បើយ​។

លោក អេ ភូ​ថង គ្រូបង្វឹក​របស់​កីឡាករ អេ រ​ដ្ឋា បាន​អះអាង​ថា កូនសិស្ស​របស់​លោក​បើ​ទោះជា​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ចំណាយពេល​ច្រើន​ថ្ងៃ​ចូល​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​កីឡាករ​រូប​នេះ​​នៅ​តែ​បន្ត​កើត​មាននៅ​ឡើយ​ទេ ដោយ​គេ​ឧស្សាហ៍​ឈឺ និង មាន​សភាព​ធ្វើទុក្ខ​ម្ដងម្កាល ដែល​ត្រូវ​ប្រយ័ត្នប្រយែង​ពី​សុខភាព​ជា​ប្រចាំ​។

អីុចឹង​ហើយ​ទើប​កីឡាករ អេ រ​ដ្ឋា មិន​អាច​បង្ហាញខ្លួន​ឡើង​ប្រកួត​ដណ្ដើម​យក​កៅអី​៤​ដែល​ជា​ក្ដី​ស្រ​ម៉ៃ​តាំងពី​មុន​ពេល​ចូល​ប្រកួត​បាន ដោយ​សម្រេចចិត្ត​បោះបង់ ហើយ​ប្រគល់​កៅអី​ទៅ​ឱ្យ​កីឡាករ បឺត សង្ឃឹម ដោយ​ស្វ័យប្រវត្តិ​។

លោក​បន្ត​ថា ជា​រឿង​សោកស្ដាយ ដែល​កូនសិស្ស​របស់​លោក​ប្រឹងប្រែង​តស៊ូ​តាំងពី​វគ្គ​ជម្រុះ​៣២​នាក់ ប៉ុន្តែ​នៅ​ពេល​មានមុខ​ឡើង​ប្រកួត​យក​កៅអី​៤​នាក់ បែរជា​មាន​របួស​មិន​អាច​ឡើង​រេញ​បាន​។ លោក​បាន​ទាំង​អះអាង​ថា មិន​ទាន់​ដឹង​នៅឡើយ​ថា អេ រ​ដ្ឋា នឹង​អាច​បន្ត​ការ​ប្រកួត​នៅ​លើ​សង្វៀន​បាន​ក្នុង​ពេល​ខាង​មុខ ឬ​មាន​បញ្ហា​សុខភាព​បែប​នេះ​ជា​រៀង​រហូត​នោះ​ផង ក្នុង​ពេល​ដែល​គេ​ក៏​ជា​ក្មេង​ក្រខ្សត់ ដែល​ពុំ​មាន​លទ្ធភាព​ព្យាបាល​ដិត​ដល់ និង​ថា បាន​ទទួល​ការ​ព្យាបាល​កាលពី​មួយ​រយៈពេល​មុន​ដោយសារ​តែ​បាន​ជំនួយ​ពី​សប្បុរសជន​។

កីឡាករ បឺត សង្ឃឹម នៅ​ក្នុង​ថ្ងៃ​នោះ ដ្បិតថា ទទួល​បាន​ឱកាស​ឡើង​អង្គុយ​កៅអី​៤​នាក់​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​គេ​ក៏​ត្រូវ​ប៉ុស្ដិ៍​លេខ​៥ ផ្គូរ​ផ្គង​ឱ្យ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ ស៊ឹ​ម ប៊ុ​ន​ឆៃ ដើម្បី​កុំឱ្យ​ស្ងាត់​រេញ​ផង​ដែរ ខណៈ​ដែល​ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡាករ​បង្គោល​ក្រហម​រូប​នេះ ក៏​បាន​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ បើ​ទោះជា​ត្រូវ​ឱ្យ​ប្រកួត​៥​ទឹក​ពេញ​។

អ្នកគាំទ្រ​យល់​ថា​បឺត សង្ឃឹម គឺជា​កីឡាករ​ខ្លាំង​មួយ ដោយ​មាន​អ្នក​គាំទ្រ​ភាគច្រើន​យល់​ថា ប្រសិនបើ​កីឡាករ អេ រ​ដ្ឋា មិន​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មាន​របួស ក៏​ទំនងជា​មិន​អាច​យកឈ្នះ​លើ​គេ​បាន​ដែរ ក្នុង​ពេល​ដែល​គេ​វាយ​ស៊ី​រាប់​មិន​អស់ ជា​ពិសេស​កីឡាករ​ខ្លាំងៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ